សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 29, 2016

សាលាឧទ្ធរណ៏ច្រានចោលបណ្តឹងសុំនៅក្រៅឃុំ​របស់ មន្ត្រីអាដហុកនិងគ.ជ.ប

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
មន្ត្រីសមាគមអាដហុក លោក នី សុខា​ និង លោក យី សុខសាន្តពេលនាំមកដល់
សាលាឧទ្ធរណ៏កាលពីម្សិលមិញ

ដោយ ​កញ្ញា ​ព្រហ្ម ​មានិត

សាលាឧទ្ធរណ៏បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្ស៤នាក់និងមន្ត្រី គ.ជ.ប ម្នាក់ដោយលើកហេតុផលថា អ្នកទំាង៥នាក់នោះបានប្រព្រឹត្តបទឧក្រិដ្ឋហើយការស៊ើបសួរមិនទាន់
បញ្ចប់នៅឡើយ។
សាលាឧទ្ធរណ៍នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសវនាកាលើមន្រ្តីសិទ្ធិមនុស្ស
អាដហុកទាំង៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ប៉ុន្តែបានសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីមានពេលស្វែង
រកភស្ភុតាងដាក់បន្ទុកបន្ថែមទៀត។
មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សអាហុកនិងមន្ត្រី គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពី
សវនាការនៅរសៀលថ្ងៃនេះថា សាលាឧទ្ធរណ៍បានរក្សាតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន
លើមន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប មួយរូបដដែល ដោយថាសំណុំរឿងនោះជារឿងឧក្រិដ្ឋ ខណៈការស៊ើបសួរមិនទាន់ពេញលេញ។
លោកបញ្ជាក់ថា៖ «ចៅក្រមគេបញ្ជាក់ថា គេតម្កល់ដីកាសម្រេចការពន្យារឃុំខ្លួនបណ្តោះអាសន្ន
របស់ចៅក្រមស៊ើបសាលាដំបូងទុកជាបានការ ដោយសារតែសំណុំរឿងនោះ វាជាសំណុំរឿងបទ
ឧក្រិដ្ឋ ហើយការស៊ើបសួរមិនទាន់ពេញលេញ»
ចំណែកមន្ត្រីសិទ្ធិមនុស្សទំាង៤រូប បានប្រាប់អ្នកសារព័ត៌មានប្រហាក់ប្រហែលគ្នា បន្ទាប់ពីសវនា
ការថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ដែល តម្កល់ដីកាសាលាដំបូងរាជធានី
ទុកជាបានការនោះគឺ ជារឿងអយុត្តិធម៌។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបខាងលើត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួន
រយៈពេល៦ខែមកហើយ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់
ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។
ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះក៏ត្រូវបាន
ចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់
សាក្សី។
ក្នុងមាត្រា២០៨នៃក្រមនីតិវិធីព្រហ្មទណ្ឌគូសបញ្ជាក់ថា ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើស
ពី៦ខែបានទេ។ ប៉ុន្តែនៅពេលផុតថេរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះ
អាសន្នម្តង៦ខែ ដោយដីកាមានសំអាងហេតុផលត្រឹមត្រូវនិងច្បាស់លាស់ ហើយចៅក្រមស៊ើបសួរ
អាចសម្រេចពន្យារការឃុំខ្លួនបណ្តោះអាសន្ននេះបានតែ២ដងប៉ុណ្ណោះ។
ទោះជាយ៉ាងណា​អ្នកតាមដាននយោបាយកម្ពុជាមើលឃើញថាករណីនេះគឺជារឿងនយោបាយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger