សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 20, 2016

លោកសម រង្ស៊ីប្រកាសចូលស្រុកវិញ​នាពេលឆាប់ៗ​ បើមានការដោះលែងអ្នកជាប់ឃុំទាំងអស់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីប្រកាសចូលស្រុកវិញឆាប់ៗនេះ បើលោកហ៊ុន សែនដោះលែងអ្នកជាប់
ឃុំទាំងអស់

ដោយ ​លោក ជា វីរះ

ប្រធានគណបក្សសង្គ្រោះជាតិលោក​សម រង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បាន
ប្រកាសថាលោកនឹងវិលចូលមាតុប្រទេសវិញនៅពេលឆាប់ៗខាងមុខនេះដោយលោកមិនខ្លាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែនចាប់ខ្លួនលោកឡើយ។
ក៏ប៉ុន្តែមេបក្សប្រឆាំងរូបនេះបានដាក់លក្ខខណ្ឌមួយដល់រដ្ឋាភិបាលលោក​ហ៊ុន ​សែនឲ្យដោះ
លែងមន្ត្រីអង្គការសិទ្ធិមនុស្ស​ សកម្មជនដីធ្លី​និងមន្ត្រីគណបក្សសង្ក្រោះជាតិកំពុងជាប់ឃុំទាំង
អស់ជិត៣០នាក់ជាមុនសិន។
លោកបន្ថែមថា៖ «ខ្ញុំ សម រង្ស៊ី អត់ខ្លាចអីទេ ខ្ញុំហ៊ានបូជាជីវិតសម្រាប់ប្រទេសជាតិ»
នៅក្នុងវីដេអូឃ្លីបមួយផ្សាយកាលពីម្សិលមិញ លោក សម រង្ស៊ី បានប្រកាសថា៖ «ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម។ ភ្លាមហ្នឹង គ្រាន់តែថាមានពេលរៀបចំខ្លួនទិញសំបុត្រកាប៉ាល់
ហោះធ្វើដំណើរមួយថ្ងៃពីរថ្ងៃ។ តែសុំតែមួយ(ដោះលែងអ្នកជាប់ឃុំទាំងអស់)។ ខ្ញុំមក យកខ្ញុំទៅ
ធ្វើអីក៏ធ្វើទៅ។ ចង់ចាប់ដាក់គុកក៏បាន ចង់សម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែង អ្នកស្នេហា
ជាតិជាមុនសិន»
ទោះជាយ៉ាងណា លោក សម រង្ស៊ីបញ្ជាក់ថាទាល់តែមានការដោះលែងមនុស្សជិត៣០នាក់ដែល
កំពុងជាប់ឃុំនោះសិន ទើបលោកវិលចូលកម្ពុជាមកជាប់គុកជំនួសពួកគេ។
ការប្រកាសរបស់លោក សម រង្ស៊ីនេះបានធ្វើឡើងក្រោយពីលោក កឹម សុខា ជាអនុប្រធាន
គណបក្សសង្រ្គោះជាតិ បានសម្តែងបំណងចង់ឲ្យលោក សម រង្ស៊ី វិលមករួមសុខរួមទុក្ខជា
មួយគ្នានៅប្រទេសកម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅក្នុងស្នាក់បក្ស
៥ខែមកនេះ។
ទាក់ទងការលើកឡើងរបស់មេបក្សប្រឆាំងបែបនេះ​ លោក សុខ ឥសានអ្នកនាំពាក្យគណបក្ស
ប្រជាជនកម្ពុជាបានឆ្លើយតបនៅថ្ងៃនេះថាច្បាប់នឹងត្រូវអនុវត្តភ្លាមៗចំពោះលោកសម រង្ស៊ី៕ 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger