សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 15, 2016

លោក​សម ​រង្ស៊ីថារដ្ឋាភិបាលបន្តខ្ចីលុយចិន​ប្រៀប បានដូចជា មនុស្សកញ្ជើធ្លុះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក សម រង្ស៊ីប្រៀបធៀបលោកហ៊ុន សែនដូចជាមនុស្សកញ្ជើធ្លុះ​ទាក់ទងការខ្ចី
លុយពីចិនច្រើនថែមទៀតនាពេលនេះ។

ដោយ​ លោក ​ជា វីរះ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន បាន​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​បន្ត​ខ្ចី​លុយ​ចិន បន្ថែម​ទៀត​នេះដោយលោក សម រង្ស៊ី បាន​ហៅ​ការ​ខ្ចី​លុយ​ចិន ក្នុង​ដំណាក់
កាល​ចុង​ក្រោយ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា មិន​ខុស​ពី​ មនុស្ស​កញ្ជើ​ធ្លុះឡើយ។
ប្រតិកម្ម​នឹង​ការ​រិះគន់​នេះ មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​គ្រប់គ្រង​អំណាច បាន​ហៅ​សារ​នយោបាយ​របស់​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ថា ពុំ​មាន​តម្លៃ​ជា​មនុស្សជាតិ​នោះទេ។

ការ​ច្រានចោល​ពី​ជំហរ​របស់​លោក សម រង្ស៊ី នេះ ត្រូវ​បាន​លោក សុខ ឥសាន ចំអក​ថា មេ​បក្ស​ប្រឆាំង​នេះ គឺ​តែង​ធ្វើ​អ្វី​ដើម្បី​តែ​អំណាច និង​មហិច្ឆតា​របស់​ខ្លួន ដោយ​ពុំ​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ និង​សង្គម​នោះ​ទេ។ លោក​បន្ត​ថា ការ​ព្រួយបារម្ភ​របស់​លោក សម រង្ស៊ី នេះ​វា​ជា​ការ​ព្រួយបារម្ភ​ដែល​ជ្រុល​ហួសហេតុ​ពេក​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត ផ្អែក​លើ​ការ​វាស់វែង រដ្ឋាភិបាល​នៅ​តែ​អាច​មាន​លទ្ធភាព​ខ្ចី​លុយ​បាន​ច្រើន​ជាង​នេះ​ទៀត ដោយ​សារ​ការ​ខ្ចី​នេះ គឺ​ស្ថិត​ក្រោម​កម្រិត​ដែល​មាន​បញ្ញត្តិ​ដោយ​ច្បាប់​នៅ​ឡើយ។
លោក​បន្ត​ថា៖ «មេ​បក្ស​ប្រឆាំង​ហ្នឹង​គឺ​សុទ្ធ​តែ​មេ​ញុះញង់​ហើយ ដើម្បី​ធ្វើ​ម៉េច​បង្ខូច​ឈ្មោះ​រាជរដ្ឋាភិ
បាល​ស្រប​ច្បាប់​បច្ចុប្បន្ន ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ​សម្ដី​របស់​គាត់​វា​ហាក់​បី​ដូច​ឆ្កែឆ្កួត​ទៅ​ហើយ ប៉ះ​អី​ខាំ​ហ្នឹងៗ អត់​រើស​មុខ​ទេ»
ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​គណបក្ស​ប្រឆាំង រិះគន់​តាម​រយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​អនឡាញ(online) មួយ ជុំវិញ​បំណុល​ចិន កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​តុលា។
លោក សម រង្ស៊ី និយាយ​ថា ការ​វិវត្តន៍​ថ្មី​នេះ គឺ​បាន​បង្ហាញ​ពី​កង្វល់​កាន់​តែ​ខ្លាំង​ចំពោះ​វាសនា​កម្ពុជា ទៅ​ថ្ងៃ​មុខ ចំពោះ​បំណុល​ចិន​នេះ។ លោក​សង្កត់ធ្ងន់​ថា ដោយសារ​ប្រទេស​កម្ពុជា មាន​អំពើ​ពុក
រលួយ​ខ្ពស់ ចាយ​លុយ​មិន​មាន​តម្លាភាព ទើប​ធ្វើ​តម្រូវការ​ថវិកា​នៅ​តែ​មាន​ការ​ខ្វះខាត​បែប​នេះ។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្សី ប្រៀបធៀប​ថា ការ​ប្រើប្រាស់​ថវិកាដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​នេះ មិន​ខុស​ពី មនុស្ស​កញ្ជើ​ធ្លុះ ឡើយ។
ម្យ៉ាង​ទៀត​លោក សម រង្ស៊ី យល់​ឃើញ​ថា អ្នក​ដែល​ត្រូវ​រែកពុន​បន្ទុក​ដ៏​ធ្ងន់​នេះ គឺ​ពុំ​មែន​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទេ ប៉ុន្តែ​បញ្ហា​នេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​ទៅ​វិញ។
លោក​ថា៖ «លោក ហ៊ុន សែន រដ្ឋាភិបាល​របស់​គាត់​បាន​ទៅ​ខ្ចី​លុយ​ប្រទេស​ចិន យ៉ាង​សន្ធឹក
សន្ធាប់។ អា​កម្ចី​លុយ​ពី​ប្រទេស​ចិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ ពីព្រោះ​លុយ​ដែល​ខ្ចី​ពី​ប្រទេស​ចិន នេះ​បូក​សរុប​ទៅ​រាប់ពាន់​លាន​ដុល្លារ។ ខ្ចី​មក​មិន​ដឹង​យក​មក​ធ្វើ​អី អត់​មាន​ការ​តាមដាន​ត្រួត​ពិនិត្យ​ឃ្លាំមើល»
នៅ​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ចំនួន ៣១​បន្ថែម​ទៀត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា មហា​អំណាច​ចិន សម្រេច​លុប​បំណុល​ដែល​កម្ពុជា ជំពាក់​ចិន កាល​ពី​ឆ្នាំ​២០១៥ ចំនួន ៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្រៅ​ពី​នេះ មហា​អំណាច​ផ្នែក​សេដ្ឋកិច្ច​នេះ ក៏​ព្រម​ឲ្យ​កម្ពុជា បន្ត​ខ្ចី​លុយ​បន្ថែម​ចំនួន ៦០​លាន​ដុល្លារ​អាមេរិក​ទៀត​ដែរ។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​យល់​ឃើញ​ថា ការ​បើកផ្លូវ​ជា​ថ្មី​របស់​ប្រទេស​ចិន សម្រាប់​កម្ពុជា​នេះ វា​ពុំ​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​នោះ​ឡើយ។
មាន​ការ​រិះគន់​ថា រាល់​​គម្រោង​អភិវឌ្ឍន៍​របស់​ចិន ដូច​ជា​ស្ពាន និង​សាលារៀន ជាពិសេស​ផ្លូវ​ថ្នល់​ជាដើម កម្រ​ឃើញ​មាន​គុណភាព​ណាស់។ ធ្វើ​ទៅ​មុខ​មិន​ទាន់​ហើយ​ផង ខាង​ក្រោយ​ខូច និង​បន្ត​ជួសជុល​ទៀត​ទៅ​ហើយ។
ចំណែកអ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​វិញ យល់​ឃើញ​ថា បញ្ហា​នេះ​ជា​ការវិវត្តន៍​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ជាពិសេស​រាល់​ការ​អភិវឌ្ឍ​ទាក់ទង​គម្រោង​របស់​ចិន គឺ​តែង​តែ​ផ្ដល់​ផល​មិន​ល្អ​ឡើយ សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger