សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 19, 2016

លោកនាយករដ្ឋមន្ត្រីប្រកាសរៀបចំពិធីបុណ្យអុំទូក នៅឆ្នាំនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងក្នុងពិធី ចែកសញ្ញាបត្រដល់និស្សិតនៅព្រឹក
មិញនេះ។

ដោយ លោក នុប គីម
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះឲ្យបានបើទោះបីជាកម្រិត
ទឹកធ្លាក់ទាបរហូតដល់ត្រឹមជម្រៅ២ម៉ែត្រក៏ដោយ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យមួយនៅព្រឹកថ្ងៃចន្ទនេះលោកនាយករដ្ឋមន្ត្រី
បានរំឭកពីការរៀបចំពិធីបុណ្យអ៊ុំទូកនៅឆ្នាំនេះ ហើយលោកប្តេជ្ញារៀបចំធ្វើឲ្យបាន។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះ អុំទូកហើយ ទោះបីយ៉ាងណាក៏ដោយ ទឹកសល់តែ២ម៉ែត្រក៏អុំដែរ»
តាមប្រតិទិននៅឆ្នាំនេះ បុណ្យអុំទូកនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣, ១៤ និង១៥ខែវិច្ឆិកា។ ក៏ប៉ុន្តែ
ប៉ុន្មានឆ្នាំចុងក្រោយនេះ បុណ្យអុំទូកបានផ្អាកអ៊ុំជាបន្តបន្ទាប់គឺចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥
ដោយលោកនាយករដ្ឋមន្ត្រីលើកឡើងពីមូលហេតុថាទឹកច្រើនពេកមិនអាចអុំទូកបានទេ។
ទោះជាយ៉ាងណា​អ្នកតាមដានស្ថានការណ៏នយោបាយកម្ពុជាមើលឃើញថាលោកហ៊ុន សែន
ហ៊ានប្រកាសរៀបចំពិធីបុណ្យអុំទុកនៅឆ្នាំ​២០១៦នេះដោយសាររដ្ឋាភិបាលរបស់លោកគ្រប់គ្រង
ស្ថានការណ៏នយោបាយបានទាំងស្រុងដោយលោកប្រើប្រព័ន្ធតុលាការនិងកងកម្លាំងប្រដាប់អាវុធ
វាយបំបាក់ស្មារតីគណបក្សសង្គ្រោះជាតិនាពេលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger