សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, November 27, 2016

លោកសម​ រង្ស៊ីបង្ហាញជីវ:ប្រវត្តិម្តាយនិងឪពុកក្មេករបស់ លោក​តាមទំព័រហ្វេសប៊ុក ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ពីធីរំកឹលសពលោកស្រី មាសកេត សមភ័ក្រ សម្តេច ចក្រី យូឡុងនៅវត្តស្វាយពពែ
កាលពី ថ្ងៃ ទី ២៧ វិច្ឆិកា 


ដោយ ​កញ្ញា​សុខ​ ឆេង

ខណះអវត្តមានពីពិធីបុណ្យសព លោកស្រី​ មាសកេត​ សមភ័ក្រ ត្រូវជាម្តាយក្មេកនោះ ​លោក
សម ​រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញពីជីវ:ប្រវត្តិរបស់ឪពុកក្មេករបស់លោកគឺ
សម្តេច ​ចក្រី​ ញឹក យូឡុងដែលជាស្វាម៉ីរបស់សពលោកស្រី មាសកេត​​ សមភ័ក្រ។​
ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក សម រង្ស៊ី បញ្ជាក់​ថា សម្តេចចក្រី ញឹក ជូឡុង ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន ក្នុង​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក
​ទី​២ ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង។ ចាប់​ពី​ឆ្នាំ​១៩៥៣ ក្រោយ​ប្រទេស​កម្ពុជា ទទួល​បាន​ឯករាជ្យ សម្តេចចក្រី​ញឹក ជូឡុង ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ក្រសួង​សាធារណការ និង​ទូរគមនាគមន៍ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួង​ផែនការ។ លោក​ក៏​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មួយ​រយៈ​ខ្លី កាល​ពី​ឆ្នាំ​១៩៦២។ ក្រៅ​ពី​នេះ សម្តេចចក្រី​ធ្លាប់​ធ្វើ​ជា​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ឆ្នាំ​១៩៦៦។
គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​មួយ​នៅ​ឧស្យានជាតិ គិរីរម្យ​ក្នុងខេត្តកំពង់ស្ពឺឈ្មោះ បុរី​ជូឡុង កាល​ពី​ឆ្នាំ​១៩៦៧ត្រូវ​បាន​ដាក់​តាម​ឈ្មោះ​សម្តេចចក្រី ញឹក ជូឡុង។
អ្នកស្រី មាសកេត សមភ័ត្រ ដែល​បាន​ចាក​ឋាន​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ក្នុង​ជន្មាយុ ៩៧​ឆ្នាំ ជា​ភរិយា​របស់​សម្តេចចក្រី ញឹក ជូឡុង ដែល​ជា​មន្ត្រី​ជំនិត​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋហើយធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីក្នុងរយះពេលខ្លីនិងរដ្ឋមន្ត្រីនៃក្រសួងមួយចំនួនក្នុង
របបសង្គមរាស្ត្រនិយម។
សព​អ្នកស្រី មាសកេត សមភ័ត្រ ភរិយា​របស់​សម្តេច​ចក្រី​ញឹក​យូឡុង​ដែលជាឥស្សរជន​នយោបាយ​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ និង ៦០ ត្រូវ​បាន​បូជា​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​វត្ត​ស្វាយ​ពពែ រាជធានី​ភ្នំពេញ។ សាច់ញាតិ សែ​រាជវង្ស មន្ត្រី សកម្មជន​បក្ស​ប្រឆាំង បាន​ចូលរួម​ពិធី​បូជា​សព ក៏ប៉ុន្តែ​អវត្តមាន​លោក សម រង្ស៊ី ជា​កូនប្រសារ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។
មាន​សែ​រាជវង្ស​ដូចជា ព្រះ​មហាក្សត្រី​នរោត្តម មុនីនាថ សីហនុ (សម្ដេច​ម៉ែ) ព្រះអង្គម្ចាស់ នរោត្តម សេរីវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម បុប្ផា​ទេវី និង​ឥស្សរជន​នយោបាយ​បក្ស​កាន់​អំណាច ដូចជា​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាង​រាស្ត្រ លោក ហ៊ុន ម៉ានី ព្រម​ទាំង​មាន​ឥស្សរ
ជន​នយោបាយ មន្រី្ត និង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​រូប ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​នេះ​ពី​ថ្ងៃ​ស្លាប់​រហូត​ដល់​ថ្ងៃ​បូជា​សព។
អ្នកស្រី មាសកេត សមភ័ត្រ ជា​ម្តាយ​របស់​តំណាង​រាស្ត្រ និង​ភរិយា​ប្រធាន​បក្ស​ប្រឆាំង អ្នកស្រី ជូឡុង សូមូរ៉ា។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ភរិយា​លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​មរណភាព​នេះ។ ចំណែក​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ជា​កូនប្រសារ​សំណព្វ​របស់​អ្នកស្រី មាសកេត សមភ័ត្រ បាន​ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​ស្រុក​វិញ ចូលរួម​បុណ្យ​សព​ម្ដាយ​ក្មេក។ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​បូជា​សព មិន​មាន​វត្តមាន​របស់​លោក សម រង្ស៊ី នោះ​ទេ។
ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា នេះ កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល​ដោយ​អាជ្ញាធរ​កម្ពុជា បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​លោក​ពី​ករណី​ផ្សេងៗ​គ្នា ដែល​អ្នក​ឃ្លាំ​មើល​នយោបាយ និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ យល់​ថា​ការ​កាត់​ក្តី​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។
ប្រវត្តិវិទូ​ជនជាតិ​បារាំង និង​ជា​អតីត​គ្រូបង្រៀន​របស់​អ្នកស្រី ជូឡុង សូមូរ៉ា លោក ហង់រី ឡូកាស បាន​ចូលរួម​ពិធី​បូជា​សព​នេះ​ដែរ។ លោក​យល់​ថា ការ​អវត្តមាន​របស់​លោក សម រង្ស៊ី ពី​ពិធី​បុណ្យ​សព ជា​ការ​គួរ​ឲ្យ​សោកសៅ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​ស្ថានភាព​របស់​លោក សម រង្ស៊ី ដែល​ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ ពិបាក​នឹង​អាច​ឲ្យ​លោក​ត្រឡប់​មក​ចូលរួម​បុណ្យ​សព​ម្តាយ​ក្មេកណាស់។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា បើ​លោក សម រង្ស៊ី វិល​ចូល​មក​កម្ពុជា តុលាការ​នឹង​ធ្វើ​តាម​នីតិវិធី​របស់​ខ្លួន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger