សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 17, 2016

តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ តំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក អ៊ុំ សំអានពេលនាំមកកាន់តុលាការកំពូលកាលពីសប្តាហ៏កន្លងមកទាំងដៃជាប់ខ្នោះ
 
ដោយ កញ្ញា សុខ ឆេង

តុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់តំណាងរាស្ត្របក្ស
សង្គ្រោះជាតិលោក  អ៊ុំ សំអាន ដោយអះអាងថាប្រសិនបើឲ្យតំណាងរាស្ត្ររូបនោះ បាននៅក្រៅ
ឃុំ គឺអាចនឹងបង្គឲ្យមានចលាចលក្នុងសង្គម។
នៅព្រឹកថ្ងៃទី១៧ខែសីហានេះ ចៅក្រមតុលាការកំពូល លោក សេង នាង បានប្រកាសថាការ
លើកឡើង របស់មេធាវីការពារក្តី លោកអ៊ុំ សំអាន ក្នុងអង្គសវនាការ កាលពីថ្ងៃទី១០ខែសីហា ដែលថា ការឃុំខ្លួនកូនក្តីទាំងមានអភ័យឯកសិទ្ធិសភា បានរំលោភរដ្ឋធម្មនុញ្ញ ហើយសុំឲ្យកូនក្តី គឺលោក អ៊ុំ សំអាន បាននៅក្រៅឃុំនោះ  លោក សេង នាង ថា តុលាការកំពូល ពុំមានសិទ្ធិ
អំណាចពិចារណាទៅលើអង្គហេតុនេះទេ។

លោក សេង នាង បន្តថា បើពិនិត្យទៅលើបទចោទ របស់សាលាដំបូងវិញ ចៅក្រមសេង​នាងថា
ការឲ្យលោក អ៊ុំ សំអានបាននៅក្រៅឃុំ គឺតំណាងរាស្ត្របក្សប្រឆាំងរូបនោះ អាចនឹងបង្កឲ្យមាន
ចលាចលក្នុងសង្គម ដូចការបារម្ភរបស់ សភាស៊ើបសួរ សាលាឧទ្ធរណ៍ដែរ។
លោក សេង នាង បន្តអានសាលដីកាថា តុលាការកំពូល សម្រេច តម្កល់សាលដីកាសាលា
ឧទ្ធរណ៍ទុកជាបានការតាមទម្រង់ច្បាប់ ដោយបន្តឲ្យឃុំខ្លួនលោក អ៊ុំ សំអាន នៅពន្ធនាគារដដែល រងចាំថ្ងៃបើកសវនាការ ជាសាធារណៈនៅសាលដំបូង។
មេធាវី លោក ហែម សុជាតិ ដែលការពារក្តីឲ្យលោក អ៊ុំ សំអាន បង្ហាញការខកចិត្ត ទៅនឹងតុលាការ
ជាន់ខ្ពស់ដែលបានប្រកាសច្រានចោលបន្តឹងសាទុក្ខសុំនៅក្រៅឃុំ របស់កូនក្តីលោកនេះដោយ
លោក អះអាងថា អយុត្តិធ៌មនៅបន្តកើតមានទៅលើកូនក្តីលោក បើទោះបីលោកថា មេធាវីបាន
ប្រឹងប្រែងបង្ហាញអង្គហេតុ និងអង្គច្បាប់ប្រាប់ចៅក្រម នៅតុលាការជាន់ខ្ពស់នេះថា លោក អ៊ុំ
សំអានចាប់ឃុំខ្លួនទាំងបំពានច្បាប់ក្នុងនាមលោកជាតំណាងរាស្ត្រក៏ដោយ។
លោកថា៖«អ្វីដែលសភាស៊ើបសួរសាលាឧទ្ធរណ៍ ក៏ដូចជាតុលាការកំពូល បញ្ជាក់ថាខ្លួនអត់មាន
សមត្ថកិច្ចពិចារណា សិទ្ធិតំណាងរាស្ត្រនោះ ខ្ញុំគិតថា គឺជារឿងមិនត្រឹមត្រូវទេ ពីព្រោះ ពីព្រោះទាំង
តុលាការកំពូល ទាំងសភាស៊ើបសួរសាលាឧទ្ធរណ៍  គឺខ្លួនមានសិទ្ធិពិនិត្យរាល់និយត្តកម្ម រាល់នីតិវិធី
ទាំងអស់ ពីព្រោះតុលាការថ្នាក់លើ មានតួនាទីសម្រាប់ត្រួតពិនិត្យ ពីភាពមិនត្រឹមត្រូវ របស់តុលា
ការថ្នាក់ក្រោមបាទ»
ជាការកត់សំគាល់នៅពេលប្រកាសសាលដីការនៅព្រឹកនេះ គ្មានវត្តមានជនត្រូវចោទតំណាងរាស្ត្រ លោក អ៊ុំ សំអាន ទេប៉ុន្តែកាលពីថ្ងៃទី១០ខែសីហាជាថ្ងៃបើកសវនា លើបណ្តឹងសុំនៅក្រៅឃុំ លោក អ៊ុំ សំអាន បានប្រាប់អ្នកសារព័ត៌មានពេលឆ្នាំគុកបណ្តើរឡើងរថយន្តទៅឃុំខ្លួនវិញ ទាំងដៃជាប់
ខ្នោះថា តុលាការបច្ចុប្បន្នជាឧបករណ៍នយោបាយ របស់បក្សកាន់អំណាច។
លោកថា៖«អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជាអ្នកស្នេហាជាតិនិង
រួចខ្លួនទៅវិញ
យ៉ាងណាក៏ដោយមេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ អះអាងថា ករណី
នេះក្រុមមេធាវីរបស់លោក នឹងបន្តតតាំងក្តីនៅពេលជំនុំជម្រះ ឬអាចប្តឹង ករណីនេះ ទៅឧត្តមក្រុម
ប្រឹក្សានៃអង្គចៅក្រម ដែលមេធាវីថា ដើម្បីស្វែងរកយុត្តិធម៌ជូនតំណាងរាស្ត្រដែលកំពុងឃុំខ្លួន
ទាំងមានអភ័យឯកសិទ្ធិសភានេះ។
លោក អ៊ុំ សំអាន ត្រូវសត្ថកិច្ចចាប់ខ្លួនកាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ទាក់ទិននឹងការរិះគន់ រដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាម ធ្វើឲ្យខ្មែរខាតបង់ទឹកដីទៅប្រទេសជិតខាងនេះ។
ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួនតំណាងរាស្ត្ររូបនោះ បណ្តោះអាសន្ននៅ
ពន្ធនាគារព្រៃស រងចាំសវនាការ ចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ
សង្គម និងបទញុះញង់ឲ្យមានការរើសអើង ។
ប៉ុន្តែការចោទប្រកាន់ និងការឃុំខ្លួននោះ ត្រូវ លោក អ៊ុំ សំអាន ប្តឹងជាបន្តបន្ទាប់ ដោយអះអាងថា
តាមច្បាប់ អ្នកតំណាងរាស្ត្រ តុលាការអាចឃុំខ្លួន ឬចោទប្រកាន់ បាន លុះណាតែរដ្ឋសភា ប្រកាស
ដកអភ័យឯកសិទ្ធិ តាមរដ្ឋធម្មនុញ្ញ ដោយសំឡេង២ភាគ៣ជាមុនសិន។
នៅថ្ងៃទី១៧ខែឧសភា សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានប្រកាសច្រានចោល បណ្តឹងសុំនៅ
ក្រៅឃុំរបស់លោក អ៊ុំ សំអាន ដោយអះអាងថា តំណាងរាស្ត្ររូបនោះ អាចនឹងបង្កចលាចលក្នុង
សង្គម ប្រសិនបើបាននៅក្រៅឃុំ ។
ករណីនេះជំរុញឲ្យតំណាងរាស្ត្របក្សប្រឆាំងរូបនោះប្តឹងសាទុក្ខទៅតុលាការកំពូល ស្វែងរកយុត្តិធម៌
បន្តទៀត។ តែតុលាការកំពូលក៏បានបដិសេធបណ្តឹងសាទុក្ខនេះដែរនៅព្រឹកមិញនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger