សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 15, 2016

គណបក្សសង្គ្រោះជាតិប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ទ​ ព្រះបរមរតនកោដ្ឋ​នៅស្នាក់ការបក្ស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិប្រារព្ធពិធីខួប៤ឆ្នាំនៃព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ
នៅស្នាក់ការកណ្តាលបក្សរបស់ខ្លួននៅថ្ងៃនេះ។

ដោយ​កញ្ញា សុខ​ ឆេង


គណបក្សសង្គ្រោះជាតិថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦​ព្រឹកនេះបានប្រារព្ធពិធីបង្សុកូលគោរព
វិញ្ញាណក្ខន្ធថ្វាយ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេចព្រះបាទនរោត្ដម សីហនុ អតីត
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកខួប៤ឆ្នាំនៃការយាងចូលទិវង្គតរបស់
ព្រះអង្គ(១៥តុលា២០១២-១៥តុលា២០១៦)នៅទីស្នាក់ការកណ្ដាលគណបក្សប្រឆាំងនេះក្រោម 
អធិបតីភាពលោក កឹម សុខា ប្រធានស្តីទី។
នៅក្នុងពិធីនោះ​គេសង្កេតឃើញមានតំណាងរាស្ត្រ​និងសកម្មជនមួយចំនួនរបស់គណបក្ស
សង្គ្រោះជាតិបានចូលរួមផងដែរ។


លោកយឹម​សុវណ្ណបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថានៅថ្ងៃនេះ​បន្ទាប់ពីបានប្រារព្ធពិធី
បង្សុកូលគោរពវិញ្ញាណក្ខន្ធថ្វាយ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេចព្រះបាទនរោត្ដម សីហនុ 
អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកខួប៤ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះអង្គ
ហើយ​រូបលោកនិងមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀតក៏បានបន្តទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត
​កែម ​ឡីទៀត។
នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦ នេះ ជា​ខួប ៤​ឆ្នាំ​​ដែល​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​យាង​សោយ​ទិវង្គត។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រយៈពេល ៤​ឆ្នាំ ដែល​គ្មាន​សម្ដេច​ព្រះ​នរោត្តម សីហនុ ស្ថានការណ៍​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​ស្ថានភាព​ល្អ​ធម្មតា។ ប៉ុន្តែ​ពលរដ្ឋ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ស្ថានការណ៍​នយោបាយ​ម្ដង​តឹង​ម្ដង​ធូរ ម្ដង​ក្ដៅ ម្ដង​ត្រជាក់ ព្រោះ​គ្មាន​អ្នក​សម្របសម្រួល ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​មនុស្ស​បន្ត​កើត​មាន​ដដែល។
ទោះ​ជា​សម្ដេច​ព្រះ នរោត្តម សីហនុ ឬ​ព្រះ​បរម​រតន​កោដ្ឋ បាន​សោយ​ទិវង្គត​អស់​រយៈពេល ៤​ឆ្នាំ​ទៅ​ហើយ​ក្ដី តែ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន។ ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​នយោបាយ នៅ​តែ​ចាត់​ទុក​វត្តមាន​ព្រះអង្គ គឺ​តួអង្គ​សំខាន់​ជួយ​សម្របសម្រួល​ស្ថានការណ៍​នយោបាយ​កម្ពុជា។
​ការ​លើក​ឡើង​របស់​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​បែប​នេះ ខណៈ​ដល់​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គម្រប​ខួប ៤​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលានេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger