សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 23, 2016

តុលាការគ្រោងជំនុំជម្រះក្តីអ្នកស្រីថាក់​​ ឡានី​ខណះ អ្នកស្រីគេចខ្លួនដោយសុវត្ថិភាព ទៅក្រៅប្រទេស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អតីតសមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ីអ្នកស្រី ថាក់ ឡានីគេចខ្លួនទៅក្រៅប្រទេសដោយ
សុវត្ថិភាព
ដោយ​ លោក​នុប ​គីម
 
ប្រភពពីគណបក្សសង្គ្រោះជាតិឲ្យដឹងថាអ្នកស្រីថាក់​ ឡានីអតីតសមាជិកព្រឹទ្ធសភាគណបក្ស
សម ​រង្ស៊ីបានចាកចេញទៅក្រៅប្រទេសដោយសុវត្ថិភាព ខណះអយ្យការ​អម​សាលាដំបូង​រាជធានី​
ភ្នំពេញ សម្រេច​បញ្ជូន​សំណុំ​រឿង​លោក ហ៊ុន សែន ប្ដឹង​អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី រុបនេះ ទៅ​ជំនុំ​ជម្រះនាពេលខាងមុខនេះ។
ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ប្រាប់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) នៅ ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា សំណុំ​រឿង​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ឈ្មោះ ថាក់ ឡានី ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តាម​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ ជម្រះ​ផ្ទាល់។

ក្នុង​សំណុំ​រឿង​នេះ អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​ សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ាតាង ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៦។ ការ​ចោទ​ប្រកាន់​នេះ ដោយ​យោង​តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។
អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ សីហា ស្រប​ពេល​ជាមួយ​គ្នា​នឹង​មេ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ​សម្រាប់​អ្នកស្រី ថាក់ ឡានី ធ្លាប់​បាន​ប្រកែក​ថា អ្នកស្រី​មិន​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ដូច្នោះ​ទេ ដោយ​អ្នកស្រី​បញ្ជាក់​ថា ឃ្លីប​វីដេអូ​ដែល​គេ​បង្ហោះ​ជា​សាធារណៈ​នោះ គឺ​ជា​ការ​កាត់​ត ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី។
បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​តំណាង​ដោយ​លោក​មេធាវី គី តិច បាន​ប្ដឹង​ទាមទារ​ឲ្យ
តុលាការ​ផ្ដន្ទាទោស​អ្នកស្រី ថាក់ ឡានី និង​លោក សម រង្ស៊ី តាម​ច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្
ត​ក្នុង​ម្នាក់ ១០០​រៀល។
បើ​ទោះ​ជា​យ៉ាង​ណា សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​សវនាការ​សំណុំ​រឿង​នេះ​នៅ​ឡើយទេ។
អ្វីដែលគួរឲ្យគត់សម្គាល់នោះ​គឺលោកនាយករដ្ឋមន្ត្រីហ៊ុន​សែនកាលពីម្សិលមិញបានប្រកាស
បទឈប់បាញ់គ្នាជាមួយគណបក្សសង្គ្រោះជាតិដោយពាក្សសំដី​ដើម្បីបញ្ចុំកំដៅនយោបាយ
នៃគណបក្សទាំងពីរ​ក៏ប៉ុន្តែតុលាការ ប្រកាសពីការកាត់ទោសអ្នកស្រី ថាក់ ឡានីនៅពេលនេះ
ហាក់បីដូចផ្ទុយពីបទឈប់បាញ់នោះដែលត្រូវបានសាទរដោយគណបក្សប្រឆាំង​សង្គមស៊ីវិល​និងប្រជាពលរដ្ឋទូទៅ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger