សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 21, 2016

សហរដ្ឋអាមេរិកផ្តល់អនុគ្រោះពន្ធសម្រាប់ផលិតផលកាបូប ​ចំនួន២៨ប្រភេទនាំចូលទៅ កាន់ប្រទេសខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេត

ដោយ ​កញ្ញា​ប្រាក់​ ដាលីន
 
សហរដ្ឋអាមេរិកបានផ្តល់អនុគ្រោះពន្ធសម្រាប់ផលិតផលកាបូប​ចំនួន២៨ប្រភេទនាំចូលទៅ
កាន់ប្រទេសរបស់ខ្លួនក្នុងនោះប្រទេសកម្ពុជាទទួលបានផលប្រយោជន៏ជាងគេក្នុងវិស័យផលិត
កាបូបដៃ​ កាបូបយួរ ​កាបូបលុយបុរស-នារី​ កាបូបស្ពាយនិងវ៉ាលីសជាដើម។
យោងតាមទិន្នន័យពីក្រុមហ៊ុន សេនធ្លើ ដ្រេត អិលអិលស៊ី (Sandler Trade LLC) កាលពីឆ្នាំ២០១៥ កម្ពុជាឈរលើលេខរៀងទី១៤ក្នុងចំណោម២៥ប្រទេសនៅលើពិភពលោកដែលបាននាំចេញកាបូប
សម្រាប់ដាក់សម្ភារៈធ្វើដំណើរទៅកាន់អាមេរិកមានទឹកប្រាក់ចំនួនជិត៥០លានដុល្លារ។
សហរដ្ឋអាមេរិកមានជំនឿថាប្រព័ន្ធអនុគ្រោះពន្ធទូទៅសម្រាប់ផលិតផលកាបូបនាំចូលទៅសហរដ្ឋ
អាមេរិកនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសដែលនាំចូល ហើយកម្ពុជាជាប្រទេសមួយ
ដែលមានសក្កានុពលនៅក្នុងវិស័យទាំងនេះ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមរិកឬGSPគឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដោយមិន
មានការបង់ពន្ធសម្រាប់ការនាំចូលទំនិញពីប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសក្រីក្រទៅកាន់
សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេត បានថ្លែងប្រាប់អ្នកសារព័ត៌មាន
នៅស្ថានទូតអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកបានអនុគ្រោះពន្ធទៅលើ
ផលិតផលសម្រាប់ធ្វើដំណើរដែលមានដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយជាង
២៨ប្រភេទ ចូលទៅសហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធ ដែលលោកថាតម្លៃនៃការនាំចូលផលិត
ផលទាំងនោះទៅសហរដ្ឋមានចំនួន១០ពាន់លានដុល្លារ។ លោកយល់ថាកម្ពុជាមានសក្កានុពលច្រើននៅក្នុងវិស័យទាំងនេះ ដោយលោកបានលើកឡើង
ពីកម្មវិធីរោងចក្រល្អរបស់កម្ពុជាដែលធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អសម្រាប់ផលិតកម្មកាត់
ដេរ រួមផ្សំជាមួយកម្មករនៅប្រទេសកម្ពុជាមានភាពអត់ធ្មត់និងហ្មតចត់ ដែលលោកថាប្រទេស
កម្ពុជាជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ច្រើនពីវិស័យទាំងនេះ។
លោកបន្ថែមថា៖ បច្ចុប្បន្ននេះកម្ពុជាបាននាំចេញប្រហែល៩០%ជាវិស័យកាត់ដេរសម្លៀកបំពាក់ ដូច្នេះអ្វីដែលអាចត្រូវធ្វើបន្ថែមនោះ គឺការប្តូរទៅកាន់ការនាំចេញផលិតផលផ្សេងមួយទៀត។ ដូច្នេះពេលដែលខ្ញុំគិតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាផលិតផលសម្រាប់ធ្វើដំណើរ ដែលពួកយើងបានធ្វើ(ប្រជុំនៅហុងកុង) វាជាជំហានរឹងមាំមួយសម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ
បន្ទាប់ពីវិស័យកាត់ដេរ។ វាត្រូវគ្នាជាមួយវិស័យកាត់ដេរ ដែលជំនាញជាច្រើនគឺដូចគ្នា អ្វីដែលខ្ញុំ
បាននិយាយជាមួយរោងចក្រដែលពួកគេថាចំនួន៤០%នៃសម្ភារៈដែលបានប្រើសម្រាប់រោងចក្រ
កាត់ដេរ អ្នកអាចប្រើសម្រាប់រោងចក្រកាបូប ដូច្នេះវាជាជំហានដ៏ល្អមួយ
លោកបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យដើមសប្តាហ៍មុន លោករួមជាមួយមន្ត្រីរដ្ឋាភិបាលនិង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានធ្វើដំណើរទៅទីក្រុងហុងកុងក្នុងកិច្ចប្រជុំមួយ ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងវិស័យកាត់ដេរកាបូបចូលមកកម្ពុជា។ លោកក៏បានឲ្យដឹងដែរថាក្នុងដំណើរនោះមានក្រុមហ៊ុនចំនួន៨កំពុងពិចារណាទៅលើការដាក់
វិនិយោគនៅកម្ពុជានេះ។ លោករំពឹងថាតាមរយៈការអនុគ្រោះពន្ធនាំចូលកាបូបនេះនៅឆ្នាំ២០១៧ កម្ពុជានឹងអាចនាំចូលទៅកាន់សហរដ្ឋក្នុងចំនួនទឹកប្រាក់ជាង២០០លានដុល្លារ។
គួរបញ្ជាក់ដែរថាអាមេរិកជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជាហើយទំនិញដែលកម្ពុជានាំចេញ
ទៅអាមេរិកច្រើនជាងគេគឺផលិតផលសម្លៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលកសិកម្ម
ជាដើម។ កម្ពុជាបាននាំចូលផលិតផលមួយចំនួនពីអាមេរិកដូចជារថយន្ត ម៉ាស៊ីន ថ្នាំពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រជាដើម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger