សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 21, 2016

លោកសុន ​ឆ័យអះអាងថារដ្ឋាភិបាលធ្វើឲ្យបាត់ថវិកា ជាតិអស់ប្រមាណ៦០លានដុល្លារ ក្នុងគម្រោង ទិញស្រូវ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


កសិករនៅខេត្តបាត់ដំបងយកគោយន្តដឹកស្រូវរបស់ខ្លួនទៅដាក់បិទផ្លូវនៅ
ស្រុកសង្កែកាលពីថ្ងៃ ទី ១៨ កញ្ញា

ដោយ លោក នុប គីម

ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក​សុន​ឆ័យអះអាងនៅថ្ងៃនេះថា រដ្ឋាភិបាល
លោកហ៊ុន សែនអនុវត្តគម្រោងទិញស្រូវរបស់កសិករមិនបានត្រឹមត្រូវទេដោយប្រកាន់បក្ខពួក
និយមបណ្តាលឲ្យបាត់ថវិកាជាតិអស់ប្រមាណ៦០លានដុល្លារអាមេរិកនៅក្នុងគម្រោងជួយកសិករ
នេះ។
ថ្លែងទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅព្រឹកនេះ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំងនិងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាលោក សុន ឆ័យ រំឭកថាកាលពី៣ទៅ៤ឆ្នាំមុន សភាបានអនុម័តលុយ
ប្រមាណ៦០លានដុល្លារសម្រាប់ជួយដល់គម្រោងទិញស្រូវពីកសិករ។ ប៉ុន្តែលោកថា គម្រោងនោះ
មិនបានផ្តល់ប្រយោជន៍ដល់កសិករទេ ដោយសារការ ចាត់ចែងមិនមានតម្លភាព បក្ខពួកនិយម
ធ្វើឲ្យបាត់លុយនោះ។
លោក សុន ឆ័យបញ្ជាក់ទៀតថាការបាត់លុយនោះក៏ពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុលោក គាត ឈន់ ផងដែរ។ លោកជំរុញឲ្យអ្នកពាក់ព័ន្ធប្រគល់លុយនោះចូល
ថវិកាជាតិវិញ។
លោកថា៖ «មានគេឲ្យព័ត៌មានមកថាពាក់ព័ន្ធឯកឧត្តម គាត ឈន់ ទៀត សម័យហ្នឹងឲ្យកូន
ចៅនៅឯណាឯណីនោះចាយលុយចោលអស់។ ត្រូវប្រមូលលុយមកវិញ លុយនោះនៅណា? ហុកសិបផ្លាយលានដុល្លារ ដែលឲ្យទៅជួយទិញស្រូវអ្នកស្រុក ជួយតាមរយៈយកទៅកិនស្រូវ
យកទៅលក់នៅក្រៅប្រទេសហ្នឹងអត់ធ្វើ។ លុយបាត់អស់»
ទាក់ទងនឹងការអះអាងនេះ​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មិនឆ្លើយតបនឹងចោទប្រកាន់របស់លោក សុន ឆ័យ ទេគឺលោកគ្រាន់តែបញ្ជាក់ថាបក្ស
ប្រឆាំងគួរយកបញ្ហានេះទៅជជែកគ្នានៅក្នុងសភាុ។
កាលពីថ្ងៃទី១៥ខែកញ្ញា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចបញ្ចេញប្រាក់ចំនួន២៧លានដុល្លារសម្រាប់រក្សាស្ថិរភាពតម្លៃស្រូវ តាមរយៈ
រោងម៉ាស៊ីនកិនស្រូវនិងអ្នកប្រមូលទិញស្រូវ។ បន្ទាប់មកនៅថ្ងៃទី១៦ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសខ្ចីលុយពីចិន៣០០លានដុល្លារបន្ថែមទៀត ដើម្បីយកមកដោះស្រាយបញ្ហា
តម្លៃស្រូវនេះដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger