សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 17, 2016

ពលរដ្ឋខ្មែរនៅតាមព្រំដែនមិនត្រូវជួលដីស្រែឲ្យប្រទេស ជិតខាងនោះទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ លោក ជា វិបុល
 
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ក្រើន​រំលឹក​អំពី​បម្រាម​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួល
​ដី​នៅ​តាម​ ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង ដែល​រួម​មាន​ប្រទេស​វៀតណាម ថៃ និង​ឡាវ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ ប្រទេស​វៀតណាម ថា ហាម​ដាច់ខាត​ការ​ជួល​ដី​ឱ្យ​ប្រជាជន​វៀតណាម។ លោក ហ៊ុន សែន ប្រកាស​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា នៅ​ខេត្ត​តាកែវ ហើយ​ត្រូវ​បាន​លោក​សរសេរ​រៀបរាប់​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហាបន្ថែមទៀត។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​បាន​ក្រើន​រំលឹក​មន្ត្រី​របស់​ខ្លួន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ សន្តិ
សុខ​សណ្ដាប់ធ្នាប់​សង្គម ផ្ដល់​សេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​ឱ្យ​បាន​ឆាប់
រហ័ស សមស្រប និង​មាន​ប្រសិទ្ធភាព។ លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​ត្រូវ​គិត​ថា ខ្លួន​ជា​អ្នក​បម្រើ​ពលរដ្ឋ និង​ត្រូវ​ខិតខំ​លុប​បំបាត់​ឱ្យ​អស់​នូវ​ភាព​អសកម្ម​នានា។
អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ឃើញ​ថា ទន្ទឹម​នឹង​សេចក្ដី​អំពាវនាវ​នេះ រដ្ឋាភិបាល​គួរតែ​ប្រឹងប្រែង​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​មាន​ការ​រីក​ ចម្រើន។ លោក​ថា ការ​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​នេះ ដោយសារ​ប្រជាជន​នៅ​តំបន់​ជាប់​ព្រំដែន​មាន​ជីវភាព​ក្រីក្រ ដូច្នេះ​ទើប​បង្ខំចិត្ត​ជួល​ដី​ឱ្យ​ទៅ​គេ និង​ខ្លះ​ទៀត​ធ្វើ​ចំណាកស្រុក។
កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​លក់ ឬ ជួល​ដីស្រែ ដីចម្ការ ឬ ដី​លំនៅឋាន នៅ​តាម​ព្រំដែន​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង ទោះបី
ជា​ក្នុង​រូបភាព​ណា​ក៏ដោយ។ វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ជួល​ដីស្រែ​ដីចម្ការ ឬ​ដី​លំនៅឋាន​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ឱ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង​ដូចជា វៀតណាម ឡាវ និង​ថៃ ដើម្បី​បង្កបង្កើនផល ដាំ​ដុះ​ដំណាំ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។
ទោះបីជា​យ៉ាង​ណា ករណី​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​នៅ​បន្ត​កើតមាន​ដដែល ជាពិសេស​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម។ ជា​ឧទាហរណ៍ ពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ
រៀង អះអាង​ថា ជនជាតិ​វៀតណាម បន្ត​ចូល​មក​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​កាន់​តែ​ច្រើន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។ ប្រជាពលរដ្ឋ​នោះ​អះអាង​ថា ជនជាតិ​វៀតណាម មិន​បាន​ជួល​ដី​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​បាន​ជួល​ខ្មែរ​ឱ្យ​ធ្វើ​ជា​តំណាង​ដើម្បី​លាក់បាំង​ការពិត ដែល​បញ្ហា​នេះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​នៅ​ឡើយ។
ការប្រកាសមិនឲ្យពលរដ្ឋខ្មែរនៅតាមព្រំដែនជួលដីឲ្យទៅប្រទេសជិតខាងនេះ​ត្រូវបានពលរដ្ឋ
ខ្មែរទូទៅស្វាគមន៏យ៉ាងខ្លាំងចំពោះការរំឮករបស់ប្រមុខរដ្ឋាភិបាលនាពេលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger