សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

សាលាហ្សាម៉ាន់ (Zaman) នៅកម្ពុជាអាចប្រឈម នឹងការបិទទ្វារ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អគារសាលាអន្តរជាតិ​ហ្សាម៉ាន់នៅក្នុងរាជធានីភ្នំពេញ

ដោយ លោក ជុំ បូរ៉ា

រដ្ឋាភិបាលតួកគីបានស្នើជាផ្លូវការឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាហ្សាម៉ាន់ (Zaman) នៅកម្ពុជា ដោយថាមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅប្រទេសតួកគីកាលពីខែមុននេះ។
សំណើជាផ្លូវការឲ្យបិទសាលាហ្សាម៉ាន់នៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាផ្លូវការរវាង
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក  (Ilhan Khemal Tug) នៅព្រឹកថ្ងៃចន្ទនេះ ។
ឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់អ្នកសារព័ត៌មាន
ក្រោយពីកិច្ចប្រជុំថា កម្ពុជាកំពុងពិនិត្យលើករណីមួយនេះ ដោយធ្វើការសហការជាមួយនឹង
ស្ថាប័នដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា លោកសុំមិនធ្វើការអធិប្បាយបន្ថែមឡើយ បើទោះ
ជាអ្នកសារព័ត៌មានព្យាយាមសួរបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកម្ពុជាលើករណីនេះយ៉ាងណាក៏
ដោយ។
ឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក  (Ilhan Khemal Tug) ធ្លាប់បានធ្វសន្និសីទ
កាសែតមួយនៅស្ថានទូតរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ដោយបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគាំទ្រគ្រប់រូបភាព និងចង់ឃើញសាលាហ្សាម៉ាន់ បញ្ចប់សកម្មភាពគ្រប់យ៉ាងនៅកម្ពុជា។ សាលាហ្សាម៉ាន់នៅកម្ពុជាត្រូវបានចោទប្រកាន់ថាមានពាក់ព័ន្ធនឹងអង្គការភេវរកម្មចលនា លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen)
សំណើនោះធ្វើឡើងក្រោយពីកងប្រដាប់អាវុធតួកគីបានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារយោធា
បណ្តេញប្រធានាធិបតីបច្ចុប្បន្នលោក រីស៊ីប តាយីប អេដូហ្កាន់ (Recep Tayyip Erdogan) ពីអំណាច
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយរដ្ឋាភិបាលតួកគីបានចោទសមាជិកចលនាសង្គម
អ៊ីស្លាមសេរីរបស់លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) ជាអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។
ប្រធានក្រុមហ៊ុនហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) ធ្លាប់បានចេញសេចក្តីថ្លែងការណ៍
កាលពីថ្ងៃទី១៩ ខែកក្កដា ច្រានចោលនូវការដែលថាសាលាហ្សាម៉ាន់ជាប់ទាក់ទងនឹងការធ្វើ
រដ្ឋប្រហារនៅតួកគី ហើយស្នើឲ្យរដ្ឋាភិបាលតួកគីបង្ហាញភស្តុតាងច្បាស់លាស់។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្លាប់បាននិយាយនៅក្នុងសន្និសីទ
សារព័ត៌មានស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញ
វិជ្ជា កាលពីថ្ងៃទី៣ ខែសីហា ថា ហ្សាម៉ាន់ជាសាលាមួយមានគុណភាពល្អ។ ទោះជាយ៉ាងណាលោកថា ការសម្រេចបិទសាលានេះឬយ៉ាងណានោះ វាជាដែនសមត្ថកិច្ចរបស់
រដ្ឋាភិបាលកម្ពុជា។
លោកនិយាយថា៖ក្រសួងអប់រំមិនមែនជាស្ថាប័នដែលត្រូវសម្រេចរឿងការងារការបរទេសដែរ អញ្ចឹងខ្ញុំក៏អត់មានការអ្វីដែលត្រូវលើកឡើងដែរ គ្រាន់តែកន្លងទៅ សាលានេះជាសាលា
មួយដែលមានគុណភាពល្អ ប៉ុន្តែក្រសួងក៏មិនមានព័ត៌មានអីពាក់ព័ន្ធនឹងសាលាហ្សាម៉ាន់ដែរ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់ក្រសួងអប់រំក្នុងការពិនិត្យរឿងនេះដែរ នេះជាកិច្ចការរបស់
រាជរដ្ឋាភិបាល
គួរបញ្ជាក់ថា សមាជិកនៃចលនារបស់លោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)  បានបង្កើតបណ្តាញ
នៃសាលារៀននិងសាកលវិទ្យាល័យដែលដំណើរការនៅក្នុងប្រទេសជាង១០០លើសកលលោក។ ក្នុងនោះ សាលាហ្សាម៉ាន់នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ អាទីឡា យូសេហ្វ ហ្គូលីឃឺ (Atilla Yusef Guleker) ដែលជាអតីតអ្នកកាសែតនៅប្រទេសតួកគីនិងត្រូវបានគេស្គាល់ថាជាសមាជិកនៃ
ចលនាលោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)
សាលាអន្តរជាតិហ្សាម៉ាន់នៅកម្ពុជាត្រូវបានបង្កើតឡើងដំបូងសម្រាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់
ទី១២ ក្នុងឆ្នាំ១៩៩៧។ សាលានេះត្រូវបានផ្តល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យជាប្រចាំដោយក្រសួងអប់រំ យុវជន និងកីឡា រហូតមកដល់ពេលនេះហ្សាម៉ាន់មានសាខាចំនួន៤នៅរាជធានីភ្នំពេញ ហើយ
មានសិស្សជាង២ពាន់នាក់ ចាប់ពីមត្តេយ្យដល់សាកលវិទ្យាល័យ។
ចំណែកឯរដ្ឋាភិបាលតួកគីវិញក៏ជិតស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាផងដែរដោយតួកគីជាអ្នកលក់រថគ្រោះ
ធន់​T55 ដ៏ទំនើបដល់ក្រសួងការពារជាតិកម្ពុជារាប់សិបគ្រឿងនាពេលកន្លងមកថ្មីៗនេះដើម្បីទប់
ទល់ជាមួយទាហានថៃ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger