សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, October 19, 2016

ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិប្រមូលផ្តុំគ្នា ពិភាក្សាការអនុវត្តកិច្ចព្រម ព្រៀងបារីស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សន្និសីទស្តីពីការពិនិត្យនិងតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស

ដោយ​កញ្ញា សុខ​ ឆេង

ថ្ងៃ​ទី​២៣ តុលា ២០១៦​ខាងមុខនេះ ​គឺកិច្ច​ព្រមព្រៀង​ទីក្រុង​បារីស ២៣ ​តុលាមាន​អាយុ​កាល​២៥
​ឆ្នាំ​ហើយ​ ក៏ប៉ុន្តែកិច្ចព្រមព្រៀងអន្តរជាតិមួយនេះត្រូវបានបកស្រាយផ្សេងៗគ្នាពីភាគីពាក់ព័ន្ធ
ទាំងឡាយ។
ខាងគណបក្សប្រឆាំងចោទថារដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នមិនបាន
គោរពតាមកិច្ចព្រមព្រៀងជាសកលមួយនេះបានត្រឹមត្រូវទេ។​ចំណែកខាងរដ្ឋាភិបាលវិញអះអាង
ថាកិច្ចព្រមព្រៀងសន្តិភាពនេះអស់សុពលភាពហើយ​ដូច្នេះខ្លួនមិនចាំបាច់ប្រតិបត្តិតាម១០០% 
នោះទេ។

លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណះរដ្ឋមន្ត្រីប្រាប់ក្រុមអ្នកកាសែតថាកិច្ចព្រមព្រៀង
សន្តិភាពនេះគឺ ចាស់កំរឹលនិងអស់សុពលភាពទៅហើយ
ចំណែកអង្គការ​សង្គម​ស៊ីវិលជាតិនិងអន្តរជាតិ សកម្មជន​សិទ្ធិមនុស្ស អ្នក​លើក​ស្ទួយ​ប្រជាធិប
តេយ្យអង្គទូត ជាតិ​និង​អន្តរជាតិនៅ​ថ្ងៃ​ទី​១៩ តុលាបានប្រមូលផ្តុំគ្នា ធ្វើ​សន្និសីទ​មួយ​ ដើម្បី​​ពិនិត្យ​មើល​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣​ តុលា ឆ្នាំ​១៩៩១។
សន្និសីទ​អន្តរជាតិ​នេះ ជា​វេទិកា​មួយ​ក្នុង​ចំណោម​៣​សំខាន់ៗ ដើម្បី​អបអរសាទរ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ឆ្នាំ​១៩៩១ និង​បញ្ចេញ​គំនិត និង​ទស្សនៈ​វិស័យ សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​អនាគត​កាន់​តែ​ប្រសើរ​របស់​កម្ពុជា។
រីឯគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចវិញមិនចាប់អារម្មណ៏នឹងសន្និសីទនេះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger