សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, August 16, 2016

ស្ថាប័នពាក់ព័ន្ធកំពុងរិះរកនីតិវិធីចាត់ការអាចារ្យអេចំពោះការជំរុញឲ្យស្ត្រីខ្មែរលក់ខ្លួននិងប្រើ រថយន្តសាម៉ុយ ខុសច្បាប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សេង ប៊ុនវេងហៅអាចារ្យអេកំពុងលួងលោមស្រីស្នេហ៏ក្មេងកុំឲ្យបោះបង់ខ្លួនចោល
នៅតុលាការខេត្តកណ្តាលកាលពីថ្ងៃ ទី​ ៩ សីហា​បន្ទាប់ពីស្ត្រីរូបនេះទៅស្រឡាញ់ស្រីដូចគ្នា
ពីរបីខែមកហើយ។

 ដោយ លោក ជា វិបុល
ស្ថាប័នពាក់ព័ន្ធកំពុងរិះរកនីតិវិធីចាត់ការលោក សេង ប៊ុនវេង ដែលគេស្គាល់ថា អាចារ្យ A ជាថៅ
កែសាលាបង្រៀនបើកបររថយន្ត២៣តុលា និងជានាយកវិទ្យុ ABC ១០៧.៥ មេហ្គាហឺត ដែលបាន
ជំរុញឲ្យ នារីបម្រើការតាមហាងខារ៉ាអូខេ ឬអ្នកលក់ស្រាបៀរគួរលក់ខ្លួនឲ្យអ្នកមានលុយជាជាង
ការបន្ត អង្គុយផឹកស្រាបៀរជាមួយភ្ញៀវនៅតាមហាង។
វិធានការនេះស្របពេលនឹងសមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់រថយន្តសង្គ្រោះបន្ទាន់  ABC FM
107.50 របស់អាចារ្យអេនេះដោយ រកឃើញភាពមិនប្រក្រតីជាច្រើនករណីក្នុងនោះគឺរថយន្តទាំង
នេះគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនិងប្រតិបត្តិការខុសគោលការណ៏សុខាភិបាលនិង
បោកប្រាស់ប្រជាពលរដ្ឋដោយយករថយន្តពេទ្យទៅដឹកទឹកត្របែកលក់ទៅវិញ។ ករណីនេះ អាចារ្យអេ​ ក៏អាចជាប់គុកផងដែរ។
លើសពីនេះបុគ្គលអាចារ្យអេនេះគឺជាជនជាតិថៃហើយធ្វើអ្វីៗតែងតែបំផ្លាញផលប្រយោជន៏របស់ខ្មែរ
ដែលមានដៃគូរបស់ខ្លួនម្នាក់ទៀតឈ្មោះ សោម ឆៃយ៉ាហៅអាចារ្យយ៉ាកំពុងបំរើការនៅទូរទស្សន៏
ភីអិនអិន( PNN) ។




ចែណែកការលើកឡើងរបស់អាចារ្យអេទាក់ទងនឹងការជំរុញឲ្យស្ត្រីខ្មែរលក់ខ្លួនប្រាណនោះគឺធ្វើ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ កាលពីថ្ងៃទី១០ ខែសីហា ដែលជាការឆ្លើយតបទៅនឹងអ្នកបញ្ចេញមតិ
យោបល់ (comments) តាមបណ្តាញសង្គមហ្វេសប៊ុករបស់និស្សិតឆ្នាំទី៣ម្នាក់ ដែលថាកំពុងបំរើការ  
ក្នុងហាងខារ៉ាអូខេមួយ ដោយសួរថា៖ បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រលាញ់ 
តើត្រូវធ្វើយ៉ាងម៉េចនោះ? ខណៈនោះ អាចារ្យអេ ក៏បានតបវិញថារវាងយើងអង្គុយផឹករាល់ថ្ងៃ ហើយនឹងសុខចិត្តលក់ខ្លួនឲ្យសេដ្ឋីហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង​។យកលុយ
ទៅកូន
ការលើកឡើងនេះដែរ បានធ្វើឡើង បន្ទាប់ពីផ្ទុះចេញនូវរឿងរ៉ាវដ៏ចម្រូងចម្រាសកាលពីថ្ងៃទី៩ ខែ
សីហា ថ្មីៗនេះ ករណីដែលអាចារ្យអេ បានប្តឹងឲ្យសមត្ថិកិច្ចក្រុងតាខ្មៅ ឃាត់រថយន្តម៉ាកហៃឡេន
ឌ័ររបស់ស្រី្តវ័យ២៨ឆ្នាំម្នាក់ឈ្មោះ កេត រដ្ឋា ដែលគេដឹងថាជាប្រពន្ធចុងរបស់អាចារ្យអេ ខណៈ
ដែលនារីវ័យក្មេងរូបនេះ បែកចិត្តទៅស្រលាញ់ស្ត្រីដូចគ្នា។
នាយិការអង្គការយេនឌឺ និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា ហ្គេតស៊ី (GADC) លោកស្រី រស់ សុភាព ហៅការលើកឡើងរបស់បុរសវ័យ៧៧ឆ្នាំរូបនេះ ថាបានប៉ះពាល់ដល់ការសម្រេចចិត្ត និងកិត្តិយសរបស់ស្រ្តី ព្រមទាំងអាចរារាំងដល់ការអភិវឌ្ឍន៍គោលនយោបាយជាតិទៅលើស្ត្រី ។
លោកស្រីមានប្រសាសន៍ថា៖ “(អាច) ជាការយល់ឃើញរបស់គាត់ ប៉ុន្តែគ្រាន់តែថា យើងមើល
ទៅលើបុគ្គលគាត់ ដែលគាត់ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងការផ្សព្វផ្សាយទៅលើព័ត៌មាន។ គាត់
ជាមនុស្សមានឥទ្ធិពល វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការលើកស្ទួយគោលនយោបាយ ឬប៉ះពាល់
ទៅលើសិទ្ធិនៃការសម្រេចចិត្តរបស់បុគ្គល ឬការលើកស្ទួយអោយមានការយល់ដឹងអំពីរសមភាព
យេនឌ័រ
ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រតិកម្មថា លោកបានឮផ្ទាល់
ត្រចៀកពីការលើកឡើងនេះ ដោយលោកថាវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិស្រ្តីផ្សេងទៀត ដែល
មិនប្តូរខ្លួនប្រាណដើម្បីលុយ ទោះបីជាស្ត្រីទាំងនោះ កំពុងបំរើរការតាមហាងខារ៉ាអូខេក៏ដោយ។
លោកមានប្រសាសន៍ថា៖ការអត្ថាធិប្បាយ ការនិយាយដោយមិនគិតមុខគិតក្រោយបែបនេះ អាចនឹងប៉ះពាល់ ដល់សិទ្ធិ សេរីរបស់ប្អូនៗជាស្ត្រី ព្រោះអីមនុស្សទាំងអស់ដែលធ្វើការនៅកន្លែង
អស់ហ្នឹង វាមិនប្រាកដថាជាអ្នក ដែលត្រូវបរិច្ចាកខ្លួន កាយដើម្បីលុយកាក់ទេ។ ពេលខ្លះទៅក៏បញ្ចេញញើសឈាម បញ្ចេញកម្លាំងកាយ គ្រាន់តែបានកម្រៃមកផ្តត់ផ្គង់ជីវភាព
របស់ខ្លួន។ សម្រាប់ខ្ញុំ! ខ្ញុំមិនគាំទ្រនូវការអត្ថាធិប្បាយបែបនេះទេ
អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត បានមាន
ប្រតិកម្មខ្លាំងៗថា ការដែលបុរសមានឥទ្ធិពល ហើយកំពុងបម្រើការលើវិស័យសារព័ត៌មានផង
និយាយបែបនោះ វាអាចជះឥទ្ធិពលចំពោះស្ត្រី ជាពិសេសស្ត្រីបម្រើសេវាកម្មកំសាន្ត ដោយពួកគេ
អាចនឹងយកគំរូនៃការលក់ខ្លួនជាបន្តបន្ទាប់ ក្រោយការផ្តល់យោបល់របស់អាចារ្យអេ ហើយលោក
ស្រីថាបុរសរូបនេះ បានធ្វើខុសនិងវិជ្ជាជីវៈសារព័ត៌មាន។
លោកស្រីមានប្រសាសន៍ថា៖ សម្តីមួយម៉ាត់ហ្នឹង គឺប៉ះពាល់មែនទែន! ជាពិសេសសំខាន់ទៅដល់
នារី។  បើនៅតែធ្វើការគាំទ្រឲ្យនារីហ្នឹងធ្វើអញ្ចឹង! គឺមានន័យថានារីផ្សេងទៀត ជាពិសេសស្ត្រីក្រុម
គោលដៅដែលគាត់ជាអ្នកផ្សព្វផ្សាយស្រាបៀរ (ក៏) គេអាចនឹងយកគំរូដូចសម្តី ដែលអាចារ្យអេ
និយាយ។ ដោយសារអ្នកសារព័ត៌មានគាត់និយាយអញ្ចឹង! គាត់គិតថា ការគិតរបស់គាត់ប្រហែល
ជាត្រូវដោយសារគាត់បានចេញសំឡេងតាមអនឡាញ តាមបណ្តាញសង្គម ហើយម៉្យាងទៀតគឺ
គាត់ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ស្របពេលដែលក្រសួងកិច្ចការនារីកំពុងធ្វើការច្រើនពាក់ព័ន្ធនិងស្ត្រី ព្រមទាំងស្រី្តដែលបម្រើការ
កំសាន្តផងនោះ លោកស្រីក៏បានបន្ថែមទៀតថា ទាក់ទងនឹងច្បាប់ពេស្យាចារ្យ និងច្បាប់ឯកព័ន្ធភាព អ្នកដែលយកលុយ ឬរបស់ផ្សេងៗ ជាថ្នូរដើម្បីរួមភេទ ទោះបីជាភាគីជាស្ត្រីយល់ព្រម ឬមិនយល់ក៏
ដោយ គឺត្រូវតែមានទោស។
លោកស្រីបន្តថា៖ប្រសិនបើជាបុរស ក ដែលជាសេដ្ឋីរូបនោះ គាត់ធ្វើការយកជារបស់ឬលុយកាត់
ថា ឥលូវអ្នកឯងព្រមនឹងខ្ញុំទៅ ខ្ញុំនិងចិញ្ចឹមអ្នកឯងក្នុងមួយខែប៉ុណ្ណេះឬប៉ុណ្ណោះអីចឹង សួរថាគាត់
មានទោសឬអត់? គាត់មានទោសពីបទពេស្សា ដែលមានចែងក្នុងមាត្រា ២៣នៃច្បាប់ស្តីពីការជួញ
ដូរមនុស្សនិងអាជីវកម្មផ្លូវភេទ
លោកស្រី អ៊ូ ទេពផល្លីន ដែលធ្វើការផ្នែកសិទ្ធិស្ត្រីបម្រើសេវាកម្មកំសាន្ត នៃសហព័ន្ធសហជីពចំណី
អាហារ និងសេវាកម្មកម្ពុជា ចាត់ទុកថា ការលើកឡើងរបស់អាចារ្យអេគឺប៉ះពាល់សិទ្ធិស្រ្តីច្រើន
នាក់។
បើតាមលោកស្រី អ៊ូ ទេពផល្លីន ស្ត្រីដែលកំពុងបម្រើការផ្នែកសេវាកំសាន្តនៅកម្ពុជា មានប្រហែល
៣ទៅ៥ម៉ឺននាក់ ស្របពេលដែលសេវាកម្មកំសាន្តកំពុងរីកដូចផ្សិត។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេងឲ្យដឹងថានៅពេលគណៈកម្មាការសោតទស្សន៍
ទទួលបន្ទុកលើកិច្ចការវិទ្យុ និងកិច្ចការទូរទស្សន៍ កំពុងប្រជុំរៀបចំវិធានការ ដើម្បីចាត់ការរឿងនេះ
ទៅតាមនីតិវិធី។
លោកបន្តថា៖ករណីមួយនេះ ក្រសួងមិនមែនធ្វើព្រងើយកន្តើយទេ ក្រសួងកំពុងតែពិចារណា
ថាតើត្រូវរៀបចំ ដំណើរការឬ ណែនាំយ៉ាងម៉េច ចំពោះអត្ថាធិប្បាយកាលពីម្សិលមិញ! ខ្ញុំក៍បាន
ស្តាប់ឮនឹងត្រចៀកដែរ ហើយយើងកំពុងគិតថា យើងគួរធ្វើរបៀបម៉េច?។
ចំណែកអ្នកលេងហ្វេសប៊ុកជាច្រើននាក់ស្នើឲ្យរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធចាត់ការបុគ្គល
អាចារ្យអេនេះទៅតាមច្បាប់៕

សមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់រថយន្តសង្គ្រោះបន្ទាន់  ABC FM107.50 របស់អាចារ្យអេនេះ

ដោយ រកឃើញភាពមិនប្រក្រតីជាច្រើនករណីក្នុងនោះគឺរថយន្តទាំងនេះគ្មានច្បាប់អនុញ្ញាត
ពីក្រសួងសុខាភិបាលនិងប្រតិបត្តិការខុសគោលការណ៏សុខាភិបាលនិងបោកប្រាស់
ប្រជាពលរដ្ឋដោយយករថយន្តពេទ្យទៅដឹកទឹកត្របែកលក់ទៅវិញ។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger