សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 18, 2016

ប្រមុខរដ្ឋាភិបាលបន្តយុទ្ធនាការចុះមូលដ្ឋានខណះ មេបក្សប្រឆាំងទាំងពីរ​មិនអាចធ្វើបាន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែនប្រើម្រាមដៃពីរចង្អុលទៅលើមេបក្សប្រឆាំងទាំងពីរ
បន្ទាប់កិច្ចប្រជុំចរចានៅព្រឹទ្ធសភាកន្លងមក។​ នៅពេលមេបក្សប្រឆាំងទាំងពីរមិន
អាចចុះមូលដ្ឋានបានទេដោយកំពុងជាប់បណ្តឹងនៅតុលាការ។ 


ដោយ​ កញ្ញា សុខ​ ឆេង

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកមិញនេះបានចាប់ផ្តើមបន្តយុទ្ធនាការចុះទៅកាន់បណ្តា
ខេត្តទិសពាយ័ព្យនៃប្រទេសកម្ពុជា​ខណះមេដឹកនាំបក្សប្រឆាំងទាំងពីរគឺលោក​សម ​រង្ស៊ីនិងលោក
​កឹម​ សុខាមិនអាចបំពេញកិច្ចការនយោបាយរបស់ខ្លួននៅតាមមូលដ្ឋានបានឡើយដោយសារ 
កំពុងជាប់បណ្តឹងនៅតុលាការ។
លោកនាយករដ្ឋមន្ត្រីអះអាងថាយុទ្ធនាការរបស់លោកនៅតំបន់ពាយ័ព្យនេះគឺជាផ្នែកមួយនៃ
ដំណើរចុះមូលដ្ឋានរបស់លោកដើម្បីពិនិត្យមើលនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់
មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទីនោះ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបង្ហោះនៅព្រឹកថ្ងៃអង្គារនេះមានខ្លឹមសារថា ខ្ញុំកំពុងធ្វើ
ដំណើរទៅកាន់ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយ័ព្យ
នៃមាតុប្រទេសដើម្បីពិនិត្យសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្រ្តីរាជការ និង
កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទាំងនោះ នឹងពិនិត្យដោះស្រាយបញ្ហាប្រឈមជាក់ស្តែង
មួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ
តាមវីដេអូមួយបានបង្ហោះលើហ្វេសប៊ុករបស់លោក ឃើញថាលោកនាយករដ្ឋមន្ត្រីចុះសួរសុខទុក្ខ
សិស្សានុសិស្សនៅសាលាបឋមសិក្សាគោកលុន ស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រ
ព្រះ ខេត្តបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងបានជនលិចនៅក្នុងបរិវេណសាលារៀននោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចុះទៅតាមបណ្ដាខេត្តនានាចាប់តាំងពីចុងខែ 
កក្កដាកន្លងមក នៅក្នុងយុទ្ធនាការចុះមើលសមិទ្ធផលជាតិនៅទូទាំង២៥ខេត្តក្រុង។
អ្នកតាមដាននយោបាយកម្ពុជាមើលឃើញថាលោកនាយករដ្ឋមន្ត្រីបើកយុទ្ធនាការធ្វើដំណើរចុះតាម
បណ្ដាខេត្តរបស់លោកនេះគឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតក្រុមប្រឹក្សា
ឃុំ-សង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីគណបក្សកាន់
អំណាចរបស់លោកបានប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់មេដឹកនាំគណបក្សសង្ក្រោះជាតិ
មិនអាចចុះមូលដ្ឋានជួបអ្នកគាំទ្ររបស់ខ្លួនបាននាពេលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger