សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 30, 2016

មនុស្ស៧១នាក់ស្លាប់និង៦នាក់ទៀតរងរបួសក្នុង គ្រោះថ្នាក់ធ្លាក់យន្តហោះ​ នៅកូឡុំប៊ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ទិដ្ឋភាពនៅកន្លែងធ្លាក់យន្តហោះដឹកកីឡាករក្លឹបបាល់ទាត់ ប្រេស៊ីល Chapecoenseដែល
បានធ្លាក់កាលពីថ្ងៃអង្គារ ម្សិលមិញ នៅឯតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី


ដកស្រង់ពីChannel News Asia

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ
២០១៦នេះឲ្យដឹងថាអាជ្ញាធរកូឡុំប៊ី បានរកឃើញហើយនូវ ប្រអប់ខ្មៅទំាងពីរនៃយន្ដហោះដឹក
កីឡាករក្លឹបបាល់ទាត់ ប្រេស៊ីល Chapecoense ដែលបានធ្លាក់នៅថ្ងៃអង្គារ ម្សិលមិញ នៅឯតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ខណៈចំនួនអ្នកស្លាប់ត្រូវបានគេបញ្ជាក់ជាលើកចុងក្រោយ
ថាមានចំនួន៧១នាក់ (មិនមែន ៧៥នាក់នោះទេ) រីឯ៦នាក់ផ្សេងទៀតនៅរស់រាន្តមានជីវិត(រង
របួស) សរុបទាំងអស់មនុស្សនៅលើយន្តហោះ៧៧នាក់។
ជាមួយគ្នានោះដែរ អាជ្ញាធរប្រេស៊ីល កាលពីថ្ងៃអង្គារ ក៏បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ នៅទូ
ទំាងប្រទេសដល់ជនរងគ្រោះស្លាប់បាត់បង់ជីវិត នៅលើយន្តហោះ ដែលផ្ទុកមនុស្សទាំងអស់
៧៧នាក់។ ក្រុមអាជ្ញាធរបានប្រកាសឲ្យដឹងថា ដំបូងឡើងយន្តហោះដឹកក្រុមកីឡាករ បាល់ទាត់
ប្រេស៊ីល មានគោលដៅហោះហើរទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីចូលរួមប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត នៃពានរង្វាន់ South America 2016។ ក៏ប៉ុន្តែជាអកុសល ដោយសារតែអាកាសធាតុមិនល្អ រួមបញ្ហា
បច្ចេកទេសខ្លះផង បានធ្វើឱ្យយន្ដហោះនេះជួបគ្រោះថ្នាក់ ហើយការប្រកួតនេះក៏ត្រូវបានលុប
ចោល។
ក្រុមអាជ្ញាធរបាន និងកំពុងធ្វើការស៊ើបអង្កេតទៅលើប្រអប់ខ្មៅ ដែលពួកគេបានរកឃើញដើម្បី
កំណត់ឱ្យច្បាស់លាស់ពីមូលហេតុធ្លាក់ ស្របពេលអ្នកនៅរស់រាន្តមានជីវិតទាំង៦នាក់ ខាងលើ
ត្រូវបានគេបញ្ជាក់អត្តសញ្ញាណ មានកីឡាករក្លឹប Chapecoense បីនាក់គឺ Alan Ruschel, Jackson Follmann និង Hélio Neto ព្រមទំាងអ្នកសារព័ត៌មាន លោក Rafael Valmorbida, អ្នកបច្ចេកទេសពីរ
រូប គឺលោក Ximena Suarez និង លោក Erwin Tumiri

យន្តហោះដឹកកីឡាករប្រេស៊ីល មុនពេលចេញដំណើរទៅកាន់ប្រទេសកូឡុំប៊ី

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger