សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 17, 2016

តុលាការលើកពេលសវនាការជំនុំជម្រះក្តីលោក​ សម ​រង្ស៊ីក្នុងសំណុំរឿងហ្វេសប៊ុក​លោកហ៊ុន​សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង លោក សម រង្ស៊ីកំពុងក្លាយជាអមិត្ត

ដោយ ​លោក ​នុប ​គីម

សាលាដំបូងរាជធានីភ្នំពេញ បានលើកសវនាការជំនុំជម្រះ លើលោកសម រង្ស៊ី មេដឹកនាំគណ
បក្សប្រឆាំង ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធការចោទថាអ្នកចុចចូលចិត្ត(Like) លើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែនគឺភាគច្រើនសុទ្ធក្លែងក្លាយនិងទិញពី
បរទេសជាពិសេសពីប្រទេសឥណ្ឌា។
បណ្តឹងនេះប្តឹងដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាលោកសោម សឿន រដ្ឋមន្ត្រីប្រតិភូអម
នាយករដ្ឋមន្ត្រី។
តាមគម្រោងតុលាការបើកសវនាការនៅថ្ងៃចន្ទនេះ ប៉ុន្តែបានលើកពេលវិញ ដោយមូលហេតុ
មេធាវីតំណាងដើមបណ្តឹងសុំពន្យារពេលនិងដោយសារអវត្តមានមេធាវីការពារលោក សម
 រង្ស៊ី ផងដែរ។
បើតាមការឲ្យដឹងពីមន្រ្តីតុលាការសំណុំរឿងនេះនឹងបើកសវនការនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខ។
សំណុំរឿងនេះលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទិញចំនួនអ្នកចុច Like ក្លែងក្លាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលនៅថ្ងៃចន្ទនេះមានអ្នកចុចចូលចិត្ត (Like) ចំនួន៥.៩៤៣.១៤៧នាក់។
តំណាងលោក ហ៊ុន សែន បានប្តឹងទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន២០លានរៀល។ ប៉ុន្តែលោក សម រង្ស៊ី ថាលោកមិនខ្វល់នឹងការប្តឹងនេះឡើយ។​ទំព័រហ្វេសប៊ុករបស់លោក
សម ​រង្ស៊ីនៅថ្ងៃ​ចន្ទនេះមានអ្នកចុចចូលចិត្ត​(Like) ចំនួន៣.២៣១.១៤៤៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger