សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 15, 2016

រដ្ឋាភិបាលប្រារព្ធខួប៤ឆ្នាំព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​កំពូលៗ​​ជា​ច្រើន​នាក់ ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ គម្រប់​ខួប ៤​ឆ្នាំ​នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ  
នា​ព្រះ​បរម​រូប នៅ​ក្បែរ​វិមាន​ឯករាជ្យ។
ដោយ​ លោក​ជា វិបុល

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា នេះគឺជាខួបគម្រប់៤ឆ្នាំនៃ​ថ្ងៃ​សោយ​ទិវង្គត​របស់ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុដែលជាក្សត្រខ្មែរដ៏ល្បីល្បាញលើឆាកអន្តរជាតិពេលដែលព្រះអង្គគង់ជាក្សត្រ
ផងនិងកាន់អំណាចជានាយករដ្ឋមន្ត្រីផងកាលពីទសវត្សឆ្នាំ ១៩៦០។
នៅព្រឹកថ្ងៃ​សៅនេះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​កំពូលៗ​​ជា​ច្រើន​នាក់ ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ គម្រប់​ខួប ៤​ឆ្នាំ​នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ នា​ព្រះ​បរម​រូប នៅ​ក្បែរ​វិមាន​ឯករាជ្យ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ទេ។ ហើយក៏គ្មានព័ត៌មានបញ្ជាក់ពីការអវត្តមានក្នុងពីធីដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុនេះដែរ។

ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​គម្រប់​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋនេះ។
នៅថ្ងៃសៅរ៍​ទី​១៥​តុលានេះ​កម្មករ-កម្មការនីដែលតែងតែធ្វើការនៅថ្ងៃចុងសប្តាហ៏នេះ​ក៏បានឈប់
សម្រាកផងដែរដោយមិនមានការកាត់ប្រាក់ខែអ្វីទេ។​កម្មករ-កម្មការនីភាគច្រើនបានចេញដំណើរដោយរថយន្តឈ្នួលទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃ សុក្រ​ទី​១៤​តុលាម្លេះដើម្បីជួបជុំក្រុមគ្រួសាររបស់ខ្លួននៅឯជនបទ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger