សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, October 16, 2016

ផ្លូវជាតិលេខ៤កំពុងរងនូវជំនន់ទឹកភ្លៀង​អាជ្ញាធរខេត្ត ហាមឃាត់​រថយន្តធំៗឆ្លងកាត់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ទិដ្ឋភាពជំនន់ទឹកភ្លៀងលើផ្លូវជាតិលេខ៤នៅចំណុចស្រុុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ដោយ​កញ្ញា សុខ​ ឆេង

អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសផ្អាកចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ នៅថ្ងៃអាទិត្យនេះ នៅស្រុកភ្នំស្រួច ដោយកំណាត់ផ្លូវជាតិត្រង់ចំណុចអូរវែងកំពុងរងនូវ ជំនន់ទឹកភ្លៀង។
ទំព័រហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហោះសារថា កម្លាំងកង
រាជអាវុធហត្ថស្រុកភ្នំស្រួច និងស្រុកសំរោងទង បានសហការចុះឃាត់រថយន្តធំៗ ឲ្យផ្អាក
ចរាចរណ៍មួយរយៈសិន ខណៈជំនន់ទឹកភ្លៀង បានហូរកាត់កំណាត់ផ្លូវជាតិលេខ៤។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃនេះ
ថា ភ្លៀងធ្លាក់ ២ថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺខណៈ
ទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនប់សណ្ដរ។
ជំនន់ទឹកភ្លៀងនេះកើតឡើងបន្ទាប់ពីក្រសួងដដែលនេះ បានប្រកាសកាលពីថ្ងៃទី១២ ខែតុលា
នេះថា ប្រទេសកម្ពុជានឹងទទួលភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧
ខែតុលា​ឆ្នាំ ២០១៦៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger