សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 18, 2016

បញ្ហាស្រូវចុះថោកឈានដល់ការធ្វើបាតុកម្ម បិទផ្លូវជាតិ​លេខ៥ក្នុង ខេត្តបាត់ដំបង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
នាង ហេង ជីវ័ន្តជាកសិករម្នាក់នៅខេត្តបាត់ដំបងប្រមួលផលស្រូវរបស់នាងក្នុងទឹកមុខ
ញញឹម​តែបែរជាអស់សង្ឈឹមនៅពេលតម្លៃស្រូវថោកហួសហេតុពេក


ដោយ លោក នុប គីម

បញ្ហាស្រូវរបស់កសិករខ្មែរចុះថោកឈានទៅដល់ការធ្វើបាតុកម្មហើយនៅពេលនេះ​បើទោះ
បីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសកាលពីដើមសប្តាហ៏នេះថារដ្ឋាភិបាល
របស់លោកបានបញ្ចេញថវិកាជាតិប្រមាណ២០លានដុល្លារដើម្បីអន្តរាគមន៏តម្លៃស្រូវដ៏ថោក
នេះឲ្យបានងើបថ្លៃឡើងវិញ។
នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នេះប្រជា​កសិករ​ប្រមាណ ១​ពាន់​នាក់ យក​គោយន្ត និង​ចាក់​ស្រូវ​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ និង​រក​ទីផ្សារ​លក់​ផលិតផល​កសិផល​របស់​ពួក​គាត់។ ការ​បិទ​ផ្លូវ​ កើត​ឡើង​បន្ទាប់​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ថោក និង​គ្មាន​ទីផ្សារ ស្រប​ពេល​ដែល​កសិករ​ចាប់​ផ្ដើម​ប្រមូល​ផល​កសិផល​របស់​ពួក​គេ។
ការ​តវ៉ា​បិទ​ផ្លូវ​នេះ បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ប្រមាណ ១៥​គីឡូម៉ែត្រ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ដោយ​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​ឈប់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន។
ទាក់ទងនឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់កសិករនៅទូទាំងប្រទេសនេះលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ចេញ​ថវិកា​ប្រមាណ​ជិត ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​របស់​ ប្រជា​កសិករ​ទាំងអស់ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា នៅ​លើ​គណនី​ហ្វេសប៊ុក (facebook) របស់​លោក។
ដោយសារ​បញ្ហា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ក៏​បាន​សុំ​ការ​អភ័យ​ទោស​ប្រជាពលរដ្ឋ ពិសេស​កសិករ នៅ​ពេល​ដែល​ក្រសួង​របស់​លោក​មិន​អាច​ជួយ​ដោះស្រាយ​កង្វល់​ពួក​គេ​ពាក់ព័ន្ធ​ នឹង​បញ្ហា​ក្រុម​ឈ្មួញ​បន្ទាប​តម្លៃ​កសិផល ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។
ចំណែកលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិនៅឯបរទេសវិញនោះក៏បានឆក់ឱកាស
នេះវាយប្រហារលោកហ៊ុន​សែនពីការអសមត្ថភាពក្នុងការរកទីផ្សារសម្រាប់កសិផល​របស់
កសិករដែលមានចំនួន៨៥ភាគរយជាអ្នកធ្វើស្រែចំការ។
លោកសម​រង្ស៊ីក៏ជំរុញឲ្យលោកហ៊ុន​សែនចុះចេញពីអំណាចផងដែរដោយលោកលើកឡើង
ថា​សូម្បីតែគល់ស្លឹកគ្រៃ​ក៏កម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរូបនេះក៏ត្រូវនាំចូលពី
ប្រទេសជិតខាងដែរ៕

កសិករជាង១០០០នាក់នៅបាត់ដំបងបាតុកម្មប្រឆាំងតម្លៃថោកនៃស្រូវរបស់ពួកគេដោយបិទ
ផ្លូវជាតិលេខ៥នៅព្រឹកមិញនេះ។





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger