សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, October 19, 2016

គណបក្សប្រឆាំងស្នើឲ្យគ.ជ.ប​ជួយសម្រួលឲ្យពលករខ្មែរ​នៅថៃ អាចចុះឈ្មោះបោះឆ្នោតបាន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ស្រី មួរ សុខហួរនិងមន្ត្រីបក្សសង្គ្រោះជាតិដែលសកម្មក្នុងការឃោសនាឲ្យ
ពលករក្រៅប្រទេសមកចុះឈ្មោះបោះឆ្នោតនៅទល់ដែនថៃ


ដោយ​ លោក​ នុប​ គីម

គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ជួយអន្តរាគមន៍
សម្រួលឲ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោតបាននៅតាម
បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
ការស្នើរបស់បក្សប្រឆាំងនេះ​គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរនៅខេត្តព្រះវិហារ​បន្ទាយមានជ័យនិងខេត្ត
បាត់ដំបងបានរារាំងមិនឲ្យពលករខ្មែរប្រមាណ៦០០នាក់ចុះឈ្មោះបោះឆ្នោត​កាលពីសប្តាហ៏មុន​បើទោះបីជាពួកគាត់ព្យាយាមឆ្លងដែនពីប្រទេសថៃក៏ដោយ។
លិខិតគណបក្សសង្រ្គោះជាតិចុះថ្ងៃទី១៨ខែតុលាផ្ញើទៅប្រធាន គ.ជ.ប បានលើកឡើងថា ស្ទើរ
រាល់ថ្ងៃហើយពិសេសចុងសប្តាហ៍ ពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃបាននាំ
គ្នាមកចុះឈ្មោះបោះឆ្នោតតាមការអំពាវនាវរបស់ គ.ជ.ប រដ្ឋាភិបាលនិងគណបក្សនយោបាយ
នានា។
គណបក្សសង្គ្រោះជាតិលើកឡើងថា ដោយសារពលករមិនសូវមានលុយនិងពេលវេលាខ្លី ទើបពួក
គេសុំចុះឈ្មោះនៅត្រឹមខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ប៉ុន្តែអាជ្ញាធរនៅតាមឃុំសង្កាត់មិនព្រម។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប បានទទួលសំណើនោះហើយ តែតាមច្បាប់មិនអនុញ្ញាតទេ។ ទោះយ៉ាងណាលោកបញ្ជាក់ថា ពេលនេះមន្ត្រីពាក់ព័ន្ធកំពុងពិភាក្សា
ស្វែងរកដំណោះស្រាយករណីនេះ។
លោកបញ្ជាក់ថា៖ «បើពិនិត្យលើច្បាប់និងនីតិវិធីដែលបានចែងនៅពេលកន្លងមកគឺមិនអនុញ្ញាត
ទេ។ ប៉ុន្តែទោះយ៉ាងណា គ ជ ប ទទួលយកគ្រប់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ហើយ គ.ជ.ប កំពុងពិភាក្សា​ហើយលទ្ធផលយ៉ាងណានឹងឆ្លើយតបនៅពេលក្រោយ»
នាយកប្រតិបត្តិអង្គការនិចហ្វ្រិក លោក សំ គន្ធាមី មានប្រសាសន៍ថា តាមច្បាប់ពលករទាំងនោះ
មិនអាចចុះឈ្មោះបានទេ ដោយសារមិនមានការបញ្ជាក់លំនៅឋានចុងក្រោយ។ ប៉ុន្តែលោកថា គ.ជ.ប គួរជួយសម្រួលធ្វើករណីនេះ ជាករណីលើកលែង ដើម្បីឲ្យពលករទាំងនេះបានចុះឈ្មោះ
បោះឆ្នោតនិងបានបោះឆ្នោត ខណៈពួកគេមានអត្តសញ្ញាណប័ណ្ណហើយ។
លោកថា៖ «គ.ជ.ប គួរតែមានការលើកលែងសម្រាប់ក្រុមហ្នឹង គឺក្រុមពលករយើងសំដៅលើក្រុម
ពលករ ព្រោះយើងចង់ឲ្យពលករចុះឈ្មោះបានគ្រប់គ្នា ហើយទោះមិនបានគ្រប់គ្នាក៏ដោយឲ្យអ្នក
មកហ្នឹងបានចុះ។ ធ្វើនីតិវិធីបន្ថែមទៅផ្តល់លទ្ធភាពឲ្យអាជ្ញាធរជួយធ្វើលិខិតបញ្ជាក់លំនៅ ដើម្បី
ឲ្យគាត់យកទៅចុះឈ្មោះបោះឆ្នោតបាន»
គ.ជ.ប ចាប់ផ្តើមចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីដែលត្រូវឲ្យពលរដ្ឋចុះឈ្មោះថ្មីទាំងអស់គ្នាចាប់
ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ដែលពេលនេះចុះឈ្មោះបានជាង៥លាន
នាក់ហើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger