សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 29, 2016

លោកហ៊ុន​ សែនលើកឡើងពីគ្រោះថ្នាក់នៃបដិវត្តន៏ពណ៌​នៅ ក្នុងកិច្ចប្រជុំសភា​តំបន់អាស៊ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងទៅកាន់មហាសន្និបាតសភាតំបន់អាស៊ីកាលពី
ម្សិលមិញនៅខេត្តសៀមរាប

ដោយ​ កញ្ញា​ ព្រហ្ម​ មានិត
 
លោកនាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុន សែន បានលើកឡើង ពីគ្រោះថ្នាក់នៃបដិវត្តន៏ពណ៌ប្រាប់ដល់
សមាជិកសភាតំបន់អាស៊ី(APA=អេភីអេ) កាលពីថ្ងៃ២៨ ខែវិច្ឆិកា ដោយអំពាវនាវឲ្យសភាតំបន់
នេះជួយទប់ស្កាត់កុំឲ្យមានបដិវត្ដន៍ពណ៌កើតឡើងនៅកម្ពុជានិងនៅបណ្តាប្រទេសដទៃទៀត
ដែលលោកថាបដិវត្តន៏ពណ៌នេះអាចធ្វើឲ្យពិភពលោកមានគ្រោះថ្នាក់។

នៅក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី (APA) នៅខេត្ដសៀមរាប ដែលមានសមាជិកសភាក្នុងតំបន់អាស៊ី
ចូលរួមចំនួន១២៣ប្រទេស​លោក ហ៊ុន សែន ថ្លែងថាការផ្ដួលរលំមេដឹកនាំប្រទេស ដោយប្រើកម្លាំង
យោធានិងការធ្វើបដិវត្ដន៍ពណ៌ ក្រោមរូបភាពប្រជាធិបតេយ្យនៃសិទ្ធិមនុស្ស កំពុងរងនូវវិនាសកម្ម
យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យមនុស្សរាប់ម៉ឺនសែនលាននាក់បានស្លាប់ នៅប្រទេសមជ្ឍិមបូព៌ា ដែលនៅ
ក្នុងនោះមានប្រទេសអ៊ីរ៉ាក់ ប្រទេសសេរី ប្រទេសលីប៊ី និងយែកមែន ខណៈដែលមានមនុស្សជា
ច្រើននាក់ទៀតកំពុងភៀសខ្លួនទៅកាន់ទឹកដីអ៊ឺរ៉ុប ដែលលោកថាមកដល់ពេលនេះ នៅមិនទាន់
មានអ្នកទទួលខុសត្រូវនោះទេ។
លោកបានចោទជាសំនួរថា៖ «តើបដិវត្ដន៍ពណ៌នេះ គួរជាទីស្រលាញ់ ឬគួរឲ្យស្អប់ខ្ពើម ហើយ
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិគួរទៅកាត់ទោស ឬពាក់មេដៃជាពានណូបែលឲ្យពួកទាំងនោះ និងមេដឹកនាំទាំងនោះកំពុងលាក់ខ្លួននៅកន្លែងណា?» និងអឺរ៉ុប គួរទទួសខុសត្រូវយ៉ាងណា ដែលលោកថា ដោយសារតែកើតឡើងដោយស្អប់មនុស្សម្នាក់ ឬរដ្ឋាភិបាលមួយដែលនាំមក
ឲ្យស្លាប់មនុស្សរាប់លាននាក់។
លោកថា៖ «តើដើម្បីដូរមនុស្សម្នាក់និងបុគ្គលម្នាក់ ឬរដ្ឋាភិបាលមួយ នាំឲ្យស្លាប់មនុស្សរាប់ម៉ឺនរាប់
សែនរាប់លានបែបនេះ ឬទេ? ឥឡូវតើល្មមដល់ពេលយើងវាយតម្លៃនូវសភាពការណ៍នេះ ហើយឬ
នៅ? តើបដិវត្ដន៍ពណ៌គួរជាទីស្រលាញ់ ឬគួរឲ្យស្អប់ខ្ពើម ហើយតុលាការឧក្រិដ្ឋកម្មអន្ដរជាតិគួរ
កាត់ទោសមេខ្លោងដែលធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៅបណ្ដាប្រទេសនៅមជ្ឍឹមប្រទេស
យកទៅកាត់ទោស ឬពាក់មេដៃជាពានមេដៃឲ្យពួកទាំងនេះ?»
លោក ហ៊ុន សែន ក៏បានរំលឹកពីព្រឹត្តិការណ៍សង្រ្គាមក្នុងប្រទេសកម្ពុជានៅទសវត្សឆ្នាំ១៩៧០ ដែលលោកថា បានកើតឡើងដោយសារក្រុមអ្នកនយោបាយ ដែលស្អប់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ហើយដែលបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីអំណាច បង្កើតឡើង
នូវសង្គ្រាមវិនាសកម្មសម្លាប់មនុស្សច្រើនម៉ឺននាក់។
លោកបន្ដថា៖ «បន្ដសង្គ្រាមពីឆ្នាំ១៩៧៩ មកបញ្ចប់នៅឆ្នាំ១៩៩៨ យើងខ្ញុំស្គាល់រស់ជាតិនៃសង្គ្រាម
យើងខ្ញុំត្រូវការពារសន្ដិភាព តែយើងខ្ញុំមិនមែនជ្រុលជាតិនិយម ចង្អៀតចង្អល់ គិតគួរខ្លួនឯងនោះ
ទេ។ បញ្ហាយើងជួបជុំថ្ងៃនេះ ក្នុងគ្រួសារនៃសភាក្នុងតំបន់អាស៊ី យើងគួរមានការទទួលខុសត្រូវក្នុង
ការលើកបញ្ហាឡើង »
នៅពេលនេះ​រដ្ឋាភិបាលកម្ពុជាកំពុងបារម្ភពីការរីករាលដាលនៃបដិវត្តន៏ពណ៌នៅកម្ពុជា​ខណះ
ក្រុមស្ត្រីនៅសហគមន៏បឹងកក់និងបុរីកីឡាបន្តយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅជារៀងរាល់ថ្ងៃចន្ទដើម្បី
ទាមទារឲ្យមានការដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក៤នាក់ មន្ត្រី គ..បម្នាក់និងស្តី្រ
ជាសកម្មជនដីធ្លី៤នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។​រដ្ឋាភិបាលតែងតែរារាំងការប្រមូលផ្តុំ
ពួកគេជារៀងរាល់ថ្ងៃចន្ទផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger