សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

នាយករដ្ឋមន្ត្រីស្នើ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចាត់វិធានការលើខ្មែរ-អាមេរិកាំងម្នាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅក្នុង​​វេទិកា​ស្ដីពី​ការ​ការពារ និង
​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ សីហានេះ។
 
ដោយ លោក ជា វិបុល
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ​សម្តែងកំហឹងយ៉ាងខ្លាំងចំពោះពលរដ្ឋខ្មែរ-អាមេរិក
កាំងម្នាក់ដែលប្រមាថមកលើក្រុមគ្រួសាររបស់លោកតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លង
មក។
ករណីនេះ​ លោកនាយករដ្ឋមន្ត្រីក៏ស្នើ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​វិធានការ​លើ​អ្នក​ប្រមាថ​ដល់​ក្រុម​គ្រួសារ​លោករូបនោះទៀតផង។

លោក យ៉ុង ណុយ ហៅ Brady Young ជាពលរដ្ឋខ្មែរ-អាមេរិកកាំងដែលជាអ្នកសរសេរលើ
ហ្វេសប៊ុកពីករណីកូនប្រុសច្បងលោកហ៊ុន សែនថាជាកូនរបស់មេដឹកនាំយួនឡេ​ ដឹកថូ។ 

ការ​ថ្លែងទាំងកំហឹង​របស់​លោក ហ៊ុន សែនបែបនេះធ្វើឡើង ក្នុង​​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ សីហា ដោយ​លោក​​ថា លោក​នឹង​មិន​អត់​ឱន​ដល់​ជន​នោះ​ឡើយ ហើយ​ បើ​ជន​នោះ​នៅ​កម្ពុជា លោក​នឹង​ចាប់​ខ្លួន​ភ្លាម។
ទន្ទឹមនឹងនោះ គេសង្កេតឃើញអ្នកចូលផ្តល់យោបល់(comment)ក្នុងហ្វេសប៊ុករបស់លោកនាយ
រដ្ឋមន្ត្រី​បានគាំទ្រការថ្លែងរបស់លោកដែលថានឹងចាប់ខ្លួនអ្នកប្រមាថមកលើគ្រួសាររបស់លោក
នោះយ៉ាងច្រើនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកហ៊ុន សែន មិន​បាន​ថ្លែង​ចំ​ឈ្មោះ​ថា ជន​នោះជានរណា​ឡើយ
ដោយលោក គ្រាន់​តែ​បញ្ជាក់​ថា ជន​នោះ​បាន​មើល​ងាយ​គ្រួសារ​លោក ដែល​ថា​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​មេទ័ព​វៀតណាម និងភរិយារបស់លោកបច្ចុប្បន្នគឺ
ជំទាវធំ ប៊ុន រ៉ានី​ហ៊ុន​សែន។
នា​ពេល​កន្លង​ទៅ អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋអាមេរិក លោក យ៉ង់ ណុយ ហៅ Brady Young បាន ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់ខ្លួនថា កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺ​ជា​កូន​ប្រុស​របស់​អ្នក​នយោបាយ​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយ​អ្នកស្រី ប៊ុន រ៉ានី និង​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លិប​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ DNA ជាមួយ​លោក ហ៊ុន ម៉ាណែត​ទៀត​ផង។
ប៉ុន្តែ​ក្រោយ​មក គណបក្ស​សង្គ្រោះជាតិ​ក៏​សម្រេច​បញ្ចប់​សមាជិកភាព​របស់​លោក យ៉ង់ ណុយ ពី​គណបក្ស​របស់​ខ្លួន បន្ទាប់​លោក ហ៊ុន សែន ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ជន​នេះ ព្រម​ទាំង​ព្រមាន​ថា បើ​នរណា​មិន​ឲ្យ​គ្រួសារ​លោក​បាន​សុខ លោក​ក៏​មិន​ឲ្យ​អ្នក​នោះ​បាន​សុខ​ដូច​គ្នា។
ទទឹមនឹងនោះ​លោក​សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិក៏បានសរសេរលិខិតមួយច្បាប់ជូន
\លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីសម្តែងការសោកស្តាយចំពោះការប្រមាថដ៏ធ្ងន់ធ្ងរ​អសីលធម៌និងគ្មានការពិតនេះ។​ ក៏ប៉ុន្តែលោកហ៊ុន សែនបដិសេធមិនទទួលលិខិតនោះទេ
ដោយលោកថ្លែងថាលោកមិនស្គប់ស្គាល់នឹងលិខិតរបស់មេបក្សប្រឆាំងនោះឡើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger