សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 17, 2016

តុលាការឃុំខ្លួនសកម្មជនបឹងកក់អ្នកស្រី ទេព វន្នីនិង​អ្នកស្រីបូវ ​សោភានៅពន្ធនាគារព្រៃស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



សកម្មជនបឹងកក់អ្នកស្រី ទេព វណ្នីនិង​អ្នក ស្រីបូវ​សោភាពេលបញ្ជូនមកដល់តុលាការកាល
ពីល្ងាច ថ្ងៃ ទី ១៧ សីហា
 

ដោយ កញ្ញា សុខ​ឆេង

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​សកម្មជន​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម
ព្រហ្មទណ្ឌកាលពីល្ងាច​ថ្ងៃ ទី​១៧​សីហាហើយអ្នកទាំងពីរអាចប្រឈមនឹងការជាប់ពន្ធនាគារពី
៦ខែទៅ២ឆ្នាំ។
ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​ឲ្យ​ដឹង
តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ ​ល្ងាច​ថ្ងៃ​ទី​១៧ សីហា ថា បន្ទាប់​ពី​ដំណើរ​ការ​សវនាការ ចៅក្រម​ជំនុំ​ជម្រះ​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​២​រូប​គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​ពន្ធនាគារ​ព្រៃស ជា​បណ្ដោះអាសន្ន ហើយ​នឹង​បន្ត​សវនាការ​នៅ​ព្រឹក​ថ្ងៃទី២២ ខែ​សីហា។
មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ចែង​អំពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ថា អំពើ​ញុះញង់​ដោយ​ផ្ទាល់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្តិ​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណាមួយ ក្នុង​ចំណោម​មធ្យោបាយ ដែល​ចែង​ក្នុង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​៦ខែ ដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន ដល់​៤លានរៀល បើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ។
អ្នកស្រី ទេព វន្នី ថ្លែង​ពេល​ដែល​សមត្ថកិច្ច​បញ្ជូន​មក​ដល់​តុលាការ​កាល​ពី​ព្រឹក​មិញ​ថា សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​សាកសួរ​អ្នកស្រី និង​អ្នកស្រី បូវ សោភា ពី​ប្រភព​នៃ​ទីងមោង ក្រវិល ទៀន ធូប ទង់​អង្គការ​សហប្រជាជាតិ ទង់​ជាតិ រួម​​នឹង​សម្ភារៈ​ផ្សេងទៀត ដែល​សហគមន៍​បឹងកក់ យក​មក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។
ទោះ​យ៉ាងណា អ្នកស្រី ទេព វន្នី ឆ្លើយ​តប​ថា មិន​មាន​ច្បាប់​ណាមួយ​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​យក​សម្ភារៈ​ទាំង​នេះ រៀបចំ​យុទ្ធនាការ​តស៊ូ​មតិ​នោះ​ទេ។
ចំណែក​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​​ផ្សេងទៀត​ក្នុង​រាជធានី​ ភ្នំពេញ​​ប្រមាណ​២០​នាក់ ក៏​មក​ជួប​ជុំ​គ្នា​នៅ​មុខ​តុលាការ កាន់​បដា​ស្រែក​ទាមទារ ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា។
តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃុំ​ខ្លួន​សាកសួរ ក្រោយពី​ចាប់​ខ្លួន​អ្នក​ទាំង២ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល ​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ ចប់​សព្វ
គ្រប់។
បញ្ហាអ្នកបឹងកក់នេះបានក្លាយជាឆ្នាំងបាយរបស់អ្នកនយោបាយប្រឆាំងនិងសង្គមស៊ីវិលមួយចំនួន
ជាយូរមកហើយ។​ដោយមើលឃើញថាបញ្ហាបឹងកក់ជាករណីដ៏ស៊ាំដដែលៗទើបធនាគារពិភព
លោក(World Bank) ក៏ដូចជាធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ឈប់ចាប់អារម្មណ៏ហើយក៏ផ្តល់ជំនួយ
ឲ្យរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញដើម្បីអភិវឌ្ឍតំបន់នោះទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger