សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

តុលាការចោទប្រកាន់អ្នកស្រីទេព ​វន្នីពីបទប្រើអំពើ ហិង្សាមួយ ករណីទៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អ្នកស្រី ទេព វន្នីពេលនាំខ្លួនមកតុលាការភ្នំពេញនាព្រឹកមិញនេះដោយដៃជាប់ខ្នោះ
ដោយ កញ្ញា សុខ​ ឆេង
 
តុលាការភ្នំពេញចោទប្រកាន់សកម្មជនដីធ្លីអ្នកស្រីទេព​ វន្នីមួយបទចោទផ្សេងទៀតពីករណីប្រើ
ហិង្សាដោយចេតនាកាលពីឆ្នាំ​២០១៣ ក្រៅពីការចោទប្រកាន់ពីបទពាក់ព័ន្ធយុទ្ធនាការអាវខ្មៅថ្ងៃ
ចន្ទដែលអជ្ញាធរចាប់ខ្លួនកាលពីសប្តាហ៏មុនជាមួយអ្នកស្រី បូវ ​សោភា។
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃចន្ទសប្តាហ៍មុន ខណៈសកម្មជនជាច្រើននាក់ទៀតនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារដោះលែងមន្រ្តី
សមាគមអាដហុកនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ជូនលោក
កែម ឡីនោះត្រូវបានតុលាការនាំមកបើកសវនាការជំនុំជម្រះនៅថ្ងៃនេះ។

ក្រោយពីចាប់ខ្លួនដោយអាជ្ញាធរខណ្ឌដូនពេញ តុលាការចោទប្រកាន់សកម្មជនអាវខ្មៅទាំងពីរនាក់
នោះពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក​អ្នកស្រីទេព​ វន្នីត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មួយករណី
ផ្សេងទៀតគឺបទហិង្សាដោយចេតនាដែលបានប្រព្រឹត្តកាលពីឆ្នាំ​២០១៣៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger