សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 10, 2018

ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿនឲ្យលោកអ៊ុំ​ មុន្នីព្យាយាម ចរចាលុយកាក់​ជាមួយម្ចាស់ សហគ្រាស ផលិតនិង វេចខ្ចប់ ថ្នាំលាបសក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកចាន់ វ៉ានឌឿន (ពាក់ផ្កាយ៣)និងលោកឡុង ស្រេង (ស្តាំ) ជាបក្ខពួកតែមួយក្នុង
ការចុះចាប់ទំនិញរបស់ពលរដ្ឋយកលុយ ហើយដោះលែងវិញ


 ដោយ លោក ជា វិបុល
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាឲ្យ
លោកអ៊ុំ ​មុន្នីនិងលោកឡុងស្រេងជាអនុប្រធានរបស់លោកឲ្យទៅជួបចរចាលុយកាក់ជាមួយ
ម្ចាស់សហគ្រាសផលិតនិង វេចខ្ចប់ថ្នាំលាបសក់​ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល»ដើម្បីជាថ្នូរ
និងការអនុញ្ញាតិឲ្យសហគ្រាសនេះបន្តដំណើរឡើងវិញ។ នេះបើតាមការអះអាងរបស់ម្ចាស់
សហគ្រាសនេះនាព្រឹកមិញនេះ។
ប្រភពពី​ម្ចាស់សហគ្រាសផលិតនិងវេចខ្ចប់ថ្នាំលាបសក់ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល»បានឲ្យ
ដឹងទៀតថាមុនពេលមន្ត្រីនគរបាលសេដ្ឋកិច្ចដឹកនាំដោយលោកចាន់​វ៉ាន់ឌឿនចុះទៅចាប់សហ
គ្រាសរបស់គាត់នៅពេលថ្មីៗនេះគឺលោក​អ៊ុំ​មុន្នីនិងមន្ត្រីរបស់ខ្លួនមកទាមទារឲ្យគាត់បង់លុយ
៥០០០ដុល្លារ(ប្រាំពាន់ដុល្លារ)ក្នុងមួយខែដើម្បីជាថ្នូរនឹងការមិនចាប់និងមិនបិទសហគ្រាសរបស់
គាត់។ ប៉ុន្តែត្រូវបានគាត់ជាម្ចាស់សហគ្រាសបដិសេធក៏ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចចុះមកចាប់ទី
តាំងរបស់គាត់តែម្តង។ម្ចាស់សហគ្រាសដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងទៀតថាលោក
ចាន់​វ៉ាន់ធឿននិងលោកអ៊ុំ មុន្នីបានទទួលលុយពីភាគីម្ខាងទៀតដែលបានសូកឲ្យចាប់និងបិទ
សហគ្រាសរបស់គាត់យ៉ាងអយុត្តិធម៌ជាទីបំផុត។​ម្ចាស់សហគ្រាសដែលរងគ្រោះដោយសារភាពអយុត្តិធម៌នេះក៏កំពុងមានគម្រោងប្តឹងបកទៅលើ
លោកចាន់​ វ៉ាន់ធឿននិងលោក​អ៊ូ មុន្នីដែលទទួលសំណូកពីភាគីម្ខាងហើយមកចាប់និងបិទសហ
គ្រាសរបស់គាត់ដែលបានដំណើរការជាយូរមកហើយ។
ទោះជាយ៉ាងណាលោកចាន់​ វ៉ាន់ធឿន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សមត្ថកិច្ចចម្រុះដែល
ចុះទៅឆែកឆេរ​ និង​ត្រួតពិនិត្យ សហគ្រាសផលិត និង វេចខ្ចប់ថ្នាំលាបសក់​ «ខល័រ និងប៊្លូប្រឺហ្វេសិន
ណល»កាលពីថ្ងៃ ទី ៣​សីហា បានសម្រេច ដកហូតវត្ថុធាតុដើម និងផលិតផលជាច្រើន ចេញពី
សហគ្រាសនេះ ជាបណ្តោះអាសន្ន ដើម្បី ត្រួតពិនិត្យបន្ថែម នៅក្រសួងសុខាភិបាល និងផ្អាក
អាជីវកម្មជាបណ្ដោះអាសន្ន។
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានបញ្ជាក់ថា សមត្ថកិច្ចក៏បានសម្រេចបិទទីតាំងនេះបណ្តោះ
អាសន្ន ដើម្បីរក្សានូវផលិតផល និងវត្ថុធាតុដើម ដែលបានរកឃើញ ហើយករណីនេះ នឹងមាន
ការសម្រេចពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ​ជាច្រើនទៀត។
ការសម្រេចនេះ បានធ្វើឡើង ក្រោយពី​កម្លាំងចម្រុះ​នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និង
ក្រុមការងារពីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរប្រចាំតំបន់​ជាច្រើននាក់ទៀត បានចុះទៅឆែកឆេរ សហគ្រាសផលិត និងវេចខ្ចប់ថ្នាំលាបសក់​របស់សហគ្រាស «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» នៅព្រឹកថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០១៦នេះ ហើយ បានរកឃើញថា វត្ថុធាតុ ដើម នៅក្នុងសហគ្រាសនេះ ពុំមានលិខិតអនុញ្ញាត ត្រឹមត្រូវពីក្រសួងសុខាភិបាល (ចុះបញ្ជីការ ពីក្រសួងសុខាភិបាល) ចំណែកការផលិត និងវេចខ្ចប់ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និង ក្រសួងឧស្សហកម្ម និងសិប្បកម្ម។ ក្រៅពីនោះ​សមត្ថកិច្ចបានរកឃើញថា ម៉ាស៊ីន នាំចូល ផលិត សុទ្ធតែគ្មានការអុនញ្ញាត​ត្រឹមត្រូវ។
កាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦នេដែរ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើស
សេដ្ឋកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយលោកចាន់​វ៉ាន់ឌឿន បានចុះប្រតិបត្តិការ ឆែកឆេរ សហ គ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខល័រ និង​ប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) សង្ស័យមានជាតិគីមី និង​វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខុសច្បាប់។
ប្រតិបត្តិការចុះឆែកឆេរខាងលើនេះ ក៏អមដោយ លោក លី សុផាណា ព្រះរាជអាជ្ញារង​នៃអយ្យការ
អមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក​ចាន់​វ៉ាន់ឌឿននិង ឧត្តមសេនីយ៍ត្រី អ៊ុំ មុន្នី ប្រធាននិងអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និងជាប្រធាន
ក្រុមប្រតិបត្តិការប្រចាំក្រុងភ្នំពេញ, មន្រ្តីក្រសួងសុខាភិបាល, កម្លាំងចម្រុះជាច្រើននាក់ និងមាន
ការចូលរួមពីអាជ្ញាធរ ភូមិ ​សង្កាត់ ជាច្រើនរូបទៀតផងដែរ ។ សហគ្រាសផលិត និង វេចខ្ចប់
ផលិតផលថ្នាំ លាបសក់​ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» (Color and Blue Professional) មានទី
តាំងស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានធ្វើឡើង ក្រោយពីសង្ស័យថា សហគ្រាសនេះ កំពុងតែផលិត វេចខ្ចប់ និងចែកចាយធ្វើចរាចរណ៍លើទីផ្សារ 
នូវផលិតផលថ្នាំលាបសក់ ដោយខុសច្បាប់។ ក្រោយប្រតិបត្តិការសមត្ថកិច្ច រឹបអូសបានវត្ថុតាង
មួយចំនួនរួមមាន ផលិតផលវេចខ្ចប់រួចចំនួន៣០តោន, វត្ថុធាតុដើមប្រហែល១៥តោន, សំបកវេច
ខ្ចប់ប្រហែល៥តោន, ម៉ាស៊ីនសម្រាប់ផលិតថ្នាំលាប៧គ្រឿង និងសំបកកេសមួយចំនួនធំ។
សារព័ត៌មានជាតិខ្មែរមិនអាចសុំការបំភ្លឺបន្ថែមពីលោកចាន់ វ៉ាន់ធឿននិងលោក​អ៊ុំ​មុន្នីប្រធាននិង
អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានទេនៅព្រឹកនេះ។
ក៏ប៉ុន្តែម្ចាស់សហគ្រាសខាងលើអះអាងប្រាប់សារព័ត៌មានជាតិខ្មែរនៅព្រឹកនេះថា​ខ្លួនធ្លាប់បង់លុយ
ឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃកន្លងមកចំនួន២០០០ដុល្លារក្នុងមួយខែកាលពីលោក
ឧត្តមសេនីយ៏ត្រី ឡុងស្រេងធ្វើជាអនុប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចនិងជាអ្នកទទួល
ភារះកិច្ចបង្រ្កាបបទល្មើសសេដ្ឋកិច្ចនៅទូទាំរាជធានីភ្នំពេញ។ តែនៅពេលលោក​ឡុង ស្រេង
ត្រូវបានដកចេញពីតួនាទី​ជំនួសដោយលោក អ៊ុំ មុន្នីក៏បានតម្លើងថ្លៃបង់ខែដល់ទៅ៥០០០ដុល្លារ
ក្នុងមួយខែហើយត្រូវបានម្ចាស់សហគ្រាសបដិសេធទើបមានការចុះចាប់ទីតាំងរបស់គាត់បែបនេះ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក អ៊ុំ មុន្នីដើម្បីសាកសួរពីការចោទប្រកាន់ពីការចោទ
ប្រកាន់នេះបានទេនៅព្រឹកនេះ​ដោយសារទូរស័ព្ទរបស់លោកទូរស័ព្ទចូលជាច្រើនលើក​តែគ្មាន
អ្នកទទួល៕
 លោក អ៊ុំ មុន្នី (ក្បាលទំពែកកាន់ដបទឹកសុទ្ធ)

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger