សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 21, 2016

សាលាឧទ្ធរណ៏គ្រោងបើកសវនាការសំណុំរឿងលោក ​កឹម​ សុខានៅចុងខែតុលា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខាអានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញនៅព្រឹកមិញនេះ

ដោយ លោក​នុប គីម

មេធាវីការពារក្តីឲ្យមេដឹកនាំបក្សប្រឆំាងបានឲ្យដឹងថា សាលាឧទ្ធរណ៏នឹងបើកសវនាការសំណុំរឿង
លោក កឹម សុខា នៅចុងខែតុលានេះ ពាក់ព័ន្ធនឹងការបដិសេធចូលខ្លួនក្នុងនាមជាសាក្សី ដែល
តុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក កឹម សុខា បានបញ្ជាក់ នៅថ្ងៃនេះថា នៅម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែតុលាខាងមុខនេះ សាលាឧទ្ធរណ៏នឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់ក្រុមមេធាវីការពារក្តីឲ្យមេដឹកនាំបក្ស
ប្រឆំាងរូបនោះ។
លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់
៨០ម៉ឺនរៀល ពីបទបដិសេធចូលខ្លួនក្នុងនាមជាសាក្សី ទាក់ទងសំណុំរឿងដែលគេចោទថាលោក
មានស្នេហាលួចលាក់ជាមួយនាងខុម​ចាន់តារាទីហៅស្រីមុំ។ ក្រោយពីកាត់ក្តីនេះរួចមក​មេធាវីនិង
លោកកឹម​សុខាក៏បានដាក់ពាក្យប្តឹងទាស់ទៅតុលាការឧទ្ធរណ៏។
លោក សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នឹងលើកសំណើរទៅសាលា
ឧទ្ធរណ៏ឲ្យពិនិត្យឡើងវិញលើនីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសា
លាដំបូងរាជធានីភ្នំពេញ ដោយលោកថា ការចោទប្រកាន់កូនក្តីលោកកន្លងមក ធ្វើឡើងដោយ
ខុសនីតិវិធីច្បាប់ ខណៈដែលកូនក្ដីរបស់ខ្លួននៅមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងមិនបាន
ប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ។
លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្សជិត៥ខែមកហើយ បន្ទាប់ពីអាជ្ញាធរប៉ុនប៉ង
ចាប់ខ្លួនលោកមិនបានសម្រេច កាលពីថ្ងៃទី២៦ខែឧសភាកន្លងមក។​ទោះជាយ៉ាងណាលោក
​កឹម​ សុខាក៏បានចុះឈ្មោះបោះឆ្នោតរួចហើយផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger