សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 17, 2016

លោកស្រីឡាក់ ថានីមិនចូលខ្លួនតាមដីកាកោះហៅ របស់តុលាការជាលើកទី២ នៅព្រឹកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកហ៊ុន សែនប្តឹងអ្នកស្រីថាក់ ឡានីពីបទចោទថាសម្លាបើលោកកែម ឡី តែអ្នកស្រីមិន
ឡើងតុលាការតាមការកោះចំនួន២លើកហើយ។
ដោយ លោក នុប គីម

អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៉ីនៅព្រឹកនេះមិនបានចូលខ្លួនតាម
ការកោះហៅរបស់តុលាការភ្នំពេញនោះទេ​ហើយការបដិសេធនេះគឺជាលើកទី២ហើយ។
លោក លី សុផាណាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់សង្ស័យ
ឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំំពេញនៅថ្ងៃ ពុធ​ទី ១៧​សីហានេះទេ។
លោកស្រី ថាក់ ឡានី បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ជុំវិញបណ្តឹងរឿងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា ជាអ្នកបាញ់
សម្លាប់លោកបណ្ឌិត កែម ឡី។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី បានអះអាងថា មូលហេតុដែលកូនក្តីរបស់លោក មិនចង់ចូលខ្លួនតាមការកោះហៅ របស់តុលាការ គឺដោយសារតែគាត់មានអភ័យឯកសិទ្ធិ ហើយថាកូនក្តីរបស់លោកចង់ឱ្យតុលាការ ស្នើលើកអភ័យឯកសិទ្ធិជាមុនសិន មុននឹងចាត់ការតាមនីតិវិធីណាមួយចំពោះ លោកស្រី។
លោក សំ សុគង់ បានឱ្យដឹងថា ដោយសារតែគាត់ជាសមាជិកព្រឹទ្ធសភាហ្នឹងហើយ ទើបបាន
ជាគាត់មានបំណងមិនចង់ចូល។​គាត់ចាំឱ្យតុលាការអនុវត្តតាមនីតិវិធី តាមមាត្រា១០៤ នៃ
រដ្ឋធម្មនុញ្ញជាមុនសិន។ ដើម្បីដំណើរការនីតិវិធីចំពោះបទល្មើសមិនជាក់ស្តែងអញ្ចឹង លុះត្រា
តែមានការព្យួរ ឬលើកអភ័យឯកសិទ្ធិគាត់ជាមុនសិន ចាំឱ្យតុលាការកោះហៅ ឬធ្វើអ្វីតាមនីតិវិធី
ច្បាប់
លោក លី សុផាណាបានអះអាងថា តុលាការនឹងបន្តនីតិវិធី​ស៊ើបអង្កេតចំពោះសំណុំរឿងនេះ
ទៀត។
លោកបញ្ជាក់ថា យើងសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះទៀត ដោយពិនិត្យលើពាក្យ
បណ្តឹង ភស្តុតាងនិងសាក្សីដែលមានប្រយោជន៍​ ដល់ចំណាត់ការរឿងក្តីនេះ
អ្នកការសែតជាតិខ្មែរមិនអាចទំនាក់ទំនងលោកអ្នកស្រី​ថាក់ ឡានីនៅថ្ងៃនេះដើម្បីសាកសួរបន្ថែម
ពីករណីដែលមិនព្រមចូលមកបង្ហាញខ្លួននៅតុលាការនាព្រឹកនេះបានទេដោយទូរស័ព្ទចូលគ្មានអ្នក
លើកទទួល៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger