សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 13, 2016

ព្រះមហាក្សត្រ​ថៃពិតជាបានសោយ​ទិវង្គត​នៅ ​ថ្ងៃ​ទី​១៣ តុលានេះ មែនហើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



តម្កល់ក្នុងព្រះបរមរាជវាំងថៃ

ដោយ​ កញ្ញា​ប្រាក់​ ដាលីន

នៅទីបំផុតព័ត៌មានចម្រូងចម្រាសថាព្រះមហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាដេ (Bhumibol 
Adulyadej) បាន​សោយ​ទិវង្គត​នោះគឺក្លាយជាការពិតមែនទែនហើយដោយនៅ​ថ្ងៃ​ទី​១៣ តុលា ទ្រង់បានលាចាកលោកនេះនៅ​ឯ​មន្ទីរពេទ្យ​ស៊ីរីរ៉ាត (Siriraj) ក្នុង​ក្រុង​បាងកក ក្នុង​ជន្មាយុ
៨៨​ព្រះវស្សា។
ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​អស់​រយៈពេល​ជាង ៧០​ព្រះវស្សា និង​ក្លាយ​ជា​ព្រះមហាក្សត្រ​មួយ​
អង្គ​គ្រង​រាជ្យសម្បត្តិ​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។​
ទីភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) បាន​ស្រង់​សំដី​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជន្ម ៦៤​ ព្រះវស្សា នឹង​ត្រូវ​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ​ថៃ។ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិន​សូវ​មាន​ប្រជាប្រិយភាព ឬ​ទទួល​បាន​គោរព​ខ្លាំង​ដូច​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ឡើយ។
ទីផ្សារ​ភាគហ៊ុន​របស់​ថៃ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ចំណែក​ប្រាក់​បាត​ថៃ ក៏​ធ្លាក់​ថ្លៃ​ខ្លាំង​ភ្លាមៗ​មួយ​រំពេចផងដែរ ដោយសារ​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គជាទីគោរពសក្ការះរបស់
ប្រជាជាតិថៃទាំងមូលអង្គនេះ។ ​សាកសពរបស់ទ្រង់កំពុងត្រូវបានដាក់តម្កល់ក្នុងព្រះបរមរាជវាំង
ថៃដើម្បីរៀបចំព្រះរាជពិធីទៅតាមប្រពៃណីព្រះរាជវង្សារបស់ប្រទេសនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger