សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 18, 2016

លោកកឹម ​សុខាព្រមានបក្សកាន់អំណាចឲ្យគោរពសិទ្ធិ ស្មើគ្នា​ដើម្បីបញ្ជៀសការបង្ហូរឈាម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោក កឹម សុខាប្រធានស្តីទីបក្សសង្គ្រោះជាតិ
ដោយ កញ្ញា ប្រាក់​ ដាលីន

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃនេះ បានព្រមានគណបក្ស
ប្រជាជនកម្ពុជាកំពុងដឹកនាំរដ្ឋាភិបាលឲ្យគោរពសិទ្ធិស្មើភាពគ្នាទៅវិញទៅមកដើម្បីបញ្ចៀស
ការបង្ហូរឈាម និងបដិវត្ដន៍។
លោក កឹម សុខា ថ្លែងថា៖ មិនចង់ឃើញការបង្ហូរឈាម មិនចង់ឃើញបដិវត្ដន៍ មិនចង់
ឃើញការឈ្លោះប្រកែកគ្នា មិនចង់ឃើញការឈឺចាប់ សូមឲ្យគោរពសិទ្ធិមនុស្សដូចៗគ្នា
ទៅ
លោក កឹម សុខា ថ្លែងដូច្នេះ ទៅកាន់ក្រុមយុវជនគណបក្សសង្គ្រោះជាតិ នៅឯទីស្នាក់ការ
កណ្ដាលគណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ជាទីដែលមេដឹកនាំបក្សប្រឆាំងរូបនេះ បាន
ជួបជុំជាមួយក្រុមអ្នកគាំទ្រ និងថ្លែងសារនយោបាយជាបន្តបន្ទាប់ ក្រោយពីលោកត្រូវបាន
តុលាការរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី៩ ខែកញ្ញា ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យ
ជាប្រាក់៨សែនរៀលក្រោមការចោទប្រកាន់ថា បានបដិសេធចូលបំភ្លឺក្នុងតុលាការ ជុំវិញសំណុំ
រឿងអាស្រូវស្នេហា ដែលត្រូវបានគេទម្លាយថា លោកមានទំនាក់ទំនងស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស លោក កឹម សុខា បានចោទប្រកាន់
រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នថា បានរំលោភសិទ្ធិ
មនុស្ស និងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងទៅលើប្រជាពលរដ្ឋ។
លោកថ្លែងថា៖ ឥឡូវនេះ គេចង់នាំយើងបកទៅរកផ្លូវអាក្រក់ឡើងវិញហើយ រំលោភសិទ្ធិ
មនុស្ស ប្រើប្រាស់ប្រព័ន្ធតុលាការ ប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីគំរាមកំហែងទៅលើប្រជាពលរដ្ឋ
ខ្លួនឯង។ យកស្ថាប័នរដ្ឋខ្លួនឯង ទៅគំរាមកំហែងប្រជាពលរដ្ឋខ្លួនឯង គឺធ្ងន់ធ្ងរណាស់បងប្អូន
លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សអស់រយៈពេលជិត ៤ខែមកហើយ ចាប់តាំងពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច ពីសំណាក់កម្លាំងសមត្ថកិច្ចកាល
ពីថ្ងៃ ទី​២៦​ខែឧសភាកន្លងមក។
លោកកឹម​កឹម​សុខាអះអាងថាការមកស្នាក់នៅក្នុងស្នាក់ការគណបក្សដោយមិនចេញក្រៅ
ទីស្នាក់ការកណ្តាលបែបនេះ​គឺដើម្បីធ្វើកូដកម្មនយោបាយប្រឆាំងនឹងការរឹតត្បិតសេរីភាពនិង
ការមិនគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកាន់តែខ្លាំងឡើងៗក្នុងរយះពេលចុងក្រោយប៉ុន្មាន
ខែចុងក្រោយនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger