សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, October 19, 2016

លោកមាជ សុវណ្ណារ៉ាស្នើសុំតុលាការកំពូលទៅព្យាបាល នៅបរទេស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកមាជ សុវណ្ណារ៉ាត្រូវបាននាំខ្លួនមកចូលរួមសវនាការនៅតុលាការនាព្រឹកមិញនេះ

ដោយ លោក នុប គីម
 
លោក មាជ សុវណ្ណារ៉ា ដែល​ជាពលរដ្ឋខ្មែរ-អាមេរិកាំងនិងជាមន្ត្រី​គណបក្ស​សង្គ្រោះជាតិមួយរូប
នៅព្រឹកនេះត្រូវបានឆ្មាំពន្ធនាគារនាំយកមកកាន់សវនាការនៅតុលាការកំពូលដើម្បីជំនុំជម្រះពី
សំណើសុំនៅក្រៅឃុំដើម្បីទៅព្យាបាលនៅបរទេស។
លោកមាជ សុវណ្ណរ៉ាដែលមានភរិយានិងកូនស្រី៣នាក់បានកំពុងជាប់​ឃុំ​ពី​បទ​ដឹកនាំ​កុប្បកម្ម​ក្បែរ
ទីលានប្រជាធិបតេយ្យកាលពីខែ​កក្កដា​ឆ្នាំ ២០១៤ស្នើ​សុំ​តុលាការ​កំពូល អនុញ្ញាតឲ្យខ្លួននៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​នៅ​បរទេស។​លោកមាជ​សុវណ្ណរ៉ាមិនទាន់កំណត់ថាប្រទេសណាមួយដែល
ខ្លួនត្រូវទៅព្យាបាលនោះទេ។

លោក មាជ សុវណ្ណារ៉ា ត្រូវ​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​ដល់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ដើម្បី​ចូល​បន្ទប់​សវនាការ​ខណះអ្នកកាសែតជាច្រើននាក់កំពុងរងចាំសាកសួរលោក
លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន​២០ឆ្នាំ កាល
​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ២០១៥ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤។​នៅពេលនេះលោកក៏បានប្តឹងលោក​
នាយករដ្ឋមន្ត្រី ហ៊ុន​សែននិងលោក​លោក​ហ៊ុន ម៉ាណែតមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានិងជាកូន
ច្បងរបស់លោកនាយករដ្ឋមន្ត្រីនៅតុលាការសហរដ្ឋអាមេរិក។ បណ្តឹងនេះត្រូវបានមេធាវីរបស់លោក​មាជ សុវណ្ណារ៉ាគឺលោក​ម៉ូតុន​ក្លារប្រកាសសុំការដោះដូរគ្នា
ជាមួយការដោះលែងលោកមាជ សុវណ្ណារ៉ា។​ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានចំលើយ
ពីភាគីលោកហ៊ុន​ម៉ាណែតនៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger