សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 19, 2016

អ្នកស្រី បូ ឆវីទ្រហូយំបន្ទាប់ពីតុលាការកាត់ទោសឲ្យ ជាប់ពន្ធនាគារ៦ខែជាមួយ ស្ត្រីបឹងកក់ ៣នាក់ទៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


អ្នកស្រី បូ ឆវី សកម្មជនដីធ្លីបឹងកក់ម្នាក់ក្នុងចំណោម៤នាក់ទ្រហូយំនៅមុខតុលាការភ្នំពេញ
បន្ទាប់ពីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ខែនៅព្រឹកមិញនេះ

ដោយ លោក ជា វីរះ

អ្នកស្រីបូ ឆវីជាសកម្មជនដីធ្លីម្នាក់ក្នុងចំណោមស្រ្តីសកម្មជនដីធ្លីបឹងកក់៤នាក់បានទ្រហូយំបន្ទាប់
ពីចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ពួកគេទាំង៤ ​នាក់ ដាក់​ពន្ធនាគារ​៦​ខែ ពី​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណ​មាន​ស្ថាន​ទម្ងន់​ទោស។
ក្នុង​សវនាការ​នៅថ្ងៃទី១៩ កញ្ញានេះ ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ៤​នាក់​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​នោះ​មាន​វត្តមាន​តែ​បី​នាក់​ប៉ុណ្ណោះ គឺ​អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី អ្នកស្រី គង់ ចន្ថា។ ចំណែក​អ្នកស្រី ហេង មុំ ពុំ​មាន​វត្តមាន​ក្នុង​សវនាការ​ឡើយ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ការ​ផ្ដន្ទាទោស​អ្នក​ទាំង​៤​តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១១។
យ៉ាងណាក៏ដោយ ស្ដ្រី​សកម្មជន​បឹងកក់​ទាំង៣​នាក់ រួម​នឹង​សកម្មជន​ដទៃ​ទៀត ដែល​តវ៉ា​​នៅ​ខាង​ក្រៅ​របង​​តុលាការ ហៅ​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ជា​រឿង​អយុត្តិធម៌​បំផុត។
មាត្រា​៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ពី​បទ​ប្រមាថ ថា ជន​ដែល​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត នៅ​ក្នុង​ក្របខ័ណ្ឌ​មុខ​ងារ ដោយ​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​បុគ្គល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ថ្ងៃ ដល់​៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ពី​១​ពាន់​រៀល ដល់​១សែន​រៀល។
ចំណែកមាត្រា​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​លាន​រៀល ដល់​២លាន​រៀល។ ក្នុង​ករណី​អ្នក​ប្រព្រឹត្តិ​មាន​ច្រើន​គ្នា ធ្វើ​សកម្មភាព​ក្នុង​ឋាន​ជា​ចារី សហចារី អ្នក​ផ្ដើម​គំនិត ឬ​ជា​អ្នក​សម​គំនិត ហើយ​ចារី​មាន​អាវុធ។
ទោះជាយ៉ាងណាគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលចាត់ទុកថាការកាត់ទោសនេះគឺជា
រឿងនយោបាយហើយក្នុងគោលបំណងបិទសិទ្ធិសេរីភាពបញ្ចេញមតិនិងសេរីភាពប្រមូលផ្តុំ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger