សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

កម្ពុជា​ចាប់​ផ្ដើម​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅថ្ងៃចន្ទនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សិស្សពិការដៃទាំងពីរម្នាក់ប្រឡងបាក់ឌុបនៅមណ្ឌលព្រៃវែងក្រុងនាព្រឹកមិញនេះ
 

ដោយ កញ្ញា ប្រាក់​ ដាលីន

កម្ពុជា​ចាប់​ផ្ដើម​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ការ​ប្រឡង​បាក់ឌុបនៅ​ព្រឹក​ថ្ងៃ ច័ន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០១៦នេះដោយមានសិស្សានុសិស្ស​ជាង​៩ម៉ឺននាក់ (៩៤.០០០) ទូទាំង​ប្រទេសបានចូលរួមការ​ប្រឡងប្រចាំឆ្នាំនេះ
ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នេះ ការ​ប្រឡង​ត្រូវ​បាន​ឃ្លាំមើល​ពី​សំណាក់​កង​កម្លាំង​មាន​សមត្ថកិច្ច និង​អ្នក​សង្កេត​ការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដែល​ជា​ការ​រឹត​បន្តឹង​មួយ​ដែល​សិស្សានុសិស្ស និង​ឪពុកម្ដាយ​សាទរ ទោះ​បី​ជា​ព្រួយ​បារម្ភ​ពីការប្រឡងធ្លាក់ក៏ដោយ។
ចំណែកឯបណ្តាញសង្គមហ្វេសប៊ុកវិញ​គេសង្កេតឃើញមានការបង្ហោះរូបភាពជនពិការដៃទាំងពីរ
ហើយមកចូលរួមប្រឡងយ៉ាងស្វិតស្វាញផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger