សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 18, 2016

លោកកឹម ​សុខាមិនទាន់ចុះឈ្មោះបោះឆ្នោត​ខណះគ.ជ.ប ប្រកាស ថាពលរដ្ឋជាង២លាន៤២ ម៉ឺននាក់បានទៅ ចុះឈ្មោះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក កឹម សុខាមិនទាន់ទៅចុះឈ្មោះបោះឆ្នោតទេរហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ
ដោយ លោក ជា វិបុល
 
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹម ​សុខាមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅ
ឡើយទេរហូតមកដល់ថ្ងៃអាទិត្យនេះ​ខណះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា មានប្រជាពលរដ្ឋជាង ២លាន ៤២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅ
ក្នុងរយៈពេល ១៧ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
លោកកឹម សុខាត្រូវបានតុលាការភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ៥ខែនិងពិន័យជាប្រាក់
៨សែនរៀលប្រហែល២០០ដុល្លារសហរដ្ឋអាមេរិកកាលពីថ្ងៃ ទី ៩ កញ្ញា ឆ្នាំ ២០១៦ពីបទមិន
ចូលបំភ្លឺនៅតុលាការតាមការកោះហៅក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោកជាមួយនាង
ខុម ចាន់តារាទីហៅស្រីមុំ។
លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ២លាន ៤២ម៉ឺននាក់ ឬត្រូវនឹងជាង ២៥ភាគរយនៃចំនួន
ពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី១៦ ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងជាង ១២ម៉ឺន ២ពាន់នាក់កាលពីថ្ងៃម្សិលមិញ។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀង
រាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះ ក៏នឹង
ត្រូវធ្វើនៅ ថ្ងៃឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌនាពេល ខាងមុខ ផងដែរ។
ចំពោះលោកសម​រង្ស៊ីប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ដែលកំពុងស្ថិតនៅក្រៅប្រទេស
វិញនោះ​ក៏មិនទាន់មកចុះឈ្មោះបោះឆ្នោតផងដែរ​បើទោះបីជាលោក​គួយ​ប៊ុនរឿនអនុប្រធាន
គ.ជ.បបញ្ជាក់នៅពេលថ្មីៗនេះថាលោកសម រង្ស៊ីនៅតែមានសិទ្ធិចុះឈ្មោះបោះឆ្នោត៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger