សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 20, 2016

លោក​សុន​ ឆ័យប្រកាសពីតំណាងរាស្ត្របក្សខ្លួន នឹងចូល​សភាវិញនៅខែក្រោយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សុន ឆ័យ(កណ្តាល) និងតំណាងរាស្រ្តផ្សេងៗទៀតចុះទៅសួរសុខទុក្ខអ្នកជាប់
គុកព្រៃសនាព្រឹកមិញនេះ

ផដោយ លោក ជា វិបុល

លោក​សុន​ឆ័យប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រកាសនៅថ្ងៃនេះថា ថ្នាក់ដឹក
នាំបក្សប្រឆាំងនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភាពេញអង្គនៅខែក្រោយ ក្រោមហេតុ
ផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។
លោក​សុន​ឆ័យប្រកាសបែបនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជេរប្រមាថការទានមន្ត្រី
និងគណបក្សប្រឆាំងនេះទាំងមូលកាលពីម្សិលមិញថា បើអញ់ចរចាគឺឆ្កែសុទ្ធ ដោយលោកពោល
សំដៅទៅនឹងការគំរាមធ្វើបាតុកម្មរបស់បក្សប្រឆាំងដើម្បីចាប់បង្ខំគណបក្សប្រជាជនកម្ពុជាកំពុង
កាន់អំណាចឲ្យចូលតុចរចា។ លោកហ៊ុន​សែនក៏បង្ហើបថា ច្រកមានតែមួយគត់គឺសភា។​
ដោយឮលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជេរប្រមាថនិងបង្ហើបបែបនេះ​ក៏លោក​សុន​ឆ័យនៅព្រឹក
មិញនេះបន្ទាប់ពីសួរសុខទុក្ខសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំនៅគុកព្រៃសក៏បានថ្លែងប្រាប់
អ្នកសារព័ត៌មាននៅមុខគុកនេះថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងពិចារណាពីការចូល
រួមប្រជុំសភា។ លោក សុន ឆ័យ បញ្ជាក់ថាគណបក្សនេះគ្រោងកោះហៅរដ្ឋមន្ត្រីចំនួន៤រូបសួរ
ជុំវិញការបំពេញការងារមិនបានត្រឹមត្រូវ រួមមានក្រសួង សុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួង
ការពារជាតិ និងក្រសួងកសិកម្ម។
លោក សុន ឆ័យ បញ្ជាក់ទៀតថារបៀបវារៈមួយចំនួនដែលគណបក្សប្រឆាំងលើកឡើង ត្រូវ
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទទួលយក សម្រាប់ធ្វើការពិភាក្សានៅពេលប្រជុំពេញអង្គ។
ក៏ប៉ុន្តែកាលពីថ្ងៃទី២៧ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថាតំណាង
រាស្ត្ររបស់ខ្លួនមិនអាចបំពេញការងារក្នុងសភាបានទេ ដោយសារអភ័យឯកសិទ្ធិអ្នកតំណាង
រាស្ត្រទទួលរងការរំលោភបំពានពីរដ្ឋាភិបាល។ ការប្រកាសមិនចូលសភារបស់បក្សប្រឆាំងពេលនោះគឺចំពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខាមិនបានសម្រេចកាលពីចុងខែ​ ឧសភា។
លោក សុន ឆ័យក៏បានអួតអាងថានៅពេលតំណាងរាស្ត្រខ្លួនចូលប្រជុំសភានៅខែក្រោយនេះនឹង
ធ្វើការបោះឆ្នោតទម្លាក់លោក ម៉ម ប៊ុនហេងពីតំណែងរដ្ឋមន្ត្រី ក្រសួងសុខាភិបាល។
អ្នកតាមដានស្ថានភាពនយោបាយបច្ចុប្បន្នយល់ឃើញថាលោក​សុន ឆ័យប្រកាសបែបនេះគឺគ្រាន់
តែដើម្បីជាលេសមួយបិទបាំងភាពអាម៉ាសរបស់បក្សប្រឆាំងខ្លាចងាប់នេះ​នៅពេលឮលោកហ៊ុន សែនជេរប្រមាថខ្លាំងៗកាលពីម្សិលមិញតែប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger