សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 23, 2016

ជនជាតិខ្មែរ៥នាក់និងវៀតណាម៣ពាក់ព័ន្ធករណីគប់ គ្រាប់បែក​នៅសង្កាត់បឹងកេងកង៣

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ជនសង្ស័យគប់គ្រាប់បែកនៅសង្កាត់បឹងកេង៣ចំនួន៨នាក់ត្រូវបានចាប់ខ្លួន
ជាមួយភស្តុតាងដាក់នៅលើតុនេះ

ដោយ​កញ្ញា សុខ​ ឆេង


នៅព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​នគរបាល​ជាតិបង្ហាញជន​សង្ស័យ​គប់​គ្រាប់​បែក​នៅ​បឹងកេងកង​៣ ចំនួន៨នាក់ដោយអះអាង ថា ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៨នាក់នេះ មាន​ជនជាតិ​វៀតណាម​៣​នាក់ និង​ខ្មែរ​៥​នាក់ ក្នុង​នោះ​ស្រី​៣នាក់ រួម​នឹង​កាំភ្លើង​ខ្លី​មួយ​ដើម និង​វត្ថុ​តាង​ផ្សេង​ទៀតដែលត្រូវបានរឹបអូសពីជនសង្ស័យទាំងនោះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ អះអាង​ក្នុង​សន្និសីទ​បង្ហាញ​ជន​សង្ស័យ​នេះ​ថា ក្រៅ​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​៨​នាក់​នេះ សមត្ថកិច្ច​នឹង​បន្ត​វិធានការ​រក​ជន​សង្ស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​នឹង​អ្នក​សមគំនិត​ដែល​ប្រគល់​អាវុធ និង​គ្រាប់​បែក​ផ្ទុះ​ដល់​ជន​ដែល​ប្រព្រឹត្តិទាំង
នេះ។
ទោះជាយ៉ាងណាក៏ដោយ លោក ជួន សុវណ្ណ បញ្ជាក់​ថា ករណី​បំផ្ទុះ​គ្រាប់​បែក​ប៉ុនប៉ង​មនុស្ស​ឃាត​នេះ គឺ​ជា​រឿង​គំនុំ​បុគ្គលកើតចេញពីរឿងស្នេហា។

ក្រោយ​បង្ហាញ​ជន​សង្ស័យ​ទាំង​៨នាក់នោះ​ហើយ សមត្ថកិច្ច​ក៏​បញ្ជូន​ពួកគេ​ទៅ​​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​តាម​នីតិវិធី។

ករណី​បំផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​ឡើង​កាល​ពី​យប់ ថ្ងៃ​ទី​៦ កញ្ញា នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​រង​របួស និង​រថយន្ត ៣​គ្រឿង​រង​ការ​ខូចខាត។ ប៉ុន្មាន​ម៉ោងក្រោយ​មក បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​បាន​បង្ហាញ​វីដេអូ​នៃ​សកម្មភាព​នោះ មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ទម្លាក់​គ្រាប់​បែក​មួយ​គ្រាប់ ចំ​ពេល​មាន​រថយន្ត​ឡិចស៊ីស​សេរី​៣៣០ (Lexus) មួយ​គ្រឿង​បើកបរ​នៅ​លើ​ផ្លូវ​នោះ​ដែរ។

ចំណែកអ្នករងរបួសទាំង៤នាក់នោះ២នាក់ជាជនជាតិវៀតណាម​ម្នាក់ជាជនជាតិឥណ្ឌានិងម្នាក់
ទៀតជាជនជាតិខ្មែរដែលកំពុងបានធ្វើដំណើរឆ្លងកាត់ផ្លូវនោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger