សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

តុលាការសម្រេចដោះលែងអ្នកស្រី​បូវ ​សោភាតែ បន្តឃុំខ្លួន អ្នកស្រីទេព វន្នី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកស្រី ទេព វន្នី(ឆ្វេង)មិនទាន់ មានសេរីភាព ចំណែកអ្នកស្រីបូវ សោភាមានស្រីភាពវិញហើយ
កាលពីយប់ថ្ងៃ ទី ២២ សីហា


ដោយ លោក នុប គីម

តុលាការភ្នំពេញសម្រេចដោះលែងសកម្មជនដីធ្លីបឹងកក់ម្នាក់គឺអ្នកស្រី បូវ សោភា ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ម៉ោង​៨ និង ៤០​នាទី​យប់​ថ្ងៃ​ទី​២២ សីហាក៏ប៉ុន្តែបន្តឃុំខ្លួនអ្នកស្រីទេព​វន្នីដោយអ្នក
ស្រីត្រូវបានតុលាការចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាកាលពីធ្វើបាតុកម្មនៅក្នុងឆ្នាំ ២០១៣។


ចំណែកអ្នកស្រី បូវ សោភាដែលមានសេរីភាពវិញនោះបាន ថ្លែង​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ថា ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​កាត់​ទោស​អ្នកស្រី និង​អ្នកស្រី ទេព វន្នី ជា​រឿង​អយុត្តិធម៌។ អ្នកស្រី​អះអាង​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​វិញ សហគមន៍​បឹងកក់​ខកខាន​មិន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ សីហា នេះ ក៏ប៉ុន្តែ​អ្នកស្រី បូវ សោភា អះអាង​ថា អ្នកស្រី​នឹង​បន្ត​រៀបចំ​យុទ្ធនា
ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ទៀត បើ​ទោះ​ជា​រង​ការ​ចាប់​ខ្លួន​ក្ដី​ដើម្បីទាមទារយុត្តិធម៌ជូនមន្ត្រីសិទ្ធិមនុស្ស
អាដហុក​៤នាក់​និងមន្ត្រី គ.. ម្នាក់ព្រមទាំងទាមទាររកយុត្តិធម៌ជូនលោក​កែម ឡីផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger