សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 20, 2016

ប្រធានសភាវៀតណាមគ្រោងមកបំពេញទស្សនកិច្ច​នៅ កម្ពុជាចំនួន២ថ្ងៃ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី
 NGUYEN THI KIM NGAN


ដោយ ​លោក ​នុប គីម

ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី NGUYEN THI KIM NGANនឹងដឹក
នាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជានាសប្ដាហ៍
ក្រោយនេះ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាចេញផ្សាយនៅថ្ងៃ
អង្គារនេះឲ្យដឹងថាទស្សនកិច្ចរបស់លោកស្រីមានរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី២៧ដល់ ថ្ងៃទី២៨
ខែកញ្ញាខាងមុខ។
លោកស្រីប្រធានរដ្ឋសភាដែលទើបតែឡើងកាន់តំណែងកាលពីខែកក្កដាឆ្នាំ២០១៦ រូបនេះក៏នឹង
ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជាដូចជាប្រធានរដ្ឋសភា លោក ហេង សំរិន ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះ
បរមនាថ នរោត្តម សីហមុនីផងដែរ។
ប្រធានរដ្ឋសភាវៀតណាមរូបនេះមិនមានគម្រោងជួបលោកនាយករដ្ឋមន្ត្រីវៀតណាមនៅឡើយ
ទេក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២ថ្ងៃនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger