សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, August 18, 2016

លោកប៉ា​ ងួនទៀងឡើងមកបំភ្លឺនៅតុលាការពាក់ព័ន្ធ សំណុំរឿង​លោកកឹម ​សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ប៉ា​ ងួនទៀង
ដោយ​កញ្ញា សុខ​ ឆេង

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចូល​ទៅ​បំភ្លឺ​នៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​ស្នេហារបស់លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិជាមួយនាងខុម​ ចាន់តារាទី
ហៅស្រីមុំ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ប៉ា ងួនទៀង កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឲ្យ​ចូល​ធ្វើ​ជា​សាក្សី​ជុំវិញ​ដំណើរ​រឿង​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។
មុនពេលចូលទៅក្នុងបន្ទប់សាកសួររបស់ព្រះរាជអាជ្ញា​លោក ប៉ា ងួនទៀង ព្យាយាម​ឆ្លើយ​សំណួរ​អ្នក​កាសែត​នៅ​​ខាង​មុខផ្លូវចូល​តុលាការ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រុន​ច្រាន​លោក​ឲ្យទៅ និយាយ​ជាមួយ​ អ្នក​កាសែត​នៅមុខជញ្ជាំងរបងតុលាការវិញ។
លោក​ មិនទាន់អាចបញ្ជាក់ថាតុលាការចោទប្រកាន់រូបលោកពីបទអ្វីនៅឡើយទេនៅព្រឹកមិញ
នេះ។
លោកបញ្ជាក់ថា​ "ខ្ញុំធ្វើកិច្ចការច្រើនណាស់ទាក់ទងនឹងបញ្ហាសង្គម ក៏ប៉ុន្តែបញ្ហាសិទ្ធិមនុស្សជាអាយុ
ជីវិតរបស់ខ្ញុំ"៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger