សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 30, 2016

បែកធ្លាយសារឆ្លើយឆ្លងគ្នារវាងលោកហ៊ុន​សែននិង​ធី សុវណ្ណថាស្តី ពីផែនការ​រំលាយគណបក្ស សង្គ្រោះជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិង នាង ធី សុវណ្ណថាកំពុងប្រេះឆាគ្នា​បន្ទាប់ពីផែនការកំទេច
បក្សសង្គ្រោះជាតិត្រូវបរាជ័យ។
ដោយ​ លោក​ជុំ​ បូរ៉ា
 
សារឆ្លងឆ្លើយដែលគេជឿថា ជាសាររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ធី សុវណ្ណថា
ស្តីពីផែនការរំលាយគណបក្សសង្គ្រោះជាតិឲ្យបានមុនពេលបោះឆ្នោតជាតិនៅឆ្នំា​២០១៨នោះ ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានការបែកធ្លាយសារឆ្លងឆ្លើយរវាងអតីត
អ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ ជាមួយលោកហ៊ុន​ម៉ានិតជាកូនប្រុសទីពីររបស់លោកនាយករដ្ឋ
មន្រ្តីដែលត្រូវបានបែកធ្លាយកាលពីថ្ងៃអាទិត្យរួចមក។
នៅក្នុងកិច្ចសន្ទនាតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា Lineនោះលោកនាយករដ្ឋមន្ត្រីក៏បាន
ព្រមព្រៀងផ្តល់ប្រាក់ដល់ ធី សុវណ្ណថាសរុបមួយ(០១) លានដុល្លារផងដែរដើម្បីយកទៅប្រើ
ប្រាស់សម្រាប់សកម្មភាពបំបែកគណបក្សសង្គ្រោះជាតិជាពីរឬធ្វើសមាជបក្សផ្លាស់ប្តូរមេបក្ស
ទាំងពីរគឺលោក​សម​រង្ស៊ីនិង​លោក​កឹម​សុខាចេញហើយជំនួសដោយ​ធី សុវណ្ណថាវិញនៅមុនពេល
បោះឆ្នោតជាតិ​នាឆ្នាំ ២០១៨ខាងមុខ។
ក៏ប៉ុន្តែអ្នកវិភាគមើលឃើញថាផែនការនេះត្រូវបរាជ័យ​ទើបបែកធ្លាយសារសន្ទនាដ៏សម្ងាត់នេះតាំង
 ពីថ្ងៃ​អាទិត្យ​សប្តាហ៏មុនមក។​ក្រុមអ្នកវិភាគយល់ឃើញទៀតថាការបែកធ្លាយសារដ៏សំខាន់ៗនេះគឺបែកចេញពីភាគី​ធី​សុវណ្ណថា
ដែលបង្ហោះសារទាំងនេះលើទំព័រហ្វេសប៊ុករបស់នាងខណះ​លោក​ហ៊ុន​សែននិងសមាជិកក្រុម
គ្រួសាររបស់លោកផ្តាច់ទំនាក់ទងជាមួយ​នាង ធី សុវណ្ណថា​និង​លោក​ផែ សុវណ្ណរិទ្ធ។​ហើយការផ្តាច់
ទំនងទំនងនេះក៏ដោយសារអ្នកទាំងពីរបរាជ័យក្នុងការអនុវត្តផែនការបំបែកឬរំលាយគណបក្ស
សង្គ្រោះជាតិឲ្យខាងតែបាននោះ។
ក្នុងសារសន្ទនាតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា Line ដែលអ្នកសារព័ត៌មានបានទទួល
នៅថ្ងៃ​នេះ​បង្ហាញថា ក្នុងការសន្ទនានោះ លោក ហ៊ុន សែន និង ធី សុវណ្ណ បានប្រើពាក្យថា តា
និងចៅដោយបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្រ
បំបែកបំបាក់និងរំលាយគណបក្សសង្គ្រោះជាតិចោល។
ក្នុងសារសន្ទនាជាច្រើនខែនោះ លោក ហ៊ុន សែន បានប្រាប់ឲ្យ ធី សុវណ្ណថា បើកលុយពីលោក
ហូ សុធី នាយកខុទ្ទកាល័យរបស់លោកចំនួន២០០ ០០០(ម្ភៃម៉ឺនដុល្លារ)សម្រាប់ទិញសំភារៈ
Facebook
ចំណែកការសន្ទនាបន្តទៀត ធី សុវណ្ណថា បានសរសេរថា «បើ សម រង្ស៊ី កឹម សុខា មិនបែក
គ្នា ក៏សង្រ្គោះជាតិត្រូវបែកជា២ដែរ»។ ពេលនោះឃើញសាររបស់លោក ហ៊ុន សែន ឆ្លើយថា «ប្រសិនបើជាចៅត្រូវការយកទុនទុកក្នុងឲ្យហើយ តានឹងបញ្ជូនបន្ថែម ៦០០ ០០០$ 
ទៀត»
ក្នុងការសន្ទនាក្រោយមក ធី សុវណ្ណថា បានប្រាប់ថា «ចៅបានទុក៥០ម៉ឺនរួចរាល់ហើយ ៣០ម៉ឺនដាក់ធនាគារ៣ និង២០ម៉ឺនដាក់ទូដែកទុកប្រើបន្ទាន់ រៀបចំកាំម៉ារ៉ាសុវត្ថិភាព ទ្វាសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ»
ជាការឆ្លើយតប លោក ហ៊ុន សែន សរសេរថា «ទុកចិត្តលើការរៀបចំរបស់ចៅ តើពួក[គេ]
ដឹងថាប្រាក់នេះបានមកពីណាទេ?»
ការសន្ទនាដោយឡែក លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា ពីការជួយការពារសន្តិសុខ
ជាសម្ងាត់ នៅពេល ធី សុវណ្ណថា មានបញ្ហាជាកូនស្រី លោក កឹម សុខា។
ធី សុវណ្ណថា បានសរសេរថា «ដើម្បីសុវត្តិភាព ចៅចង់ស្នើសុំតា២ចំណុច ១ ស្នើសុំកាំភ្លើង
២ដើម ខ្លី១ដើម និងវែង១ដើម ។ ២ រាល់ពេលចៅធ្វើបេសកកម្មតាមខេត្ត ចៅស្នើសុំក្រុម
អង្គរក្ស២នាក់ និងឡាន១គ្រឿង»
លោក ហ៊ុន សែន បានឆ្លើយតបថា «តាជួយរឿងនេះ។ តានឹងរៀបចំឲ្យចៅដោយសម្ងាត់
បំផុត» ជាមួយគ្នានោះ លោកក៏បានផ្តល់លេខទូរសព្ទ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ
កងអង្គរក្សនាយករដ្ឋមន្រ្តីទៅឲ្យ ធី សុវណ្ណថា ទាក់ទងដើម្បីយកកាំភ្លើងទៀតផង។
ធី សុវណ្ណថា ក៏បានឆ្លើយតបថា «ចៅទទួលបានអាវុធនេះហើយ អាវុធនេះ ចៅនឹងប្រើប្រាស់
ក្នុងករណីចាំបាច់បំផុត»
ធី សុវណ្ណថា បានសរសេថា «អ៊ុំ ហៀង បានឲ្យចៅ៥០០$ញាុំគុយទាវ ញាុំមិនអស់ទេតា
អើយ»
ក្នុងពេលជាមួយគ្នានោះ ធី សុវណ្ណថា បានសរសេរថា លោក ហ៊ីង ប៊ុនហៀង ចង់អន្តរាគមន៍ទៅ
លោក ហង្ស ជួន ណារ៉ុន ឲ្យបានជាប់បាក់ឌុប ប៉ុន្តែលោក ហ៊ុន សែន ថាលោកបានប្រាប់លោក ហ៊ីង ប៊ុនហៀង កុំឲ្យលើកបញ្ហានេះ។
លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា បើពេលលោកទៅបារាំងមានបាតុកម្មប្រឆាំងលោក នឹងមានបាតុកម្មប្រឆាំង កឹម សុខា និងពួកសង្រ្គោះជាតិនៅភ្នំពេញ។លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា «ចៅកុំឲ្យយុវជនចៅចូលរួមការពារ កឹម សុខា ឲ្យសោះ»។ ក្នុងសារនោះ លោក ហ៊ុន សែន បញ្ជាឲ្យធ្វើបាតុកម្មដល់ផ្ទះ លោក កឹម សុខា និងមេដឹកនាំមួយចំនួន។
ធី សុវណ្ណថា បានឆ្លើយតបថា «ចឹងល្អណាស់តា បាតុករគួរតែទៅដល់ផ្ទះទាំង៣កន្លែង ដើម្បី
ឲ្យមហាជនស្គាល់ផ្ទះធំស្កឹមស្កៃរបស់ កឹម សុខា»
លោក ហ៊ុន សែន តបវិញថា ការធ្វើបាតុកម្មនៅញូវយ៉ក គាត់យោគយល់ តែលើកនេះលោកថា «តាមិនអត់ឱនទេ កុំឲ្យវាព្រហើនពេក»
លោក ហ៊ុន សែន បន្តថា «តាបានប្រាប់វាតាមរយៈ ម៉ៅ មុន្នីវណ្ណ ទៅ កឹម សុខា តាមរយៈ ដាំ សិដ្ឋ ទៅ សម រង្ស៊ី បើវាធ្វើ យើងធ្វើដូចគ្នា»
ធី សុវណ្ណថា បានឆ្លើយតបថា «ត្រូវមានដុតកង់ឡាន និងគប់កញ្ចក់ផ្ទះគាត់ឲ្យខ្ទិច» លោក ហ៊ុន សែន ថាក្រុមសេនានាគនឹងចេញចល័តរហ័ស។ ធី សុវណ្ណថា ក៏បានរាយការណ៍ទៅ លោក ហ៊ុន សែន ពេលតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ត្រូវបានរងរបួស ដោយនាងស្នើឲ្យលោក 
ហ៊ុន សែន បន្ថែមកម្លាំងបាតុករឲ្យច្រើនបំផុត។
លោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា ឲ្យជួយរកជនដៃដល់ដែលវាយតំណាងរាស្ត្រនោះផង។ ធី សុវណ្ណថា ក៏បានបង្ហាញរូបបុរស៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនពីបទវាយតំណាងរាស្ត្រនោះ។
ដោយឡែក យុទ្ធសាស្ត្រដាក់ ភរិយាលោក សម រង្ស៊ី ជាអនុប្រធានទី១នៃរដ្ឋសភាជំនួសលោកកឹម​សុខានោះ​ក៏បានលើកឡើងរវាង ធី សុវណ្ណថា និងលោក ហ៊ុន សែន ផងដែរ។ លោក ហ៊ុន សែន ថាទាល់តែប្រពន្ធលោក សម រង្ស៊ី បានគណបក្សប្រជាជនបោះឆ្នោតឲ្យជាប់។
លើសពីនេះទៀត ធី សុវណ្ណថា បានរាយការណ៍ពីបញ្ហាផ្ទៃក្នុងគណបក្សប្រឆាំងប្រាប់លោក ហ៊ុន សែន។ លោក ហ៊ុន សែន ឆ្លើយថា «រឿងនេះទុកឲ្យចៅចាត់ការ។ យកមួយវាយមួយឲ្យ
ខ្សោយទាំងអស់គ្នា ដើម្បីចៅឈានទៅគ្រប់គ្រងបក្សនេះ»
ករណីលោក សម រង្ស៊ី ក៏ត្រូវបានលោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា មិនអាចលើកលែងបានទេ។ លោកសរសេរថា «បើគាត់ចូលគុក គាត់មិនអាចចេញមុនបោះឆ្នោត២០១៨បានទេ។ បាប
កម្ម»។ លោក ហ៊ុន សែន បន្តថា «តាមពិត តាមិនចង់ឲ្យរឿងបែបនេះកើតឡើងក្នុងពេលតា
គ្រប់គ្រងប្រទេសទេ តែរឿងច្រំដែលបែបនេះតាជួយលែងបានហើយ។ បើតាលើកលែង
ទោសឲ្យ ផ្ទៃក្នុងនិងអ្នកគាំទ្រ CPP បាត់បង់ជំនឿលើតា»
អ្នកទាំងពីរបាននាំគ្នាទាយពីការចូលស្រុករបស់លោក សម រង្ស៊ី។ លោក ហ៊ុន សែន ទាយថា «អត់ចូលទេ» តែ ធី សុវណ្ណថា ទាយថា «ចូល» ធី សុវណ្ណថា បានផ្ញើលិខិតឆ្លងដែនមួយទៅ
លោក ហ៊ុន សែន ដោយថាជាលិខិតឆ្លងដែនរបស់លោក សម រង្ស៊ី ដែលបានប្តូរឈ្មោះ។ លោក ហ៊ុន សែន បានឆ្លើយតបថា លោកបានប្រាប់ទៅព្រលានយន្តហោះឲ្យចាប់បញ្ជួនទៅថៃវិញ
ភ្លាមជាសម្ងាត់។
ធី សុវណ្ណថា បានផ្ញើព័ត៌មាន VOD ស្តីពីការស្ទង់មតិថា ៨៣%ចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុក
តែលោក ហ៊ុន សែន បានសួរវិញថា «ក្រុម VOD ជាក្រុម ប៉ា ងួនទៀង ទេចៅ?»។ ធី សុវណ្ណ ឆ្លើយថា មិនច្បាស់ទេ។
ដោយឡែក ករណី លោក កឹម សុខា លោក ហ៊ុន សែន សរសេរថា «យើងមិនមានហេតុផល
ចាប់គាត់ដាក់គុកទេ»។ ប៉ុន្តែលោកបានប្រាប់ឲ្យ ធី សុវណ្ណថា ឲ្យធ្វើបាតុកម្មដូរមេបក្សប្រឆាំង ដោយថា «ធ្វើមុន២០១៨ល្អ។ ចៅរៀបចំកម្លាំងដូរមេបក្ស។ រង្ស៊ី តាទប់មិនឲ្យចូល ចៅចាត់
ការ កឹម សុខា បាតុកម្មរាល់ថ្ងៃ បើដូរមេបក្សមិនបាន ត្រូវបក្សជា២។ តាធានាចិញ្ចឹម
បាតុកម្មរបស់ក្រុមចៅ»
ធី សុវណ្ណថា សរសេរថា ខ្លួនទទួលយកផែនការនេះ ដោយថានឹងធ្វើបាតុកម្មបិទស្នាក់បក្សប្រឆាំង
នៅខែមករាឆ្នាំ២០១៨ ឲ្យរើសប្រធានបក្សថ្មី ហើយលោក ហ៊ុន សែន សន្យាថា «តាបំរ៉ុងហិរញ្ញវត្ថុ
បម្រើឲ្យការងារចៅ»
ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍
ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាការពិតឬមិនមែន ព្រោះថាលោកមិនមែនជា
អ្នកនៅក្នុងរឿងនេះទេ។
ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃ
អាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរ
ទូរសព្ទចាស់របស់នាង​ធី សុវណ្ណថា​ហើយលោកថាករណីនេះជារឿងបុគ្គលមិនប៉ះពាល់ដល់គណ
បក្សប្រជាជនកម្ពុជានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger