សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 13, 2016

គណបក្សសង្គ្រោះជាតិថ្វាយលិខិតសុំឲ្យព្រះមហាក្សត្រ លើកលែងទោសអ្នកទោស នយោបាយទាំងអស់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសម រង្ស៊ី លោក កឹម សុខាលុតជង្គង់គោរព ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកន្លងមក

ដោយ ​លោក​នុប​ គីម
 
គណបក្សសង្គ្រោះជាតិបានទួលទៅព្រះមហាក្សត្រសុំលើកលែងទោសនិងទម្លាក់ការចោទប្រកាន់
អ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារទាំងអស់ជាអ្នកទោសនយោបាយ។
ក្នុងលិខិតមួយកាលពីថ្ងៃទី៨ខែតុលាដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ គណបក្ស
សង្រ្គោះជាតិ បានទួលព្រះមហាក្សត្រសុំលើកលែងទោសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អគ្គលេខាធិការរង គ.ជ.ប សកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនេះ ដែលខ្លះត្រូវបានតុលាការកាត់ទោសរួចហើយនិងខ្លះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
គណបក្សសង្រ្គោះជាតិបានលើកឡើងក្នុងលិខិតនោះដែរថា គណបក្សនេះសំដែងនូវការគាំទ្រ
ពេញទំហឹងដូចអ្វីដែលមានក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ពេលបើកប្រជុំសភាកាលពីថ្ងៃ
ទី៧ខែតុលាដែលជាព្រះរាជសារដែលព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវ
ឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាង និងការពារសមិទ្ធផលសង្គម។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថាការដែលគណបក្សនេះបាន
ដាក់លិខិតសុំព្រះមហាក្សត្រអន្តរាគមន៍លើកលែងទោសនេះ ព្រោះការដោះលែងអ្នកទាំងនេះជា
ការបើកផ្លូវមួយដើម្បីឲ្យបរិយាកាសនយោបាយកម្ពុជាមានភាពល្អប្រសើរ។ លោកមានប្រសាសន៍ថា៖ «ព្រោះយើងចង់ឲ្យព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ចូលរួមក្នុងការដោះ
ស្រាយបញ្ហានយោបាយដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ។ យើងចង់បានស្ថានការណ៍នយោបាយត្រឡប់ទៅរកភាពប្រក្រតីវិញហើយយើងចង់បានបរិយាកាស
នយោបាយដែលអំណោយផលដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»
ទាក់ទងសំណុំរឿងនេះដែរ ព្រះមហាក្សត្រ បានបញ្ជូនសំណើនេះទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ខែតុលា ប៉ុន្តែក្រោយមួយថ្ងៃ លោក ហ៊ុន សែន បានបកស្រាយទូលថ្វាយ
ព្រះមហាក្សត្រវិញថា ករណីអ្នកជាប់ឃុំទាំងនោះ លោកថាគឺជាការអនុវត្តច្បាប់របស់តុលាការ។
នៅថ្ងៃដដែលនោះ ព្រះមហាក្សត្រក៏ បានសំដែងការអរគុណ ចំពោះការបកស្រាយរបស់នាយករដ្ឋ
មន្រ្តីបែបនេះ។
មកដល់ពេលនេះមានអ្នកជាប់ឃុំទាំងអស់២៥រូប ដែលមជ្ឈដ្ឋាននានាចាត់ទុកថាការជាប់ឃុំនេះ
ទាក់ទងរឿងនយោបាយ ក្នុងនោះមានតំណាងរាស្ត្រនិងសកម្មជនគណបក្សសង្រ្គោះជាតិសរុប
១៨រូប មន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ មន្រ្តី គ.ជ.ប លោក នី ចរិយា អ្នកស្រី ទេព វន្នី សកម្មជន
បឹងកក់ និងយុវជន គង់ រៃយ៉ា ដែលរដ្ឋាភិបាលចោទថាប៉ុនប៉ងធ្វើបដិវត្តពណ៌។
លើសពីនេះទៀត លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិក៏ត្រូវបាន
តុលាការកាត់ទោស ក្នុងការចោទប្រកាន់ក្រោមបទល្មើសផ្សេងៗគ្នាដែលមេដឹកនាំបក្សប្រឆាំងទាំង
ពីរសុទ្ធតែត្រូវបានកាត់ឲ្យមានទោសរួចហើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger