សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, August 16, 2016

លោកហ៊ុន ​សែនឆក់ឱកាសលោកសម រង្ស៊ីមិននៅស្រុក​ ប្រគល់ផ្សារទូទាំងប្រទេស ជូនអាជីវករ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសពីម្សិលមិញឲ្យអាជីវករមានសិទ្ធិកាន់កាប់តូប
របស់ពួកគេតកូនតចៅ
ដោយ កញ្ញា សុខ«​ឆេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានឆក់ឱកាសលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ
មិននៅក្នុងប្រទេសបានសម្រេចប្រគល់ផ្សារទូទាំងប្រទេសដល់អាជីវករលក់ដូរទាំងអស់ ដើម្បី
ទទួលបាននូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផលលើតូប រាន ស្តង់ និងកន្លែង
លក់ដូរដទៃទៀត ព្រមទាំងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនតទៅកូនចៅឬអ្នកដទៃទៀត ដោយមិន
មានពេលកំណត់និងមិនចាំបាច់ស្នើសុំពន្យាពេលទៀតឡើយ។

សារាចរដែល ធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា បានអនុញ្ញាតឲ្យក្រុមអាជីវករទទួលបានសិទ្ធិគ្រប់
គ្រងកន្លែងលក់ដូរក្នុងផ្សារនៅទូទាំងប្រទេសផ្តាច់មុខតែម្តង។​យុទ្ធនាការនេះបានធ្វើឡើងក្រោយលោក ហ៊ុន សែន ចុះតាមមូលដ្ឋានដើម្បីពង្រឹងអភិបាលកិច្ចនិង
ទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋដែលមានរយៈពេលជិតមួយខែហើយ។
យោងតាមខ្លឹមសារសារាចរបានសរសេរថា អាជីវករទាំងអស់ក្នុងប្រទេសមានសិទ្ធិគ្រប់គ្រងប៉ុន្តែនៅ
តែមានកាតព្វកិច្ចបង់ថ្លៃចូលរាជធានី-ខេត្ត តាមរយៈការបង់ភាស៊ីនិងថ្លៃជួលតូប រាន ស្តង់និងកន្លែង
លក់ដូរដទៃទៀត ដែលស្របតាមការកំណត់នៅក្នុងសៀវភៅបន្ទុកនិងបង់ពន្ធដារតាមការកំណត់
នៃច្បាប់។
លោក ហ៊ុន សែន ក៏បានហៅថាការចេញសារាចរថា នេះជាយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយ
បក់ផ្សែង ដើម្បីការពារផលប្រយោជន៍អាជីវករតកូនតចៅយូរអង្វែង ជៀសវាងពួកអាក្រក់ដើរភូត
ភរបោកប្រាស់។ នេះបើយោងតាមការបញ្ជាក់របស់លោក ហ៊ុន សែន តាមទំព័រហេ្វសប៊ុករបស់
លោក។
ដោយឡែកកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយល់ព្រមឲ្យផ្សារកំពង់ឆ្នាំង
ដែលបានស្នើសុំពន្យាអាណត្តិចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៤០នោះ ក៏បានបន្តគ្មានទីបញ្ចប់តកូនត
ចៅដែរ។
នៅរយះពេលមួយខែនេះ​លោកនាយករដ្ឋមន្ត្រីហ៊ុន សែនហាក់បីដូជាសប្បាយនឹងយុទ្ធនាការ
ចុះមូលដ្ឋានខ្លាំងណាស់​ខណះលោកសម រង្ស៊ីកំពុងគេចខ្លួននៅក្រៅប្រទេសពីការចាប់ខ្លួន
របស់អាជ្ញាធរភ្នំពេញ។ ចំណែកលោកកឹម​សុខាប្រធានស្តីទីវិញក៏មិនអាចចុះមូលដ្ឋានជួប
ប្រជាពលរដ្ឋបានដែរគឺនៅសំងំតែក្នុងស្នាក់ការកណ្តាលបក្សដោយខ្លាចលោកហ៊ុន សែនចាប់
ខ្លួនដែរ។ ដោយប្រើប្រព័ន្ធតុលាការវាយបំបាក់មេដឹកនាំគណបក្សប្រឆាំងបានជោគជ័យបែបនេះ​លោកនាយករដ្ឋមន្ត្រីក៏ឆក់ឱកាសមាសពេជ្រនេះទៅដណ្តើមសម្លេងគាំទ្រពីអាជីវករនៅតាមផ្សារ
នៅទូទាំងប្រទេសដែលជាទី​លោក​សម​រង្ស៊ីធ្លាប់មានប្រជាប្រិយភាពកន្លងមក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger