សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 17, 2016

លោកសេក ​បរិសុទ្ធជួបគ្រោះដល់ជីវិត​ក្នុងគ្រោះថ្នាក់ ចរាចរណ៏​នៅខេត្តក្រចេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក សេក បរិសុទ្ធ (រូបតូច)

ដោយ​កញ្ញា សុខ​ ឆេង
 
លោក សេក បរិសុទ្ធ មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបបំរើការងារពាក់ព័ន្ធនឹងវិស័យសារព័ត៌មាននៅ
កម្ពុជា បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើផ្លូវ​ជាតិ​លេខ​៧ ចំណុច​អូរកណ្ដៀរ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦ តុលាខណះលោកនិងសហការី២នាក់
ទៀតធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនមួយគ្រឿង។
លោកសេក ​បរិសុទ្ធនិងសហការីធ្វើដំណើរក្នុងបំណងទៅចូលរួមសិក្ខាសាលាមួយនៅខេត្តរតនគីរី
ដែលគ្រោងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ​ទី​១៧​តុលានេះ។
ស្នងការ​រង​ទទួល​បន្ទុក​ចរាចរណ៍​ខេត្ត​ក្រចេះ លោក ហន តូច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា គ្រោះ
ថ្នាក់​ចរាចរណ៍​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់និងស្រាល ហើយ​លោក សេក បរិសុទ្ធ ស្លាប់​ដោយ​គាប​នឹង​រថយន្ត។ លោក​សន្និដ្ឋាន​បឋម​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​
នេះ​បណ្ដាល​មក​ពី​រថយន្ត​របស់​លោក សេក បរិសុទ្ធ បាន​បើក​គេច​ក្មេង ហើយ​ឡាន​ធ្លាក់​ទៅ​ម្ខាង​ផ្លូវក៏ក្រឡាប់តែម្តង។
លោក​សេក​បរិសុទ្ធ​និងសហការីពីរនាក់ទៀតមាន​បេសកកម្ម​ទៅ​ចូលរួមសិក្ខាសាលាមួយ​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលានេះ។


លោកសេក​ បរិសុទ្ធធ្លាប់ជាមន្ត្រីគម្រោងរបស់អង្គការយូណេសស្កូ (UNESCO) ជានាយកវិទ្យាស្ថាន
សារគមនាគមន៍កម្ពុជា និងជាប្រធានការិយាល័យកិច្ចការភ្នាក់ងារព័ត៌មាន AKP/SPKដែលជា
ស្ថាប័នព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា។
លោកក៏ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា និងការងារចុងក្រោយ
នៅឆ្នាំ២០១៦ នេះគឺលោកជាមន្ដ្រីបម្រើការងារនៅអង្គការ AEAដែលជាអង្គការសង្គមស៊ីវិលមួយ
នៅកម្ពុជា


ទិដ្ឋភាពកន្លែងកើតហេតុនៃគ្រោះថ្នាក់ចរាចរណ៏បណ្តាលឲ្យលោក​ សេក បរិសុទ្ធស្លាប់ភ្លាមៗ
នៅកន្លែងកើតហេតុ
 


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger