សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, November 28, 2016

មហាសន្និបាតលើកទី៩របស់សភាអាស៊ីផ្តោតលើ​សេចក្តី សម្រេច២០ចំនុច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ហេង សំរិនប្រធានរដ្ឋសភាកម្ពុជាឡើងថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី៩
នៃសភាតំបន់អាស៊ី(APA)។


ដោយ កញ្ញា ​ប្រាក់​ ដាលីន

មហាសន្និបាតលើកទី៩ របស់សភាតំបន់អាស៊ី អេភីអែ(APA) ធ្វើឡើងនៅតំបន់ទេសចរណ៍អង្គរ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះដោយសេចក្ដីសម្រេចចំនួន២០ចំណុច ត្រូវបានដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភានោះ។
អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩របស់
សភាតំបន់អាស៊ីដែលហៅកាត់ថាអេភីអេ (APA) លោក ងួន ញ៉ិល ថ្លែងថា សេចក្ដីសម្រេចចំនួន
២០ចំណុចនេះ ព្រាងដោយគណៈកម្មាធិការអចិន្ដ្រៃយ៍ចំនួន៤ នៃសភាតំបន់អាស៊ីលើកទី៩ រួម
មាន គណៈកម្មាធិការអចិន្ដ្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម បានព្រាងសេចក្ដីព្រាងសម្រេច ស្ដីពីវប្បធម៌បច្ចេកទេស សុខភាព ពលករទេសន្ដប្រវេសន៍ អំពើពុករលួយ សមាជិកសភាស្ដ្រី និងសាសនា ជាពិសេសការរត់ពន្ធវត្ថុបុរាណនិងគ្រឿងញៀន។
គណ:កម្មាធិការកិច្ចការនយោបាយព្រាងសេចក្ដីសម្រេចចំនួន៤ ផ្ដោតលើគោលការណ៍មិត្ដភាព
និងសហប្រតិបត្ដិការតំបន់អាស៊ី អន្ដរកម្មរវាងអេភីអេ និងរដ្ឋាភិបាលអាស៊ី ភេវរកម្ម អំពើហឹង្សា ពិសេសការអភិវឌ្ឍនយោបាយសំខាន់ៗនៅក្នុងតំបន់អាស៊ី និងព្រាងសេចក្ដីសម្រេចចំនួន៦ទៀត របស់គណៈកម្មាធិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច សមាហ
រណកម្មទីផ្សារទីផ្សារថាមពលអាស៊ី បញ្ហាបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ ពិសេសទឹកស្អាត
និងអនាម័យ។
លោក ងួន ញ៉ិន បានបន្ថែមថា កិច្ចប្រជុំនេះ នឹងពិភាក្សាផងដែរ ទៅលើសេចក្ដីព្រាងសេចក្ដី
សម្រេចរបស់សភាប៉ាឡេស្ទីនស្នើឲ្យសភាអាស៊ី គាំទ្រដល់ប្រជាជាតិប៉ាឡេស្ទីន និងសភា
ប៉ាគីស្ថានស្នើសុំបង្កើត៥ក្រុមអនុតំបន់។ ជាមួយគ្នានោះដែរ អេភីអេ នឹងពិភាក្សាជ្រើសតាំង
សភាទួគី ជាប្រធានអេភីអេ បន្ទាប់ពីកម្ពុជា និងអនុប្រធានមហាសន្និបាតលើកទី៩របស់សភា
តំបន់អាស៊ីទាំង៤ផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger