សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 19, 2016

លោកហ៊ុន សែនថាបក្សប្រឆាំងមិនអាចគំរាមធ្វើបាតុកម្ម​ ដើម្បីបង្ខំឲ្យចូលតុចរចា បានទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ហ៊ុន សែនបញ្ជាក់ថាមេបក្សប្រឆាំងមិនអាចគំរាមធ្វើបាតុកម្មដើម្បីបង្ខំបក្សកាន់
អំណាចឲ្យចូលតុចរចាបានទេ

ដោយ លោក ជា វិបុល

លោកនាយករដ្ឋន្រ្តី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា គណបក្សប្រឆាំងគំរាមគណបក្សកាន់
អំណាចឲ្យចូលតុចរចារចាដោយប្រកាសធ្វើមហាបាតុកម្ម​ប៉ុន្តែលោកថាការគំរាមនេះមិនអាច
ទៅរួចនោះទេ។
លោកថ្លែងថា៖ គំរាមគេធ្វើបាតុកម្មដើម្បីចរចា! អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ ចង់ចរចា
និយាយគ្នាឲ្យត្រង់ និយាយឲ្យស្រួល បាតុកម្ម! ចរចា! បើអញចរចា ឆ្កែសុទ្ធហាស! ប្រាប់ឲ្យហើយ
ទៅ!កន្លែងតែមួយគត់ គឺសភា
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គ្មានទេការចរចា ប្រសិនបើគណបក្សប្រឆាំងនៅតែ
ព្រមានធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលវិលចូលតុចរចានោះ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំនៅថ្ងៃចន្ទនេះ លោក
ហ៊ុន​សែនលើកឡើងថាគណបក្សសង្រ្គោះជាតិបានប្រកាសថា បាតុកម្មនឹងកើតមានឡើងដរាប
ណាមិនទាន់មានដំណោះស្រាយផ្នែកនយោបាយដែលសំដៅដល់ការបង្ខាំងខ្លួនលោក កឹម សុខា ដោយខ្លួនឯងនៅតែក្នុងស្នាក់ការបក្សនិងការឃុំខ្លួនតំណាងរាស្ត្រ២រូបនិងសកម្មជនបក្សនេះជិត
២០នាក់ទៀត។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ឆ្លើយតបនៅថ្ងៃនេះថា គណបក្សនេះមិន
ចង់ធ្វើបាតុកម្មទេ តែថាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ បើគណបក្សកាន់អំណាចមិនព្រមចរចាគ្នា
នោះ។
លោកថ្លែងថា៖ មិនមានការគំរាមកំហែងធ្វើបាតុកម្មទេ ក្នុងឆន្ទៈនយោបាយរបស់គណបក្ស
សង្រ្គោះជាតិគឺចង់ជម្រុញវប្បធម៌សន្ទានហើយនិងដោះស្រាយបញ្ហាដោយការចរចា មិនចង់ជ្រើស
រើសយកមធ្យោបាយធ្វើមហាបាតុកម្មដើម្បីមកដោះស្រាយបញ្ហាទេ។ នេះជាចេតនាពិតប្រាកដ សូមឲ្យយកចំនុចចេតនាពិតប្រាកដហ្នឹង ដើម្បីយកទៅពិចារណាជជែកគ្នាទៅ
កាលពីសប្តាហ៍មុន ប្រទេសចំនួន៣៦ដែលជាមហាអំណាចសេដ្ឋកិច្ចនិងប្រជាធិបតេយ្យផងនោះ
បាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយទទួចឲ្យមានដំណោះស្រាយស្ថានការណ៍នយោបាយនៅ
កម្ពុជា។
ប្រទេសទាំងនោះរួមមានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង
និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពួកគេបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាធានាដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរី
និងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋ
របស់ខ្លួននិងសហគមន៍អន្តរជាតិ។
ក៏ប៉ុន្តែភ្លាមៗនោះដែរមន្ត្រី្កការទូតកម្ពុជាជាន់ខ្ពស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបដិសេធ
សេចក្តីថ្លែងការណ៏រួមរបស់ប្រទេសទាំង៣៦នេះដោយបញ្ជាក់ថាប្រទេសទាំងនេះគ្មានសិទ្ធិជ្រៀត
ជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger