សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 22, 2016

លោកហ៊ុន ​សែនរងចាំមើលអ្នកនយោបាយណា វាយប្រហារលោកមុន ក្នុងរដូវភ្ជំបិណ្ឌនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនរងចាំមើលខាងគណបក្សប្រឆាំងវាយប្រហារគាត់មុនសិន
ទើបលោកឆ្លើយតបវិញ។​​ នេះជាសញ្ញាមួយល្អសម្រាប់នយោបាយជាតិទាំងមូល។

ដោយ ​លោក​ជា វិបុល
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះបង្ហាញឥរិយាស្លូតបូតចំពោះគូបដិបក្ខនយោបាយ
របស់លោកដោយបានថ្លែងថាលោករង់ចាំមើលថាមានអ្នកនយោបាយណាវាយប្រហារលោក
មុនក្នុងរដូវភ្ជុំបិណ្ឌនេះ។
ដោយលោកអះអាងថាបទឈប់បាញ់នយោបាយមួយហាក់បីដូចជាត្រូវរូវគ្នាតាំងពីថ្ងៃអង្គារទី​
២០​ខែ​កញ្ញា​ឆ្នាំ​២០១៦នេះ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រឲ្យនិសិ្សតសកលវិទ្យាល័យមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ថាលោកពុំមានសារនយោបាយអ្វីដែលត្រូវតបតទៅបក្សប្រឆាំងនោះទេ ដោយលោកលើក
ឡើងថាបទឈប់បាញ់នយោបាយថ្មីមួយហាក់បីដូចជាបានត្រូវរ៉ូវគ្នាកាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណា លោកថាលោករង់ចាំមើលថានរណាជាអ្នកវាយប្រហារមុនក្នុងឱកាសនៃពិធី
បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំគួរតែមិននិយាយច្រើនទេ ដោយសារតែបទឈប់បាញ់មួយហាក់បី
ដូចជាបានស្ងៀមស្ងាត់បន្តិចនៅក្នុងរយៈពេលតាំងពីថ្ងៃចន្ទ។ ថ្ងៃចន្ទវាមានការបាញ់គ្នា ដល់ថ្ងៃ
អង្គារបទឈប់បាញ់មួយគឺហាក់បីដូចជាមិនត្រូវមានការបាញ់ឆ្លងឆ្លើយទេ បើអញ្ចឹងខ្ញុំរង់ចាំមើល
ថារដូវបុណ្យភ្ជុំបិណ្ឌនេះនរណាវាយនរណាមុន។ ព្រោះជាធម្មតា ខ្ញុំចង់ឲ្យសភាពការណ៍វាស្ងប់ស្ងាត់ មិនចង់ឲ្យមានការឆ្លងឆ្លើយគ្នា ចាំមើលថាបទ
ឈប់បាញ់នេះនរណាជាអ្នកផ្តើមមុន
ឆ្លើយតបនឹងឥរិយាបទទន់ភ្លន់របស់លោកនាយករដ្ឋមន្ត្រីនៅព្រឹកនេះ​អ្នកនាំពាក្យគណបក្សសង្គ្រោះ
ជាតិលោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិគាំទ្រនូវសកម្មភាពទាំងអស់ដែលអាច
នាំឲ្យមានស្ថានភាពនយោបាយឈានទៅរកភាពប្រក្រតីនិងស្ងប់ស្ងាត់ឡើងវិញ។ លោកឲ្យដឹងដែរថានៅពេលនេះគណបក្សត្រូវការពេលវេលានិងមធ្យោបាយនានាដើម្បីឲ្យស្ថាន
ការណ៍នយោបាយត្រលប់ប្រសើរឡើងវិញ។
លោកបញ្ជាក់ថា៖ អ្វីក៏ដោយដែលឈានដល់ការនាំឲ្យស្ថានភាពនយោបាយឈានដល់ភាពប្រក្រតី ភាពស្ងប់ស្ងាត់ យើងគាំទ្រទាំងអស់ គឺគណបក្សសង្គ្រោះជាតិចង់បានបែបហ្នឹង។ នៅពេលនេះពេល
ជៀសវាងការឆ្លើយតបដោយពាក្យសម្តី។ យើងពិចារណារកដំណោះស្រាយ
នៅពេលនេះប្រជាពលរដ្ឋទូទៅក៏បានសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះដែរ
ដោយពួកគាត់លើកឡើងថាការវាយប្រហារគ្នាទៅវិញទៅមកក្នុងការធ្វើនយោបាយមិនមានអ្វី
ចំណេញដល់ប្រទេសជាតិទេ។ប្រជាពលរដ្ឋយល់ថាខណៈដែលបក្សទាំងពីរហាក់បីជាបន្ទន់ជំហរនេះ វាជាឱកាសល្អមួយដែល
អាចបន្ថយកម្តៅនយោបាយនិងឈានទៅដល់ការឯកភាពគ្នារវាងអ្នកនយោបាយទាំងពីរបក្សហើយ
ប្រជាពលរដ្ឋក៏បានសុខដែរ។
កម្តៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀល(ប្រហែល២០០ដុល្លារ) ពីបទបដិសេធមិនចូល
ខ្លួនពាក់ព័ន្ធសំណុំរឿងរឿងស្នេហារបស់លោកជាមួយនាងខុម​ចាន់តារាទីហៅស្រីមុំ។ ក្រោយពីមានការសម្រេចរបស់តុលាការភ្នំពេញនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រ
ខ្លួនត្រៀមធ្វើបាតុកម្មដោយទាមទារឲ្យមានការការពារសិទ្ធិសេរីភាព របបប្រជាធិបតេយ្យ
សេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែភ្លាមៗនោះលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះឲ្យខាងតែបានហើយក៏មានការ
ចល័តកងទ័ពនៅក្បែរទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិទាំងយប់ផងដែរ។
ទន្ទឹមនឹងនោះដែរ​ប្រទេសចំនួន៣៦បានចេញសេចក្តីថ្លែងការណ៏រួមដោយទទួចឲ្យរដ្ឋាភិបាល
កម្ពុជាត្រូវធានាសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងសង្គម
ស៊ីវិនៅកម្ពុជានិងដើម្បីឲ្យការបោះឆ្នោតខាងមុខអាចទទួលយកបាន។
កាលពីថ្ងៃអង្គារ​មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានឲ្យដឹងថាតំណាងរាស្ត្រ
បក្សនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភានៅខែក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបង្ហើប
ថា កន្លែងចរចាគឺមានតែមួយគត់គឺនៅរដ្ឋសភា ដែលចំណុចនេះហើយលោកនាយករដ្ឋមន្ត្រី
ចាត់ទុកថា វាជាបទឈប់បាញ់គ្នាមួយ​ដែលបក្ខទាំងពីរហាក់បីដូចជាត្រូវរ៉ូវគ្នាកាលពីថ្ងៃ​អង្គារ
នោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger