សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, August 20, 2016

ជនជាតិយួនស្នាក់នៅយូរគ្មានឯកសារនៅកម្ពុជា មានចំនួនជាង៩ម៉ឺននាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយឧត្តមសេនីយ៏ សុខ ផល

ដោយ​កញ្ញា សុខ ឆេង

រដ្ឋាភិបាលកម្ពុជាបានរកឃើញថាជនបរទេសអន្តោប្រវេសន៍យួន រស់នៅកម្ពុជា ដែលកាន់កាប់
ឯកសាររដ្ឋបាលមិនប្រក្រតី និងស្នាក់នៅយូរគ្មានឯកសារ មានជាង៩ម៉ឺននាក់ ខណៈគណបក្ស
ប្រឆាំងមានការព្រួយបារម្ភថាជនជាតិយួនអាចបោះឆ្នោតនៅពេលខាងមុខដោយសេរីបន្ទាប់ពី
មន្ត្រី​គណះកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)​ម្នាក់បានប្រកាសថ្មីៗនេះថាជនបរទេស
ណាក៏ដោយឲ្យតែមានឯកសារត្រឹមត្រូវអាចបោះឆ្នោតបាន​បើទោះបីជាជននោះមិនចេះនិយាយ
ភាសាខ្មែរក៏ដោយ។

ថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូង ស្ដីពីការគ្រប់គ្រងជនបរទេស
អន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា នៅថ្ងៃសុក្រទី១៩ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានមានប្រសាសន៍ថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជា មានចំនួនប្រមាណ
ជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិយួនមានច្រើនជាងគេ គឺ ៩៩.៤៩ភាគរយ។
លោក សុខ ផល ឲ្យដឹងថា ជនជាតិយួនចំនួន ៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាល
មិនប្រក្រតី ក្នុងនោះមាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះ
ឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រី
រាជការ និងឯកសារដទៃទៀត។
លោកបន្ថែមថា ជនបរទេសស្នាក់នៅយូរគ្មានឯកសារ ដែលជាជនជាតិយួន មានចំនួន ១៤ ២៤៦
នាក់ ទោះបីជាពួកគេបានចូលមកស្នាក់នៅយូរ។ លោកថា ពួកគេមួយចំនួន នៅតែមិនរវីរវល់ស្វែង
រកឯកសារ ហើយមួយចំនួនទៀត អះអាងថា មានឯកសារតែបាត់បង់ដោយប្រការផ្សេងៗ។
ទោះជាយ៉ាងណា លោក សុខ ផល ស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យ លើជនអន្តោប្រវេសន៍ទាំងអស់ ដែលប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី និងមិនមានឯកសារសោះនោះ នឹងត្រូវបញ្ជូនពួកគេទៅ
ស្រុកកំណើតវិញ និងធ្វើការទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីនោះ ទៅចុះឈ្មោះបោះ
ឆ្នោត។
លោកមានប្រសាសន៍ថា៖ ការងារបន្ដ ក្រសួងមួយដឹកនាំ ដោយក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និង
ស្នើបដិសេធឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី កាន់កាប់ដោយជនបរទេសអន្ដោប្រវេសន៍ឲ្យ
ដំណើរការបានឆាប់ ដើម្បីកុំឲ្យពួកគេមានអត្ដសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោតបាន នា
ពេលខាងមុខ
នៅក្នុងសេចក្ដីប្រកាសប្រព័ត៌មានចុះថ្ងៃទី១៨ ខែសីហា របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនេះ នឹងស្នើទៅក្រសួងយុត្តិធម៌ដើម្បីសុំបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិ
ខ្មែរតាមរយៈសញ្ជាតូបនីយកម្ម។
លិខិតដដែលសរសេរបន្តថា គណបក្សសង្គ្រោះជាតិ នឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវ និងចាត់វិធានការចំពោះការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសនីតិវិធីច្បាប់ និងដើម្
បីចូលរួមចំណែកក្នុងការជំរុញឲ្យដំណើរការបោះឆ្នោតនាពេលខាងមុន កាន់តែប្រសើរ។
ការស្នើនេះ ស្របពេលដែល មន្ត្រីជាន់ខ្ពស់ គ.ជ.ប មួយរូបកាលពីថ្ងៃទី១២ ខែសីហា បានមាន
ប្រសាសន៍ថា ជនបរទេស ដែលមានសញ្ជាតិខ្មែរ មានអត្តសញ្ញាណប័ណ្ណខ្មែរ គឺអាចចុះឈ្មោះ និងបោះឆ្នោតបាន ទោះបីមិនចេះភាសាខ្មែរក៏ដោយ។
អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៦នេះ ចំនួនជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា មានការកើនឡើងជាលំដាប់។ លោកថា ជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង និងខេត្តព្រៃវែង។
គណបក្សសង្គ្រោះជាតិកំពុងមានការព្រួយបារម្ភថាជនបរទេសទាំងនេះ​ជាពិសេសជនជាតិ\យួន
អាចចុះឈ្មោះនិងបោះឆ្នោតបានដោយសេរីនៅពេលខាងមុខនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger