សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 27, 2017

លោកឧកញ៉ាហ៊ុន​ ជា កំពុងសម្រុកកាប់ឈើនិងដឹក ឈើយកទៅលក់​នៅស្រុកយួន តាមច្រកអូយ៉ាដាវ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ឧកញ៉ា ហ៊ុន ជាថតជាមួយសត្វឥន្ទ្រីយ៏ដែលជាស្លាកសញ្ញា(LOGO) នៃក្រុមហ៊ុន
និងអាជីវកម្មរបស់លោកនៅទូទាំងប្រទេស។
ដោយ​ កញ្ញា​ សុខ ​ឆេង
 
អូរយ៉ាដាវ៖ តាមប្រភព ពីសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក៏បានឲ្យដឹងដែរថាឈ្មួញ
ដ៍ល្បីនិងជាក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែនគឺឧកញ៉ា  ហ៊ុន ជា កំពុងសម្រុកកាប់
ឈើនិងដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក​ក៏ប៉ុន្តែពុំមាន មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធហ៊ានប៉ះពាល់។
ដោយសារតែបទល្មើស ដឹកជញ្ជូនឈើប្រណីតចេញ ទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ  និងច្រករបៀងក្បែរៗនោះកើតឡើងយ៉ាងអនាធិបតេយ្យ ទើបបទល្មើសកាប់ឈើក្នុងស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអណ្ដូងមាស ស្រុកតាវែង និងស្រុកអូរយ៉ាដាវ កំពុងរាលដាលយ៉ាងពេញបន្ទុក។
ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន អភិបាល
ខេត្តរតនគិរី មិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង
ការទប់ស្កាត់បទល្មើសរត់ពន្ធឈើប្រណីតទៅស្រុកយួននោះទេ ហើយបែរជារក្សាភាពស្ងៀមស្ងាត់
បណ្ដោយឲ្យបទល្មើសនៅតែរាលដាលដដែល ។
 រីឯលោក អ៊ី ចំរើន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវ
បានប្រជាពលរដ្ឋនៅក្បែរៗនោះរិះគន់ថា កំពុងល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើន
នាក់ដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដោយសារតែមានការបើកដៃពីលោក អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទើបឈ្មួញអាចដឹក
ជញ្ជូនឈើតាមរថយន្តកាមរីបាឡែន កាមរីឆ្លាម ធុនដ្រា និងរថយន្តសាំយ៉ុងជាដើម ចេញទៅស្រុក
យួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង។ ហេតុនេះហើយទើបមានការរិះគន់ចំៗថាលោក អ៊ី ចំរើនចូលកាន់តំណែងជាមេនគរបាលអន្តោ
ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជំនួសលោក ឡុង រុក្ខា មិនបានប៉ុន្មានថ្ងៃផងក៏ចាប់ផ្ដើម
ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនស្រេចតែអំពើចិត្ត។
បន្ថែមទៀតនោះ សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បច្ចុប្បន្ន
មិនមែនតែនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេ ដែលឈ្មួញកំពុងសម្រុកដឹកឈើប្រណីតចេញ
ទៅស្រុកយួនយ៉ាងរលូនដោយគ្មានការទប់ស្កាត់ គឺនៅច្រករបៀងភូមិភិ ច្រករបៀងភូមិឡំ ក៏មាន
បទល្មើសដឹកជញ្ជូនឈើទៅស្រុកយួនដែរ។ ឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកអូរយ៉ាដាវ និងច្រករបៀង
ក្បែរៗនោះ មានដូចជាឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះ ស្រីម៉ី  ជាដើម។ ការដែលឈ្មួញទាំងអស់នេះអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានការរំខាន គឺដោយ
សារពួកគេត្រូវរ៉ូវជាមួយលោក អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមរយៈការបែងចែកផល
ប្រយោជន៍។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកឧកញ៉ា​ហ៊ុន​ ជាដើម្បីបំភ្លឺពីករណីជំនួញឈើទ្រង់ទ្រាយ
ធំនេះបានទេ នៅថ្ងៃនេះ។ ចំណែកលោក សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ក៏មិនអាចទាក់ទងបានដែរ៕
 លោក នាយឧត្តមសេនីយ៏សៅ សុខាចុះបង្ក្រាបឈើកន្លងមក តែហាក់បីដូច
ជាគ្មានប្រសិទ្ធិភាពសោះ។


រថយន្តដឹកឈើរបស់ក្រុមលោកឧកញ៉ា ហ៊ុន ជា នៅខេត្តរតនគិរី


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger