សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 17, 2016

តុលាការភ្នំពេញឃុំខ្លួនយាយព្រឿងមេឈ្មួញឈើ ចាស់វស្សា​នៅកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


អ្នកស្រី ហេង សំនៀង ហៅយាយព្រឿង អាយុ៥៧ឆ្នាំ ជាជនជាតិវៀតណាមរងការចោទ ចំនួនបីករណីពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់នៅកម្ពុជា។
ដោយ​​លោក ​នុប ​គីម

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នមេឈ្មួញឈើល្បីឈ្មោះជាជនជាតិ
វៀតណាមមួយរូបនៅខេត្តគាគឦសាន្តឈ្មោះយាយព្រឿង ដោយចោទប្រកាន់ថាពាក់ព័ន្ធការរកស៊ី
ឈើខុសច្បាប់និងបទល្មើសមួយចំនួនទៀតជាយូរឆ្នាំមកហើយ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែតុលាម្សិលមិញ បានចោទប្រកាន់ស្ត្រីម្នាក់ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង អាយុ៥៧ឆ្នាំ ជាជនជាតិវៀតណាម ចំនួនបីករណី។
បទចោទទាំង៣ករណីនេះគឺពាក់ព័ន្ធការប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតជាទណ្ឌិត
បរទេសចូលរស់នៅក្នុងទឹកដីកម្ពុជា និងចុងក្រោយចោទថាប្រឆាំងអ្នករាជការសាធារណៈ។
សមត្ថកិច្ចខេត្តស្ទឹងត្រែងអះអាងថា ស្រ្តីរូបនេះមានកន្លែងស្តុកឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុង
ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។
លោកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសវិធានការម្តងហើយម្តងទៀត ក្នុងការប្រឆាំង
បទល្មើសជួញឈើខុសច្បាប់។ នៅអាណត្តិទី៥នេះ លោកនាយករដ្ឋមន្ត្រីបានបង្កើតក្រុមការងារ
ចម្រុះ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលលើកឡើងថាវិធានការរបស់លោក
នាយករដ្ឋមន្ត្រីហាក់មិនសូវមានប្រសិទ្ធភាពនោះទេ។
ក្រុមសង្គមស៊ីវិលមិនបានលើកហេតុផលពីការលើកឡើងរបស់ខ្លួនទាក់ទងនឹងការអនុសាស្រ្ត
របស់លោកនាយករដ្ឋមន្ត្រីនោះទេ​ក៏ប៉ុន្តែក្រុមអ្នកកាសែតក្នុងស្រុករកឃើញមូលហេតុដែល
រដ្ឋាភិបាលមិនអាចបង្រ្កាបបទល្មើសព្រៃឈើបានទាំងស្រុងគឺដោយសារមន្ត្រីថ្នាក់ក្រោមឃុបឃិត
គ្នាជាមួយក្រុមឈ្មួញដើម្បីលាភសក្ការះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger