សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 24, 2016

លោកសម រង្ស៊ីថាលោកហ៊ុន សែនមិនហ៊ានប្រកួត ជាមួយលោកទើបរារាំងលោក មិនឲ្យចូលស្រុក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកសម រង្ស៊ីអះអាងថាលោកហ៊ុន សែនមិនហ៊ានប្រកួតជាមួយលោក ទើបខំរារាំងលោក
មិនឲ្យចូលស្រុក
ដោយ លោក ជា វិបុល
 
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេស
ថាចំណាត់ការនានារបស់រដ្ឋាភិបាល រួមទាំងតុលាការមកលើសមាជិកគណបក្សប្រឆាំងនាពេល
នេះគឺជាការរារាំងរបស់លោក ហ៊ុន សែន មិនចង់ឲ្យមេដឹកនាំគណបក្សប្រឆាំងចូលរួមប្រកួត
ប្រជែងការបោះឆ្នោតខាងមុខ។
លោក សម រង្ស៊ី លើកឡើងដូចនេះតាមរយៈវីដេអូមួយកាលពីម្សិលមិញដែលលោកបានថ្លែង
នៅទីក្រុងSpartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក។ លោកថា បើមិនឲ្យគណបក្សសង្គ្រោះ
ជាតិចូលរួមបោះឆ្នោតគឺគ្មាននរណាទទួលស្គាល់ការបោះឆ្នោតទេ។

លោកមានប្រសាសន៍ថា៖ ដូច្នេះអត់មានអ្នកណាទទួលស្គាល់ទេ។ ទទួលស្គាល់ ទាល់តែមាន
ការប្រកួត ទាល់តែគូប្រកួតពីរ ឥឡូវនេះគាត់រករឿងគណបក្សសង្គ្រោះជាតិ រករឿងទាំង កឹម សុខា រករឿងទាំង សម រង្ស៊ី គឺគាត់មិនចង់ ហើយគាត់មិនហ៊ានប្រកួតជាមួយប្រធានគណបក្សប្រឆាំង គឺ
គណបក្សសង្គ្រោះជាតិ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ឆ្លើយតបថាការចាប់ខ្លួន
សមាជិកបក្សប្រឆាំងនិងការមិនអាចចូលប្រកួតប្រជែងរបស់លោក សម រង្ស៊ី ជាកំហុសរបស់លោក សម រង្ស៊ី និងសមាជិកខ្លួនឯងផ្ទាល់ ដោយលោកថាអ្វីដែលលោក សម រង្ស៊ី និងសមាជិកខ្លួនធ្វើគឺ
ត្រូវទទួលខុសត្រូវមុខច្បាប់។
លោកបន្តថា៖រឿងដែលកើតឡើង ដែលគាត់រត់ទៅក្រៅប្រទេស មិនអាចចូលស្រុកបានដោយសារ
អី? គាត់ចេញទៅដោយខ្លួនឯង ដោយសារគាត់ខ្លាចគុកតែប៉ុណ្ណឹងទេ។ ដោយសារតែនិយាយអត់មានការទទួលខុសត្រូវចំពោះមុខច្បាប់នេះហើយ បានជាគាត់ជាប់បណ្តឹង
ចំនួនបីបួនករណីទៀត។ ករណីនេះគ្មាននរណា ក្រៅពី សម រង្ស៊ី ធ្វើបាបខ្លួនឯងទេ ហើយកុំចោទ
អ្នកដទៃហ្នឹងជាមនុស្សដែលគ្មានការទទួលខុសត្រូវ
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ហ៊ុន សែន ក៏បានថ្លែងសារជាថ្មីកុំឲ្យទូតបរទេសអន្តរគមន៍
ទៅលើសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួន ខណៈលោកនៅតែមានការខឹងសម្បានឹងការ
ចោទថា ភរិយានិងកូនរបស់លោកជាប់ឈាមជ័រវៀតណាមឈ្មោះ ឡេ​ដឹកថូ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមាជិកគណបក្សប្រឆាំងចំនួន១៩នាក់កំពុងជាប់ឃុំខ្លួននៅ
ពន្ធនាគារព្រៃស ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅទីស្នាក់ការបក្ស ហើយលោក សម រង្ស៊ី ក៏បាននិរទេសខ្លួនឯងគេចចេញពីការចាប់ខ្លួនទាក់ទងនឹងបណ្តឹងនានារបស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាមន្ត្រីគណបក្សសង្គ្រោះជាតិលោក​សុន ឆ័យនៅតែសង្ឃឹមថាលោកសម រង្ស៊ីនឹង
អាចវិលចូលមាតុប្រទេសវិញដើម្បីដឹកនាំគណបក្សប្រឆាំងនេះចូលរួមការបោះឆ្នោតខាងមុខនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger